ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​ផឹកស៊ី​ទុក​កាបូប​ក្នុង​រថយន្ត ត្រូវ​ក្រុម​ចោរ​វាយ​កញ្ចក់​យក​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ​រថយន្ត និង​វាយ​កញ្ចក់​យក​កាបូប​ពី​ក្នុង​រថយន្ត​រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល …

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ទ្វារ​រថយន្ត និង​វាយ​កញ្ចក់​យក​កាបូប​ពី​ក្នុង​រថយន្ត​រួច​ជិះ​គេចខ្លួន​បាត់​ស្រមោល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​យីហោ ដី​ហ្វូ​នខា​ផេ​ត លក់​កំរាលព្រំ​គ្រប់​ប្រភេទ ផ្លូ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

រថយន្ត​ដែល​ក្រុម​ជនសង្ស័យ​ឆ្កឹះ​សោ និង​វាយ​កញ្ចក់​យក​កាបូប​នោះ​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-3960 ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ ពៅ សម្បត្តិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឯ​ស្សី​កែវ ចំណែក​សម្ភារៈ​ដែល​បាត់បង់​នៅ​ក្នុង​កាបូប​នោះ​មាន អាយ​ផេ​ត​(Ipad)១​គ្រឿង ទូរស័ព្ទ​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើស​(Iphone 6 plus) ១​គ្រឿង កាត​បើកបរ​១​សន្លឹក អត្តសញ្ញាណប័ណ្ណ​១​សន្លឹក និង​ឯកសារ​មួយ​ចំនួន​ទៀត ។ រីឯ​មិត្តភក្តិ​ប្រុស​ស្រី​៣​នាក់​ទៀត​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ 2AK-7811 ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​សា​គី​ស្មាស់ មិន​ចាំ​ពណ៌ មិន​ចាំ​ស្លាក​លេខ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូបគេ និង​មិត្តភក្តិ​មាន​គ្នា​៤​នាក់ ជិះ​រថយន្ត​២​គ្រឿង មក​ឈប់​ចត​នៅ​មុខ​ផ្ទះ​កើតហេតុ ហើយ​បាន​នាំ​គ្នា​ទៅ​អង្គុយ​ផឹកស៊ី​នៅ​តាម​ចិញ្ចើម​ផ្លូវ​ចម្ងាយ​ពី​កន្លែង​ចត​រថយន្ត​ប្រមាណ​ជា​១០​ម៉ែត្រ​ដោយ​ទុក​កាបូប​នៅ​ក្នុង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ហើយ​បាន​ចាក់សោ​ត្រឹមត្រូវ ។

បន្ទាប់​ពី​ផឹកស៊ី​ចប់ ជន​រង​គ្រោះ​បាន​ដើរទៅ​យក​កាបូប​លុយ​នៅ​ក្នុង​រថយន្ត ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​៣​នាក់​កំពុង​តែ​ឆ្កិះ​សោ​ទ្វារ​រថយន្ត និង​វាយ​កញ្ចក់​យក​កាបូបស្ពាយ​ពី​ក្នុង​រថយន្ត​ជិះ​ម៉ូតូ​១​គ្រឿង​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​ទូរស័ព្ទ​អិន​ចុច​ពិល​១​គ្រឿង​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បានរ​ត់ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ៕