ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ធ្វើការ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​សុខ​ៗ ស្រាប់តែ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ yamaha QBIX មួយ​គ្រឿង​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​សុខ​ៗ ក៏​ស្រាប់តែ​ឆ្លង​ចរន្ត​ធ្វើ​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​សល់​តែ​គ្រោងឆ្អឹង តែ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ yamaha QBIX មួយ​គ្រឿង​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​សុខ​ៗ ក៏​ស្រាប់តែ​ឆ្លង​ចរន្ត​ធ្វើ​ឱ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​សល់​តែ​គ្រោងឆ្អឹង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២២ តាម​បណ្ដោយ​ផ្លូវ​៧៣១ ជិត​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​២ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម៉ូតូ​ដែល​ឆ្លង​ចរន្ត បណ្តាល​ឱ្យ​ភ្លើង​ឆាបឆេះ​ខាងលើ​នេះ ម៉ាក Yamaha QBIX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1AG 0624 ។

តាម​សម្ដី​បុរស​ជា​ម្ចាស់​ម៉ូតូ​ដែល​មានឈ្មោះ ជែ​ម​ស៍ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ ម៉ាក yamaha QBIX ពណ៌​ខ្មៅ ចេញពី​កន្លែងធ្វើការ​នៅ​ម្តុំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ម្តុំ​ចាក់​អង្រែ ក្នុង​ខណ្ឌមានជ័យ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ទិស​ដៅ​ពី​លិចទៅ​កើត ។

ម្ចាស់​ម៉ូតូ​ខាងលើ​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ថា តើ​ម៉ូតូ​របស់​គាត់​មាន​បញ្ហា​អ្វី​នោះ​ទេ0x017d7 ក៏​ស្រាប់តែ​ឆាបឆេះ​ចេញ​អណ្ដាតភ្លើង​នៅ​ផ្នែក​ខាងក្រោយ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង ធ្វើ​អោយ​រូប​គាត់​ផ្តូ​ល​ម៉ូតូ ហើយ​យក​អាវ​មក​វា​.​យ​ពន្លត់ភ្លើង និង​បាន​បង​ប្រជាពលរដ្ឋ​ចេញ​មក​យក​បំពង់​ពន្លត់​អគ្គិភ័យ មក​បាញ់​អស់​១​បំពង់​ហើយ​នៅ​តែ​មិន​រលត់​ទៀត ហើយ​ក៏​មិន​មាន​អ្នក​ជួយ​ថែម​ទៀត គឺ​មាន​តែ​ទុក​ម៉ូតូ​ចោល​ឱ្យ​អណ្តាតភ្លើង​ឆាបឆេះ​ខ្ទេច​នៅ​សល់​តែ​គ្រោងឆ្អឹង​ម៉ូតូ​តែ​ម្តង​ទៅ ។

គួរ​បញ្ជាក់​ថា ក្នុង​ករណី​ខាល​ងើ​នេះ​ដែរ មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ គ្រាន់តែ​ឆេះ​ម៉ូតូ​អស់ទាំង​ស្រុង​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​របស់​ជន​រង​គ្រោះ​នៅ​សល់​តែ​គ្រោងឆ្អឹង​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ហៅ​សាច់ញាតិ​ឱ្យ​ដឹក​ម៉ូតូ​ដែល​ឆេះ​យក​ទៅ​ទុក​នៅផ្ទះ ដើម្បី​លក់​ឡៃ​ឡុ​ង​អោយ​អេ​ត​ចាយ​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ