ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ថាយកល្បិចកលក្រុមប្រឆាំងដកបទពិសោធន៍ ដើម្បីការពារសន្ដិភាព និងអាយុជីវិតពលរដ្ឋកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ល្បិច​កល​របស់​ក្រុមប្រឆាំង​តែងតែ​វា​.​យ​ប្រហារ​មក​លើ​កម្ពុជា​នោះ​ធ្វើ​ឲ្យ​សម្ដេច យក​មក​សិក្សា​បន្ថែម ឬ​ដក​បទ​ពិសោធន៍…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា ល្បិច​កល​របស់​ក្រុមប្រឆាំង​តែងតែ​វា​.​យ​ប្រហារ​មក​លើ​កម្ពុជា​នោះ​ធ្វើ​ឲ្យ​សម្ដេច យក​មក​សិក្សា​បន្ថែម ឬ​ដក​បទ​ពិសោធន៍ ដើម្បី​ទប់ទល់​ចំពោះ​អ្នកឯង​សំដៅ​ការពារ​សុខ​សន្ដិភាព ស្ថិរភាព​នយោបាយ និង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​អភិវឌ្ឍន៍​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​៥ ខែសីហា​នេះ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​កូន​ៗ​របស់ សម្ដេច​ដែល​ពួក​គេ​បាន​ស្ដាប់​ដំបូន្មាន​របស់​សម្ដេច​ធ្វើ​ឲ្យ​សម្ដេច​ក្លាយជា​ឪពុក​អប់រំ​កូន​បាន​ល្អ ។

សម្ដេច​ថា រឿង​នេះ​មិន​អាច​កាត់​ផ្ដាច់​បាន​ទេ ជាមួយ​ការ​គាំទ្រ​ពី​ភរិយា របស់​សម្ដេច និង​កូន​ៗ ព្រមទាំង​អ្នក​ទាំងអស់​គ្នា ។ សម្ដេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​ចំពោះ​សត្រូវ​របស់ខ្ញុំ ឬ​ដៃគូរ​ប្រកួតប្រជែង​របស់ខ្ញុំ​ផង​ដែរ ដោយសារ​តែ​ពួក​គេ ទើប​ផ្ដល់​ឱកាស​ខ្ញុំ​បាន​ខិតខំ​ខ្លួន​ថា តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងម៉េច? ដើម្បី​ហ្នឹង​ឈ្នះ​អ្នកឯង និយាយ​តាម​មួយ​បែប ឬ​ខ្ញុំ​គួរ​ធ្វើ​យ៉ាងម៉េច? ដើម្បី​កុំ​ឲ្យ​អ្នកឯង​បំផ្លាញ​សន្ដិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ខ្ញុំ​គួរតែ​អរគុណ​ចំពោះ​អ្នកឯង ដែល​អ្នកឯង​បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នកឯង តាម​រយៈ​នៃ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ហើយ​ដែល​ផ្ដល់​ឲ្យ​ខ្ញុំ​សិក្សា​បន្ថែម​ដក​ពិសោធន៍​អំពី​ល្បិច​កល​របស់​អ្នកឯង និង​ដើម្បី​ទប់ទល់​ចំពោះ​អ្នកឯង​សំដៅ​ការពារ​នូវ​សន្ដិភាព ស្ថិរភាព​នយោបាយ និង​ការពារ​ជីវិត​របស់​ប្រជាជន​កម្ពុជា​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ បាន​បន្ដ​ថា សម្តេច​រៀន​រហូត​ពោល គឺ​ដរាបណា សម្តេច​នៅ​មាន​ដង្ហើម សម្តេច​នឹង​បន្ត​ការ​សិក្សា​ជា​បន្ត​ទៀត ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា គិត​សញ្ញាបត្រ​នៅ​ក្នុងស្រុក និង​នៅ​ក្រៅប្រទេស​សម្តេច​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​កិត្ត​យស​ប្រមាណ​២០​ហើយ ។

សូម​រំលឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ជា​មេដឹកនាំ​មួយ​រូប​របស់​កម្ពុជា បាន​លះបង់​អស់​កម្លាំងកាយ​ចិត្ត និង​បញ្ញាញាណ​ជាមួយ​ទឹកចិត្ត ឆន្ទៈ​មនសិកា​ស្នេហា​ជាតិ និង​ប្រជាជន​យ៉ាង​ជ្រាលជ្រៅ ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍ សង្គម​កម្ពុជា ។ កម្ពុជា ជា​ប្រទេស​ដែល​បាន​រង​ការ​យាយី និង​បំផ្លាញ​ខ្ទេចខ្ទី​ព្រោះតែ​ភ្លើង សង្គ្រាម ។ ក្នុង​នាម​ជា​មេដឹកនាំ​ទទួលខុសត្រូវ​ខ្ពស់​លើ​ជោគវាសនា​ជាតិ និង​ប្រជាជន​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក សម្តេច​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់ និង​ប្តូរផ្តាច់​យ៉ាង​ខ្លាំងក្លា​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ