ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ព្យាបាល​ពងបែក​មាត់​ដោយ​ខ្លួនឯង​នៅ​តាម​ផ្ទះ

7 ឆ្នាំ មុន

អនាម័យ​មាត់​ធ្មេញ​មិនល្អ ព្រមទាំង​ទម្លាប់​នៃ​ការ​ខាំ​បបូរមាត់​ឬ​សាច់​ថ្ពាល់​ដោយសារ​តែ​ភាព​តានតឹង​កើតឡើង អាច​ធ្វើ​ឲ្យ​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ពងបែក​មាត់ ។ ពងបែក​មាត់​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ក្នុង​ការ​ទំពារ

អនាម័យ​មាត់​ធ្មេញ​មិនល្អ ព្រមទាំង​ទម្លាប់​នៃ​ការ​ខាំ​បបូរមាត់​ឬ​សាច់​ថ្ពាល់​ដោយសារ​តែ​ភាព​តានតឹង​កើតឡើង អាច​ធ្វើ​ឲ្យ​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ពងបែក​មាត់ ។ ពងបែក​មាត់​អាច​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួល​ក្នុង​ការ​ទំពារ ឬ​និយាយ និង​ការ​លេប​ចំណីអាហារ​។ ពង​មាត់​ទាំងនេះ​មាន​រាង​មូល​ពណ៌​ខៀវ ឬ​ពណ៌​ស និង​ហើម​ផង​ដែរ ។

សំណាងល្អ​នៅ​ក្នុង​ករណី​ជា​ច្រើន​ពងបែក​មាត់​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​។ ទោះ​យ៉ាងណា មាន​វិធី​ព្យាបាល​នៅផ្ទះ​សាមញ្ញ​ជា​ច្រើន​ដែល​អាច​កាត់​បន្ថយ​ភាព​មិន​ស្រួល​នៃ​ការ​កើត​ពងបែក​មាត់ និង​ព​ន្លឿ​ន​ដំណើរការ​ព្យាបាល ។

១-​ទឹកឃ្មុំ ៖ ទឹកឃ្មុំ​គឺជា​ឱសថ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​ពងបែក​មាត់​។ លក្ខណ​ធម្មជាតិ​របស់​ទឹកឃ្មុំ​ក្នុង​ការ​បំបាត់ និង​ប្រឆាំង​នឹង​ការ​រលាក​អាច​ជួយ​បំបាត់​ការ​ឈឺចាប់ និង​ការ​រលាក​ដោយសារ​ពងបែក​មាត់​បាន ។ លក្ខណសម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី​របស់​វា​ក៏​ជួយ​ការពារ​ការ​ឆ្លង​មេរោគ និង​បង្កើន​ដំណើរការ​ព្យាបាល​ផង​ដែរ​។

របៀប​ធ្វើ លាយ​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វេ និង​ម្សៅ​រមៀត​¼​ស្លាបព្រា​កាហ្វេ ។ លាប​ល្បាយ​នេះ​នៅ​លើ​តំបន់​ដែល​មាន​បញ្ហា និង​ទុក​វា​ចោល​រយៈពេល​១៥​ទៅ​២០​នាទី​។ បន្ទាប់​មក ខ្ពុរមាត់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ ។ ធ្វើ​ដូចនេះ​២​ឬ​៣​ដង​ក្នុង​មួយ​ថ្ងៃ​។ ស្របគ្នា​នេះ​ដែរ អ្នក​គួរ​លាប​ទឹកឃ្មុំ​នៅ​លើ​តំបន់​ដែល​មាន​បញ្ហា​មុន​ពេល​ចូល​គេង​ជា​រៀង​រាល់​យប់ ។

២-​អំបិល ៖ បញ្ហា​ពងបែក​មាត់​អាច​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​ការ​ប្រើ​អំបិល​។ អំបិល​មាន​លក្ខណសម្បត្តិ​ព្យាបាល​ជា​ច្រើន​ដែល​អាច​ជួយ​ព្យាបាល​បញ្ហា​នេះ​បាន ។ វា​ជួយ​បំបាត់​ខ្ទុះ​បាន​លឿន និង​បន្ថយ​ការ​ឈឺចាប់ និង​ការ​រលាក​នៅ​តំបន់​ដែល​មាន​បញ្ហា ។

របៀប​ធ្វើ លាយ​អំបិល​កន្លះ​ស្លាបព្រា​ជាមួយ​ទឹក​ក្តៅ​មួយ​កែវ ហើយ​ខ្ពុរមាត់​ដោយ​ប្រើ​ទឹក​នេះ ធ្វើ​ដូចនេះ​៣​ឬ​៤​ដង​ក្នុង​មួយ​ថ្ងៃ ។

៣-​ទឹកកក ៖ ទឹកកក​អាច​ធ្វើ​ឲ្យ​កន្លែង​ដែល​មានការ​ឈឺចាប់ និង​ការ​រលាក​ស្ពឹក ដោយសារ​តែ​មាន​ពងបែក​មាត់ធំ​ក្នុង​មាត់​។ វិធី​នេះ​ធ្វើ​ឱ្យ​ទឹកកក​ក្លាយជា​វិធី​ព្យាបាល​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ព្យាបាល​ពងបែក​មាត់​។

របៀប​ធ្វើ រុំ​ទឹកកក​មួយ​ចំនួន​នៅ​ក្នុង​ក្រណាត់​ស្តើង​។ ដាក់​វា​នៅ​លើ​តំបន់​ដែល​មាន​បញ្ហា​រយៈពេល​១​នាទី​ដើម្បី​បំបាត់​ការ​ឈឺចាប់​។ ធ្វើ​ដូចនេះ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ ។

៤-​ប្រទាល​កន្ទុយក្រពើ ៖ ប្រទាល​កន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​ពងបែក​មាត់​ផង​ដែរ​។ វា​មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និង​មាន​លក្ខណៈ​អាច​ព្យាបាល​ដែល​អាច​ជួយ​បន្ធូរបន្ថយ​ការ​ឈឺចាប់ និង​បំបាត់​បញ្ហា​ពងបែក​មាត់​នេះ​បាន​យ៉ាង​ឆាប់រហ័ស​។

របៀប​ធ្វើ យក​ជែ​ល​ពី​ស្លឹក​ប្រទាល​កន្ទុយក្រពើ ហើយ​លាប​វា​ដោយ​ផ្ទាល់​នៅ​លើ​តំបន់​ដែល​មាន​បញ្ហា​។ ទុក​វា​ចោល​រយៈពេល ២០​នាទី បន្ទាប់​មក​ខ្ពុរមាត់​របស់​អ្នក​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ ។ ធ្វើ​ដូចនេះ​ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ រយៈពេល​ពីរ​បី​ថ្ងៃ ៕