ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយ​ក្តី​អាណិត​និង​ស្រណោះ​វា​ខ្លាំង​! ធ្វើបុណ្យ​ឱ្យ​រួច យក​កប់​ទន្ទឹម​ផ្នូរ​ម្ចាស់​…

7 ឆ្នាំ មុន

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​ដំរី​មួយ​ក្បាល​មានឈ្មោះ «​អា​ចំរើន​» បាន​ងាប់​ចោល​ម្ចាស់ ដែល​ត្រូវ​សង្ស័យ​ថា បណ្តាល​មក​ពី​ខ្វះ​ចំណី​ស៊ី​គ្រប់គ្រាន់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ មក​រា នេះ

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សត្វ​ដំរី​មួយ​ក្បាល​មានឈ្មោះ «​អា​ចំរើន​» បាន​ងាប់​ចោល​ម្ចាស់ ដែល​ត្រូវ​សង្ស័យ​ថា បណ្តាល​មក​ពី​ខ្វះ​ចំណី​ស៊ី​គ្រប់គ្រាន់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ មក​រា នេះ ហើយ​ត្រូវ​ម្ចាស់​នឹក​សោក​ស្តាយស្រណោះ​ខ្លាំង ក៏​បាន​យក​វា​ទៅ​កប់​ទន្ទឹម​ជាមួយ​ផ្នូរ​ម្ចាស់​ដើម ស្ថិត​នៅ​ភូមិ​ថ្មី​ឃុំ​ជុំ​ជម្ពូ​វ័ន ស្រុក​ជុំ​គិរី ខេត្តកំពត និង​ធ្វើបុណ្យ​ឱ្យ​ដំរី​នេះ​ទៀតផង ។

ប្រភព​ពី​ម្ចាស់​ឈ្មោះ​កប កើត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ មក​រា កន្លង​មក គាត់​បាន​យក​ដំរី​អា​ចំរើន (​ឈ្មោះ​ដំរី​) នេះ យក​ទៅ​ចង​នៅ​ខាងជើង​ផ្ទះ ស្រាប់តែ​ឃើញ​វា​ញ័រ​ជើង​លុតជង្គង់​ងើប​លែង​រួច ។ លុះ​មួយ​ម៉ោង​ក្រោយមក ស្រាប់តែ​វា​ងាប់​តែ​ម្តង ។

គាត់​បាន​បន្ត​ថា ដំរី​នេះ បាន​រក​ចំណូល​ឱ្យ​គាត់ ហើយដោយ​គាត់​ស្តាយស្រណោះ​ពេក ក៏​បាន​ធ្វើបុណ្យ​ឱ្យ​ដំរី​នេះ​២​យប់​ផង​ដែរ ទើប​ជួល​រថយន្ត​មក​ស្ទូច​ខ្មោច​ដីរ​នោះ​ទៅ​កប់​ទន្ទឹម​ជាមួយ​ផ្នូរ​ម្ចាស់​ដើម មានឈ្មោះ​ឈុ​ន ជ័រ ។