ថៃ ៖ កាលពីរាត្រីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅហើយ នៅកម្មវិធីការប្រកួតសម្រស់ Miss Universe Thailand 2022 បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ និងបានរកឃើញអ្នកដែលអាចដណ្ដើមបានមកុដដ៏ស្រស់ស្អាតពីកម្មវិធីនេះរួចរាល់ដូចគ្នា ដោយម្ចាស់មកុដបានទៅលើបវរកញ្ញាពាក់ស្លាកលេខ១៩ គឺនាង Anna Suea Ngam។
![Picture]()
ក្នុងនោះផងដែរ បើនិយាយពីប្រវត្តិនៃការតស៊ូរបស់បវរកញ្ញាចក្រវាលថៃថ្មីម្ចាស់ជ័យលាភី នាង Anna Suea Ngam វិញ នាងមានប្រវត្តិជាក្មេងស្រីម្នាក់ដែលបានធំធាត់នៅលើគំនរសំរាម។ ម្ដាយឪពុករបស់ Anna គឺជាអ្នកដើរប្រមូលសំរាម និងបោសសំរាមម្នាក់នៅក្នុងទីក្រុងបាងកក។ Anna បានស្គាល់កន្លែងចាក់សំរាម តាំងពីនាងនៅក្មេងម្ល៉េះ ហើយរបស់របរដែលនាងលេង គឺបានមកពីគំនរសំរាមទាំងអស់ រហូតរឿងរ៉ាវជីវិតរបស់នាងមហាជនបានឮ ហើយម្នាក់ៗពោលពាក្យអាណិតពីជីវិតនាងស្ទើរតែគ្រប់គ្នា។
![Picture]()
ជាក់ស្ដែង ផ្ទុយទៅនឹងការលើកសរសើរមិនដាច់ពីមាត់រួចមកនោះ ស្រាប់តែថ្មីៗនេះ ក៏មានមហាជនមួយចំនួន បែរជានាំគ្នាផ្ទុះការរិះគន់ប្រតិកម្មយ៉ាងខ្លាំងចំពោះនាងទៅវិញ ដោយម្នាក់ៗគិតថា នាងស្អាតបែបធម្មជាតិ ឬកូនកាត់សមទៅនឹងជាមកុដដែលនាងបានឈ្នះ តែតាមពិតនាងធ្លាប់បានឆ្លងកាត់មុខកាំបិតកែសម្ផស្ស ពោលគឺបើធៀបមុខរបស់នាងកាលពីមិនទាន់កែ និងក្រោយកែ គឺខុសគ្នាខ្លាំងដាច់ស្រឡះតែម្ដង ស្ទើរតែមិនគួរឱ្យជឿនោះទេ ។
![Picture]()
បន្ទាប់ពីបានឃើញមានហ្វេនៗជាច្រើននាំគ្នារិះគន់គ្មានសំចៃមាត់ខ្លាំងពេក គេងមិនលក់បកមិនល្ហើយ ទប់អារម្មណ៍លែងជាប់ ស្រាប់តែ Anna Suea Ngam ក៏បានចេញមុខមកសារភាពត្រង់ៗទាំងគ្មានលាក់លៀមថា «នាងពិតជាបានកែសម្ផស្សខ្លះមែន ហើយនាងក៏អរគុណយ៉ាងខ្លាំងទៅដល់គ្លីនិកមួយ ដែលបានលះបង់កម្លាំងកាយចិត្តធ្វើឱ្យនាងទទួលបានមុខមាត់ រូបរាង ស្បែក ស្រស់ស្អាត មានភាពជឿជាក់ជាងមុន នាងពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ខណៈឈានជើងចូលគ្លីនិកដែលបានផ្តល់ភាពស្រស់ស្អាតឱ្យនាង» ។
![Picture]()
បន្ទាប់ពីបានលឺបវរកញ្ញាចក្រវាលរូបនេះ ចេញមុខមកនិយាយហើយ មហាជនថៃចេញមុខមកកាន់ជើងនិយាយជំនួស Anna ទៅកាន់អ្នករិះគន់មួយចំនួនវិញយ៉ាងចាស់ដៃថា «ឈប់ជេរ អេនណា ទៀតទៅ សូមជួយគាំទ្រផង ស៊ែរទាំងអស់គ្នា ផ្សព្វផ្សាយក្តីស្រលាញ់ មិនស្អប់» «ការវះកាត់ គឺជារឿងធម្មតាសម្រាប់អ្នកដែលមានលុយធ្វើការវះកាត់ហើយ មានជីវភាពធូរធាគួរធ្វើហេតុអ្វីក៏ត្រូវមករិះគន់នាងទៅវិញ» «អ្នកគួរធ្វើអ្វីមួយ ធ្វើវាដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯងមិនខុសទេ នារីគ្រប់រូបតែងចង់ស្អាត» «នាងពិតជាស្រស់ស្អាតខ្លាំងណាស់ឥឡូវនេះ ហើយសមនឹងទទួលបាន MUT2022» «ចម្លែកអីដែលគ្រប់គ្នាចង់ស្អាតខុសដែរមែនទេ?» «សម្រាប់ប្រជាជនថៃ យើងមានលក្ខណៈផ្ទាល់ខ្លួនណាស់ នោះជាសិទ្ធិផ្ទាល់ខ្លួន ហើយមិនមានអ្វីខកចិត្តឡើយ»។
![Picture]()
«វាជាចំណូលចិត្តផ្ទាល់ខ្លួន អ្នកធ្វើឱ្យខ្លួនឯងកាន់តែជឿជាក់លើការប្រឡងសម្រស់កុំទៅខ្វល់ពីសម្ដីអ្នកដទៃអីធ្វើចិត្តអោយសប្បាយៗ» «នាងស្អាតមុនក្រោយ។ ហើយវាក៏ជាសិទ្ធិរបស់នាងដែរ ប្រសិនបើនាងធ្វើការវះកាត់ឬអត់ក៏ដោយ» «សម្រាប់ខ្ញុំ នាងមានសម្រស់ស្រស់ស្អាត ហើយនាងមានទំនុកចិត្ត និងមានភាពក្លាហានក្នុងការនិយាយប្រាប់ទៅមហាជនថា «ខ្ញុំបានវះកាត់កែសម្ផស្ស»។ នាងបាននិយាយថា «នាងមិនខ្វល់ពីអ្នកណាឡើយ មិនថាបញ្ហាអ្វី» ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ