ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ​ឃាត់ខ្លួន​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀ.ន​៦​នាក់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ កម្លាំង​នគរបាល​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​មុខសញ្ញា​ជួញដូរ

ខេត្តកណ្ដាល ៖ ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ កម្លាំង​នគរបាល​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​៦​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត គ្រឿងញៀន ព្រមទាំង​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត បន្ទាប់​មក​បាន​នាំ​ទៅ​សួរនាំ និង​កសាង សំណុំរឿង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​បញ្ជូន​ទៅ​កាន់​តុាំជលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

នគរបាល​បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៦​ល្ងាច នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប ក្រុម​ជនសង្ស័យ ជួញដូរ​ម្នាក់ និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់ ក្នុង​ខណៈ​ដែល​ពួក​នោះ កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន​១-​ឈ្មោះ វ៉េ​ង បូ​ផា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ខេត្តកណ្តាល គឺជា​អ្នក​ជួញដូរ​គ្រឿងញៀន​។

២-​ឈ្មោះ ធឿ​ន ផា​នុ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើ​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​(​ប្រើប្រាស់​)​។ ៣-​ឈ្មោះ ធួ​ក វ​ណ្ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ជា​អ្នក​ប្រើប្រាស់​។ ៤-​ឈ្មោះ ឃុ​ត វី​រៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ស្ដុក​ព្រីង ឃុំ​សំបូរ ស្រុក​សំរោង​ទខេត្តកំពង់ស្ពឺ​(​ប្រើប្រាស់​)​។

៥-​ឈ្មោះ ជា ប៊ុ​ន​ធិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​លក់​បាយ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​(​ប្រើប្រាស់​)​។ កម្លាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច រួម​ជាមួយ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។ នគរបាល​ខាងលើ​បាន​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន ជនសង្ស័យ​ជួញដូរ​ម្នាក់​ទៀត នៅ​ចំណុច​ក្នុងផ្ទះ​ជនល្មើស ភូមិ​ត្រពាំង​សុ​ក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ ដួង សំអាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ចាក់​មេក្រូ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ខាងលើ​។ ខណៈនោះ​កម្លាំង​ដកហូត​បាន​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​មធ្យម​,​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​ហៃ​យ៉ា​,​លុយ​ចំនួន ១០៥០០០​រៀល និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។ ជនសង្ស័យ​ខាងលើ​បាន​និយាយ​ថា ថ្នាំ​ញៀន​ទាំ​អស់នេះ ខ្លួន​បាន​ទិញ​ពីមុខ​សញ្ញា​ជួញដូរ​នៅ​មុខ​ពេទ្យ លោកសង្ឃ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្នុង​តម្លៃ ២០​ដុល្លារ ហើយ​ក្នុង​មួយ​ថ្ងៃ​ទៅ​ទិញ​ពីរ​ដង សម្រាប់​យក​ទៅ​លក់​បន្ត​ឲ្យ​ម៉ូយ​ដែល​ទិញ​យក​ទៅ​ប្រើប្រាស់​៕