ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុវត្ថិ​ឌី ធា​រិ​កា ផ្តើម​វិល​មក​សិល្បៈ​ជា​ថ្មី ក្រោយ​សម្ងំ​ព្យាបាល​ជំងឺផ្លូវចិត្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​មានការ​អាណិតអាសូរ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​អ្នកមាន​គុណ​ព្រម​គ្នា ត្រឹម​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​។ រំលង​ទៅ​ជិត​៣​ខែ​មក​ហើយ ដែល​នាង​និង​ប្អូនប្រុស​រស់នៅ​កំព្រា​គ្មាន​មេ​ប៉ា ក្រៅពី

រាជធានី​ភ្នំពេញ ៖ កញ្ញា​សុវត្ថិ​ឌី ធា​រិ​កា ត្រូវ​បាន​មជ្ឈដ្ឋាន​មហាជន​មានការ​អាណិតអាសូរ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​អ្នកមាន​គុណ​ព្រម​គ្នា ត្រឹម​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ​។ រំលង​ទៅ​ជិត​៣​ខែ​មក​ហើយ ដែល​នាង​និង​ប្អូនប្រុស​រស់នៅ​កំព្រា​គ្មាន​មេ​ប៉ា ក្រៅពី​ការ​អោយ​កម្លាំងចិត្ត​ពី​មិត្តភក្តិ មហាជន និង​អ្នកគាំទ្រ​។ អារម្មណ៍​មួយ​នេះ ត្រូវ​កើតឡើង​ទាំង​លំបាក ហើយ​នាង​ក៏​ខំ​រើបម្រះ​ងើប​ម្តងទៀត ដើម្បី​អនាគត​ខ្លួនឯង​ផង និង​ប្អូនប្រុស ក៏​ដូច​ជា​ជីដូន​ផង​ដែរ​។

តារាចម្រៀង​តូច​ច្រឡឹង សំឡេង​ពីរោះ និង​តស៊ូ​ក្នុង​សិល្បៈ​តាំងពី​វ័យ​ជំទង់ សុវត្ថិ​ឌី ធា​រិ​កា បាន​វិល​មក​កាន់​អាជីព​ចម្រៀង​ឡើង​វិញ​ម្តងទៀត បន្ទាប់​ពី​សម្ងំ​នៅផ្ទះ​ធ្វើ​ចិត្ត​ក្នុង​រឿង​សង្វេគ​ដែល​កើតឡើង​ក្នុង​គ្រួសារ ខណៈ​ឪពុក​ម្តាយ​បាន​លាចាក​មិន​អាច​វិល​ត្រឡប់​មក​វិញ​ទេ​។

វេទិកា​ចម្រៀង និង​កម្មវិធី​មួយ​ចំនួន ត្រូវ​បាន​នាង​បង្ហាញមុខ​ខ្លះ​ៗ ដោយ​មើលទៅ​ទឹកមុខ នាង​តូច​តែ​ពូកែ និង​រឹង​មាំ​រូប​នេះ នៅ​តែ​បង្កប់ន័យ​ដោយ​ភាព​ឈឺចាប់ ទោះ​នាង​ខំ​បំភ្លេច​តែ​ចិត្ត​វិញ​រឹតតែ​ពិបាក​កាត់​ផ្តាច់​។ ធា​រិ​កា សុខចិត្ត​វិល​មក​វិញ តប​ទៅ​នឹង​ការ​ចង់​ឃើញ​ពី​អ្នកគាំទ្រ ដើម្បី អោយ​ដឹង​ថា នាង​ខំ​បំពេញការងារ​ម្តងទៀត ស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​គ្រួសារ ហើយ​មាន​តែ​នាង​ម្នាក់​នោះ​ទេ ជា​មេ​គ្រួសារ​។

នៅ​ពេល​នាង​បង្ហាញ​វត្តមាន សិល្បករ​ជា​ច្រើន ដែល​បាន​ចូលរួម​កម្មវិធី​ជាមួយ សុទ្ធតែ​មក​ផ្តល់​កម្លាំងចិត្ត ហើយ​ជូនពរ​អោយ​នាង​ខំ​រឹង​មាំ​យកឈ្នះ​ផ្លូវចិត្ត​អោយ​បាន នេះ​ពិតជា​ព្រហ្ម​លិខិត​ដែល​អ្នក​ណា​ក៏​មិន​ចង់​ជួប​។

ជា​កត់សម្គាល់ សុវត្ថិ​ឌី ធា​រិ​កា ជា​អតីត​បេក្ខភាព ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក ខេ​ម​បូ​ឌា​អាយ​ឌ​ល រដូវ​កាល​ទី​១ ជំនាន់ នី រតនា​។ កាល​ជំនាន់​នោះ ជើង​ខ្លាំង​ៗ​ដែល​ប្រជែង​គ្នា មាន ម៉ៅ ហា​ជី សៅ ឧត្តម មាស មុនីរាជ និង​ធា​រិ​កា​។ ហើយ​ធា​រិ​កា បាន​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​តែ​ប៉ុណ្ណោះ​។

ចាប់តាំងពី​ពេល​នោះ​មក ធា​រិ​កា ត្រូវ​បាន​គេ​ចូល​ចិត្ត ហើយ​កក្រើក​ទីផ្សារ​សិល្បៈ​យ៉ាង​ផុសផុល ឯ​អ្នក​ម្តាយ​នាង​វិញ រមែង​ដើរ​តាម និង​ផ្តល់​កម្លាំង​ចិត្តជា​ប្រចាំ ហើយ​ក៏​ជា​អ្នក​ជួយ​ជម្រុញ​ទឹកចិត្ត​អោយ​នាង​ចូល​សិល្បៈ​តាម​ប្រាថ្នា​។ អ្វី​ៗ​សល់​តែ​អនុ​ស្សារី​យ៍ យើង​មាន​តែ​ជូនពរ​នាង និង​ប្អូនប្រុស ព្រមទាំង​ជីដូន ទទួល​បាន​សុខភាព​ល្អ និង​សុភមង្គល​ជា​ថ្មី​ឡើង​វិញ ជា​ពិសេស​រំពឹង​ថា ការ​មក​ច្រៀង​វិញ និង​សម្បូរ​ការងារ​ធ្វើ ហើយ​មាន​ប្រជាប្រិយភាព​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ