ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន ជន​ជួញដូរ​គ្រឿងញៀ.ន​២​នាក់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ចាប់ខ្លួន​ជន​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង ញៀន​បាន​២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ស្រុក​អង្គស្នួល បាន​ធ្វើការ​ចាប់ខ្លួន​ជន​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង ញៀន​បាន​២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៦​កញ្ចប់ ព្រមទាំង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត កាលពី​ថៃ្ង​ទី​៣ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៣​រសៀល នៅ​ចំណុច​ក្នុងភូមិ​ពងទឹក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ សួង រ​ដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខែ្ម​រ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ពងទឹក ឃុំ​បែក​ចាន និង​ម្នាក់​ទៀត​ឈ្មោះ សំ លឹ​មចាន់​នី ភេទ​ប្រុស មុខរប​ជាង​ផ្សា​ដែក អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

នៅ​ក្នុង​ខណៈនោះ​នគរបាល​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​មាន គ្រឿងញៀន​ចំនួន​៦​កញ្ចប់​,​ទូរ​សព្ទ័​២​គ្រឿង និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចាប់ខ្លួន​កម្លាំង​នគរបាល​នៃ អធិការ​ដ្នា​ន​ស្រុក​អង្គស្នួល​បាន​ទួល​ព័ត៌មាន​ថា មានមុខ​សញ្ញា​ជនសង្ស័យ​ម្នាក់ ឈ្មោះ សួង រ​ដ្ឋា កំពុង​ជួញដូរ​ថ្នាំ​ញៀន នៅ​កន្លែង​កើតហេតុ ភ្លាម​ៗ​នោះ​កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប និង​ចាប់ខ្លួន ព្រមទាំង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​២​កញ្ចប់​ក្នុង​ហោប៉ៅ​ខោ​ជនសង្ស័យ​ម្នាក់​នោះ​។

បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ ហើយ​ជន​នោះ​បាន​សារភាព​ថា ខ្លួន​ជា​អ្នកលក់​ថ្នាំ​ញៀន​ទៅ​ឲ្យ​ឈ្មោះ សំ លឹ​មចាន់​នី មុខរបរ​ជាង​ផ្សា​ដែក ហើយ​ក្រោយមក​កម្លាំង​បាន​ធ្វើការ​ឆែកឆេរ​ក្នុងផ្ទះ​រក​ឃើញ​ថ្នាំ​ញៀន និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​ជា​បន្តបន្ទាប់​ទៀត រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕