ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទឹង​នៅ​ក្រុង​វ៉េ​នី​ស​របស់​អីុ​តា​លី​រីង​ហួត​សល់​តែ​ភក់

7 ឆ្នាំ មុន

«The Sun»​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា Venice ជាទី​ក្រុង​មានឈ្មោះ​ថា​«​ខ្សែទឹក​»​នៃ​ប្រទេស​អីុតា​លី បច្ចុប្បន្ន​ជួប​បាតុភូត​រីងស្ងួត​ខុស​ប្រក្រតី​មិន​អាច​ជិះទូក​បាន ខណៈ​ពេល​ធម្មតា​ក្រុង​នេះ

«The Sun»​របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា Venice ជាទី​ក្រុង​មានឈ្មោះ​ថា​«​ខ្សែទឹក​»​នៃ​ប្រទេស​អីុតា​លី បច្ចុប្បន្ន​ជួប​បាតុភូត​រីងស្ងួត​ខុស​ប្រក្រតី​មិន​អាច​ជិះទូក​បាន ខណៈ​ពេល​ធម្មតា​ក្រុង​នេះ​ជួប​ទឹក​ជន់​លិច​ខ្លាំង​ព្រោះតែ​ដី​ស្រុត​ចុះ ។

ស្ថានភាព​ទឹក​ក្នុង​ស្ទឹង​នៅ​ទូ​ទាំង​ក្រុង​ស្រក​ចុះ​ខ្លាំង ចាត់​ទុក​ថា​កម្រិត​ទឹកធ្លាក់​ចុះ​ទាប​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ឆ្នាំ ដោយ​កម្ពស់​ទឹក​ទាប​ជាង​ឆ្នាំ​២០១៥​ដល់​ទៅ​២៨​អីុ​ង ។ ដោយសារ​ចរន្តទឹក​មាន​លក្ខណៈ​ទាប​ខុស​ប្រក្រតី​នេះ បង្ក​ឱ្យ​ការ​ធ្វើ​ចរាចរ​ទៅ​មក​របស់​អ្នកទេសចរ​និយម​ជិះទូក​ទស្សនា​ក្រុង​ជួប​ការ​លំបាក ។

ស្ថានភាព​ទឹក​នៅ​ក្នុង​ស្ទឹង​រីង​ហួត គឺជា​រឿង​បារម្ភ​មួ​យ​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​Venice ព្រោះ​ជា​ធម្មតា​ក្រុង​នោះ​ជួប​គ្រោះ​ទឹក​ជន់​លិច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ដោយសារ​ដី​ក្នុង​ទីក្រុង​ស្រុត​ចុះ​ជា​រឿយ​ៗ ៕