ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទាក់លលក​ក្នុង​តំបន់​ស ផ្ទុះ​មីន​ដាច់​ជើង​ម្នាក់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ម្ខាង ខណៈ​ចូល​ទៅ​ទាក់លលក​បែរជា​ជាន់​មីន​ផ្ទុះ​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែមករា …

ខេត្តបន្ទាយមានជ័យ ៖ បុរស​ខ្មែរ​អ៊ី​ស្លា​ម​ម្នាក់​បាន​រង​របួស​ដាច់​ជើង​ម្ខាង ខណៈ​ចូល​ទៅ​ទាក់លលក​បែរជា​ជាន់​មីន​ផ្ទុះ​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ នៅ​តំបន់​ស​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ចំណុច​ភូមិសាស្ត្រ​ភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ កូប ម៉ា​ន អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក កែវ ប៉ូ​រ៉ា មេ​ប៉ុស្តិ៍​ព្រៃ​គប់ នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់​បាន​ចូល​ទៅ​ទាក់លលក​នៅ​ចំណុច​កើតហេតុ ខណៈ​កំពុង​ដើរ​ទាក់លលក​ស្រាប់តែ​ជាន់​មីន​ដែល​បន្សល់​ពី​សម័យ​សង្គ្រាម​នៅ​ចំណុច​គំរោង​ផ្លូវ​៥០​ម៉ែត្រ ខាង​មុខ​ទំនប់​ក​៥ ក្នុង​តំបន់​ស បណ្ដាល​ឲ្យ​ផ្ទុះ​ដាច់​ជើង​ម្ខាង​ម្នាក់​តែ​ម្តង ។

លោក​មេ​ប៉ុស្តិ៍​បន្ត​ថា ក្រោយ​ហេតុការណ៍​ផ្ទុះ​នោះ កម្លាំង​ជួរ​មុខ​សហការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ដោះ​មីន​ចូល​ទៅ​យក​ជន​រង​គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ៕