ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បថជូនបាន​ចាស៎ ! ​ដើម​ទ្រូង​​ខ្ញុំធំពី​​​ធម្មជាតិ​​​​ពិតៗ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​ផ្តើម​ចេញពី​ចំណុច​​ទាក់ទាញ​ តាម​រយៈ​ដើមទ្រូង​ម្នាក់​ទៀត​ហើយ​ គឺ​កញ្ញា​ពៅ វី​រិ​យ៉ា​ ហាក់​បង្ហាញ​​សកម្មភាព​សម្រស់​ដើមទ្រូង​​ គ្រប់ការ​បង្ហាញ​វត្តមាន​​ក្នុង​សង្គម​សិល្បៈ ​។

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ដែល​ផ្តើម​ចេញពី​ចំណុច​​ទាក់ទាញ​ តាម​រយៈ​ដើមទ្រូង​ម្នាក់​ទៀត​ហើយ​ គឺ​កញ្ញា​ពៅ វី​រិ​យ៉ា​ ហាក់​បង្ហាញ​​សកម្មភាព​សម្រស់​ដើមទ្រូង​​ គ្រប់ការ​បង្ហាញ​វត្តមាន​​ក្នុង​សង្គម​សិល្បៈ ​។

​ថ្មី​ៗ​នេះ​ នាង​​បាន​ចូលរួម​កម្មវិធី​ខួបកំណើត​មិត្ត​រួម​​​អាជីព ​​ក្នុង​ឈុត​សម្លៀក​បំពាក់​យ៉ាង​សិច​ស៊ី​ផ្អើល​ភ្ញៀវ​ ចូលរួម​គន់មើល​ដើមទ្រូង​មូលក្លំ ​របស់​នាង​មិន​ដាក់​ភ្នែក​ ។

តារា​ថ្មី​មួយ​ដួង​ទៀត​ហើយ​ ដែល​បាន​​បង្ហាញ​នូវ​ភាព​សិច​ស៊ី​យេ​រ​ៗ​នៃ​ការ​សម្ញែង​ដើមទ្រូង ​ដែល​កំពុង​តែ​បង្ហាញ​នូវ​ការ​រិះគន់​មិន​ពេញ​ចិត្ត​ពី​សំណាក់​ទស្សនិកជន​ ក៏​ដូច​ជា​ការ​មិន​សប្បាយចិត្ត​ពី​សំណាក់​មន្ត្រី​ក្រសួង​ទទួល​បន្ទុក​វប្បធម៌ ។ ​យ៉ាងណាមិញ​ តួ​សម្តែង​​សាច់​សរ​លោង​នាង​ពៅ ​វី​រិ​យ៉ា​ ហៅ​យ៉ា​យ៉ា​ឃ្វី​ន​ បាន​ព្រ​លែង​សាច់​ដើម​ទ្រូ​វ​យ៉ាង​ចំហ​តែ​ម្តង​ ធ្វើ​ឲ្យ​ទាក់ចិត្ត​អ្នក​គយគន់​ពិសេស​ប្រុស​ៗ​តែ​ម្តង​។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ យ៉ា​យ៉ា​បាន​ប្រាប់​ថា​ ដើមទ្រូង​របស់​នាង​ដែល​មាន​សភាព​មូលក្លំ​នេះ​ ជាដើម​ទ្រូង​បែប​ធម្មជាតិ​ផ្តល់​​ឱ្យ​ពិតប្រាកដ​ មិន​បាន​កែកុន​តាម​រយៈ​ម្ជុល​វិទ្យាសាស្ត្រ​អ្វី​នោះ​ទេ ​នាង​អាច​ស្បថ​ជូន​ទៀត​ផង​ បើ​នាងទៅ​ពង្រីក​ឱ្យ​ធំ​នោះ​ ។​

ការ​​បង្ហាញ​​នេះ ​មាន​អ្នកខ្លះ​ថា ​នាង​យក​ដើម​ទ្រូ​ង​បែប​កែ​ច្នៃ​បច្ចេកវិទ្យា​ មក​បង្អួត​គេ ​តែ​ការណ៍​ពិត​គ្មាន​នោះ​ទេ​ ។​ នាង​ថា​ ការ​លេង​វិធី​បែប​នេះ​ ដើម្បី​ឲ្យ​មហាជន​បាន​ស្គាល់ ​ក្នុង​ពេល​ដែល​អាជីព​សិល្បៈ​របស់​នាង​ កាន់តែ​មមារញឹក​ខ្លាំង​ ជា​ពិសេស​ការងារ​សម្តែង​កុន​នាង​បាន​បន្ត​ពី​មួយ​រឿង​ទៅ​មួយ​រឿង​រហូត​ហូ​ហែរ​តែ​ម្តង ​។

​យ៉ាងណា​ នាង​ពិតជា​ដឹង​ថា ​ការ​ធ្វើ​បែប​នេះ ​ក្នុង​ការ​បង្ហាញ​សម្រស់​ដើម​ទេ ​ពិតជា​មិន​អាច​គេច​ផុត​ពី​អ្នក​រិះគន់​ឡើយ​ តែ​នេះ
​មិន​មែន​ជា​រឿង​មិនល្អ​នោះ​ទេ​ សម្រាប់​អ្នក​សម្តែង​ម្នាក់​ស្រប​ពេល ​ក្នុង​ការ​សម្តែង​តែងតែមាន​ឈុត​ឆាក​ស្នេហា​រោលរាល​ជា​រឿង​ធម្មតា ​។

ម្យ៉ាងទៀត​ នាង​សូម​បញ្ជាក់​ដោយ​ត្រង់​រាល់ពេល​នាង​បង្ហោះ​ជា​រូប​ភា​ប​សិច​ស៊ី​បែប​នេះ​ លើ​បណ្តាញ​សង្គម​ មាន​អ្នកខ្លះ​ចូល​ចិត្ត​ខ្លះ​មិន​សប្បាយចិត្ត​ទេ ​ថែម​ទាំង​ចំអក​ឲ្យ​នាង​យ៉ាង​សុសសាច់ ​តែ​នាង​មិន​ទៅ​ឈឺក្បាល​ព្រឺ​ខ្លួន​នោះ​ទេ ​រឿង​អី​មិនល្អ​នាង​មិន​បាន​ទៅ​ឆក់​ប្លន់​គេ​ឯណា ​។

​បើ​ទោះបីជា​នាង​ហ៊ាន​ពើងទ្រូង​ចេញ​គល់​សាច់​បែប​នេះ​ នាង​មិនឱ្យលើស​ទម្រង់​ដូច​រាល់​លើក​ដែល​នាង​បង្អួត​នេះ​ទេ​ សុំ​ត្រឹមតែ​ប៉ុណ្ណឹង​ៗ គឺ​គ្រប់គ្រាន់​ នាង​មិន​អាច​ទៅ​ដល់​ថ្នាក់​ចេញ​អស់ពី​ខ្លួន ​រហូត​ចេញ​បម្រាម​ហាម​ឡើង​ប៉ុ​ស្តិ៍ នាង​មិន​អាច​ធ្វើខ្លួន​ដល់​ចំណុច​ទាំងនោះ​ឡើយ ​។​

តារា​សិច​ស៊ីជើង​ថ្មី​រូប​នេះ​បន្ត​ថា ​ក្នុង​សិល្បៈ​រាល់​ការ​សម្តែង​ផលិតករ​ ឬ​អ្នកដឹកនាំ​រឿង​ច្រើន​តែ​ដាក់​តួ​នាង​ជាតា​រា​សិច​ស៊ី​ស្ទើរតែ​គ្រប់​រឿង​ដែល​នាង​ហាក់​ទទួលយក​សភាព​បែប​នេះ​ទៅ​ហើយពី​មុន​ខ្មាស់​ដែរ​តែ​ពេល​នេះ​កាត់​បន្ថយ​បាន​ច្រើន​ហើយ​។​នាង​អះអាង​ថា​ដើមទ្រូង​ដែល​មាន​នេះ ​នាង​ទទួលស្គាល់​ថា​ស្អាត​ល្អ​ដូច​របស់​កែ​តែ​នេះ​ជា​ធម្មជាតិ ​និង​សឹងតែ​មើល​ច្រឡំ​របស់​ក្លែងក្លាយ​តែ​គ្មាន​នោះ​ទេ​។

​ពៅ វី​រិ​យ៉ា ​នាង​ជា​តារា​សម្តែង​ដើរតួ​ជា​លក្ខណៈ​ឆ្នាស់​ឆ្នើម ​កាច​និយម​សម្ញែង​ភាព​សិច​ស៊ី​ តាំង​តែ​ពី​ចូល​សិល្បៈ​ពី​ដំបូង​មក​។ ​ពី​មុន​នាង​ជា​ថៅកែ​ហាង​លក់​កាហ្វេ​មួយ​កន្លែង ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​ យ៉ា​យ៉ា​បាន​បាន​បើក​អាជីវកម្ម​លក់​គ្រឿងអលង្ការ​ពេជ្រ​ជាមួយ​មិត្តភក្តិ​ ដែល​មុខរបរ​របស់​នាង​នៅ​ម្តុំ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ​ ដែល​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន​។ ​​