ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ល្បី​ៗ​នៅ​ហូ​លី​វូ​ដ​មាន​យន្តហោះ​ផ្ទាល់ខ្លួន

7 ឆ្នាំ មុន

ក្រៅពី​លោក​ឈិ​ន ឡុ​ង ឬ​ជែក គី​ចាន់ ដែល​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​ស៊េរី​«Embraer Legacy 500» តម្លៃ​២០​លាន​ដុល្លារ​នោះ វ៉េបសាយ​«Zestvip.com»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​John Travolta ជា​តារា​សម្តែង និង

ក្រៅពី​លោក​ឈិ​ន ឡុ​ង ឬ​ជែក គី​ចាន់ ដែល​ទិញ​យន្តហោះ​ផ្ទាល់ខ្លួន​ស៊េរី​«Embraer Legacy 500» តម្លៃ​២០​លាន​ដុល្លារ​នោះ វ៉េបសាយ​«Zestvip.com»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​John Travolta ជា​តារា​សម្តែង និង​តារាចម្រៀង អាយុ​៦២​ឆ្នាំ ដែល​មាន​រហស្សនាម​«​ជា​អ្នក​ស្រលាញ់​យន្តហោះ​» ព្រមទាំង​បាន​ប្រឡង​យក​ប័ណ្ណបើកបរ​យន្តហោះ​ផង​នោះ មាន​យន្តហោះ​ផ្ទាល់ខ្លួន​ជា​ច្រើន​គ្រឿង ។

យន្តហោះ​ទាំងនោះ​មាន​ប៊ូ​អុ​ី​ង​៧០៧, យន្តហោះ Bombardier Challenger 601, យន្តហោះ ប៊ូ​អុ​ី​ង​៧២៧ និង​យន្តហោះ Jet Gulfstream ចំនួន​៣​គ្រឿង ។

លើស​ពី​នេះ​មាន​ទិន្នន័យ​បញ្ជាក់​ថា ដោយសារ​លោក​ជា​មនុស្ស​ស្រឡាញ់​ការ​ហោះហើរ​ខ្លាំង ទើប​លោក​Travolta ជ្រើស​យក​ការ​រស់នៅ​ក្នុង​ទីប្រជុំជន​មួយ​នៅ​រដ្ឋ​ផ្ល​រី​ដា ព្រោះ​ប្រជុំ​ដោយ​អាកាសយានិក ហើយ​នៅ​មុខ​ផ្ទះ​របស់​តារា​សម្តែង​រូប​នេះ​មាន​ទីកន្លែង​សម្រាប់​ចុះ​ចត និង​ចត​យន្តហោះ​ផ្ទាល់ខ្លួន ។

ចំណែក​នាង​Operah Winfriey ពិធី​ការិនី​ដ៏​ល្បីឈ្មោះ​, នាង​Celine Dion ជា​តារាចម្រៀង និង​លោក​Steven Spielberg ជា​អ្នកដឹកនាំ​រឿង​ដ៏​ល្បី សុទ្ធសឹងតែ​មាន​យន្តហោះ Bombardier Global Express XRS ដែល​មាន​តម្លៃ ៤២​លាន​ដុល្លារ​ផ្ទាល់ខ្លួន ។

លោក​Tom Cruise មាន​យន្តហោះ​«The G4» ផ្ទាល់ខ្លួន​ដែល​មាន​តម្លៃ​៣៦​លាន​ដុល្លារ ។

ពេល​លោក​Harrison Ford ជាតា​រា​ឯក​រៀមច្បង​មាន​យន្តហោះ​«The 680» ដែល​មាន​តម្លៃ​១៨​លាន​ដុល្លារ អាច​ជិះ​បាន​១២​នាក់ ។

ដោយឡែក​លោក​Jim Carrey ជាតា​រា​កំប្លែង​ដ៏​ល្បីឈ្មោះ​មាន​យន្តហោះ​«Gulfstream V» តម្លៃ​៥៩​លាន​ដុល្លារ ៕