ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណូ​យ វ​ណ្ណេ​ត បញ្ជាក់​រឿង​ទីផ្សារ​ការងារ​សិល្បៈ ទោះ​​បាត់​វត្តមាន​លើ​ឆាក​តន្ត្រី​តាម​ទូរទស្សន៍

1 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​ចាស់វស្សា​លោក ណូ​យ វ​ណ្ណេ​ត បាន​លើក​ឡើង​ថា រហូត​ដល់​បច្ចុប្បន្ន​នេះ លោក​នៅ​តែ​មាន​ទីផ្សារ​ការងារ​សិល្បៈ​មិន​ដាច់​ដដែល បើ​ទោះបីជា​លោក​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ចាស់វស្សា​លោក ណូ​យ វ​ណ្ណេ​ត បាន​លើក​ឡើង​ថា រហូត​ដល់​បច្ចុប្បន្ន​នេះ លោក​នៅ​តែ​មាន​ទីផ្សារ​ការងារ​សិល្បៈ​មិន​ដាច់​ដដែល បើ​ទោះបីជា​លោក​បាត់​វត្តមាន​ច្រៀង​តាម​ឆាក​តន្ត្រី​ទូរទស្សន៍​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ក៏​ដោយ​។

លោក​បញ្ជាក់​ថា ទោះ​លោក​មិនសូវ​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​ដូច​មុន​ក៏​ដោយ ប៉ុន្តែ​ទីផ្សារ​ការងារ​សិល្បៈ​ចម្រៀង​របស់​លោក គឺ​នៅ​តែ​មាន​ជា​ហូរហែ​មិន​ដាច់​ឡើយ ដោយសារ​លោក​នៅ​មាន​កម្លាំង​សម្រាប់​ច្រៀង​បាន​នៅឡើយ​។

លោក ណូ​យ វ​ណ្ណេ​ត បាន​លើក​ឡើង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​ថា រហូត​មក​ទល់​ពេល​នេះ លោក​នៅ​តែ​មមាញឹក​ខ្លាំង​ដដែល ពាក់ព័ន្ធ​អាជីព​សិល្បៈ​របស់​លោក ខណៈ​ពេល​លោក​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​។

លោក​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ពិតជា​មិនសូវ​បាន​បង្ហាញ​វត្តមាន​តាម​កញ្ចក់​ទូរទស្សន៍​ក៏​ពិតមែន ប៉ុ​ន្ត​ការងារ​ច្រៀង​ខាងក្រៅ គឺ​លោក​ទទួល​បានជា​បន្តបន្ទាប់​។ លោក​ថា មិន​បាន​ឡើង​ឆាក​ទូរទស្សន៍​ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​បាន​ច្រៀង​តាម​កម្មវិធី​នានា​ដូច​ជា ឡើងផ្ទះ អាពាហ៍ពិពាហ៍ បុណ្យ និង​កម្មវិធី​សម្ពោធ​អចលនទ្រព្យ​នានា ជា​បន្តបន្ទាប់ រហូត​ខែ​ខ្លះ​ជាប់​គ្នា​១​ខែ​ពេញ​ក៏​មាន​។

លោក​បន្ថែម​ថា អ្នកខ្លះ​យល់​ឃើញ​ថា​លោក​ប្រហែលជា​បាត់បង់​អាជីព​ចម្រៀង​នេះ​ហើយ ព្រោះ​មិន​ដែល​ឃើញ​មាន​វត្តមាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​ញឹកញាប់​ដូច​មុន ប៉ុន្តែ​សម្រាប់​លោក​គឺ​នៅ​តែ​បន្ត​អាជីព​នេះ​ដដែល ហើយ​ក៏​មិន​បាក់​ស្រុត​ការងារ​ទៅ​ណា​ដែរ​។

យ៉ាងណា បើ​តាម​លោក ណូ​យ វ​ណ្ណេ​ត ថា មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ទទួលស្គាល់​ថា រូប​លោក និង​សិល្បករ​ចាស់​ៗ​មួយ​ចំនួន​ទៀត គឺ​ហាក់​បាត់​វត្តមាន​ពី​ឆាក​ប្រគំ​តន្ត្រី​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ក៏​ពិតមែន ប៉ុន្តែ​សម្រាប់​លោក​មិនតូច​ចិត្ត​រឿង​នេះ​ទេ​។ លោក​បញ្ជាក់​ថា លោក​មិនតូច​ចិត្ត​ទេ ព្រោះ​អ្វី​ៗ​គេ​តម្រូវ​តាម​ទីផ្សារ ហើយ​ណាមួយ​លោក​ក៏​មាន​ទីផ្សារ​ការងារ​ច្រើន​នៅ​ខាងក្រៅ​ដែរ ដោយសារ​លោក​សុខចិត្ត​យក​តម្លៃ​ទាប តែ​មាន​ទីផ្សារ​ច្រើន​។

យ៉ាងណា លោក​ទទួលស្គាល់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​ពិតជា​មិន​មាន​វត្តមាន​ច្រៀង​តាម​ឆាក​តន្ត្រី​ធំ​ក៏​ពិតមែន ប៉ុន្តែ​លោក​នៅ​តែ​ទទួល​បាន​ទីផ្សារ​នៅ​កម្មវិធី​តូច​ៗ​ខាងក្រៅ បើ​ទោះបីជា​ពេល​នេះ លោក​មាន​វ័យ​កាន់តែ​ចាស់​ក៏​ដោយ​។

ពាក់ព័ន្ធ​បញ្ហា​ជីវភាព​វិញ លោក ណូ​យ វ​ណ្ណេ​ត បាន​លើក​ឡើង​ថា បញ្ហា​ជីវភាព​របស់​លោក​បច្ចុប្បន្ន គឺ​មិន​មាន​បញ្ហា​ចោទ​អ្វី​ឡើយ ពោល​គឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​គ្រួសារ​ទាំងមូល​។

ទោះជា​យ៉ាងណា លោក​ក៏​បាន​ស្នើ​ដល់​មហាជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក សូម​មេត្តា​បន្ត​ការ​គាំទ្រ​ដល់​តារាចម្រៀង​ជើង​ចាស់​ផង ត្បិត​ពួក​គាត់​មួយ​ចំនួន​នៅ​តែ​អាច​មាន​កម្លាំង​សម្រាប់​ឈរ​ច្រៀង​បំពេរ​អារម្មណ៍​មហាជន​បាន​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ