ម៉ូ​ដែល​ថ្មី​របស់ DELL សាក​ថ្ម​ឥត​ប្រើ​ខ្សែ


​Dell ទើបតែ​បាន​ដាក់​បង្ហាញ​ផលិតផល​ថ្មី​មួយ​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​នៅ​ទីក្រុង​Las Vegas សហរដ្ឋអាមេរិក ។ ម៉ូ​ដែល​ថ្មី​របស់​Dell គឺជា​ប្រភេទ កុំព្យូទ័រ​យួរដៃ​ដែល​ក្រុមហ៊ុន​បាន​ដាក់​ឈ្មោះ​ថា Dell Latitude 7285 ។ វា​ត្រូវ​បាន​ក្រុមហ៊ុន​Dell ចាត់ទុកជា​ប្រភេទ​កុំព្យូទ័រ​យួរដៃ​ពីរ​ក្នុង​របស់​តែ​មួយ​សម្រាប់​ពាណិជ្ជកម្ម​(Business Laptop) ។

ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​Latitude 7285 គឺ​វា​សាក​ថ្ម​ដោយ​គ្មាន​ខ្សែ មាន​ទម្ងន់​ស្រាល​តូច​ល្មម​សម្រាប់​ពាណិជ្ជករ​ធ្វើការ​។ ក្រុមហ៊ុន​បាន​ប្រកាស​ថា វា​ជា​ម៉ូ​ដែល​ដំបូង​បំផុត​របស់​ខ្លួន​ដែល​សាក​ថ្ម​ឥត​ខ្សែ ។

បច្ចេកវិទ្យា​ដែល​បាន​បំពាក់​លើ​វា សម្រាប់​សាក​ថ្ម​ឥត​ខ្សែ គឺ​នៅ​ត្រង់​Keyboard ព្រោះថា Latitude 7285 ត្រូវ​ដាក់​នៅ​លើ​ក្តារបន្ទះ​របស់​វា​មួយ ហើយ​ក្តារបន្ទះ​នោះ​នឹង​ភ្ជាប់​ជាមួយ keyboard ហើយ​បន្ទាប់​មក keyboard នឹង​ប​ញ្ចូ​ន​ថាមពល​មក​ថ្ម​របស់​កុំព្យូទ័រ​សាក​ថ្ម​តែ​ម្តង​។ ចំណែក​keyboard វិញ​គ្មាន​ថ្ម​សម្រាប់​សាក់​ថ្ម​ទេ មាន​ន័យ​ថា វា​គ្រាន់តែ​ជា​ភ្ជា​ក់​ងារ​ចម្លង ថាមពល​ទៅ​ថ្ម​កុំព្យូទ័រ​ប៉ុណ្ណោះ ។

Dell គ្រោង​នឹង​បញ្ចេញ​លក់​ផលិតផល​មួយ​នេះ​នៅ​ខែឧសភា ឆ្នាំ​២០១៧ តែ​មិន​បាន​ប្រកាស​ពី​តម្លៃ​របស់​វា​ទេ ។ សម្រាប់​ម៉ូ​ដែល​នេះ​មាន​កម្លាំង​ម៉ាស៊ីន​តាម​ជម្រើស ដូច​ជា Intel Core i5 ឬ i7 processor មាន​ភ្ជាប់ ឬ​គ្មាន Optional vPro មាន​រ៉េ​ម​8GB ឬ 16GB DDR3 លើស​ពី​នេះ​វា​មាន​Intel HD 615 Graphics GPU និង​មាន​អង្គ​ចង​ចាំ​ប្រភេទ​128GB ឬ​256GB ឬ​512GB ឬ​256GB ហើយ​មាន​អេ​ក្រង់​ទំហំ​១២,៣​អ៊ី​ង និង​កញ្ចក់​ប្រភេទ​Gorilla Glass 4 ។

មួយវិញទៀត​ក្រុមហ៊ុន​បាន​ប្រកាស​ថា ផលិតផល ផ្សេង​ៗ​ទៀត​របស់​Dell សម្រាប់ ដាក់​លក់​នៅ​ឆ្នាំ​បន្ទាប់ និង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ