ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដឹកឈើ​ខុសច្បាប់​ត្រូវ​មន្ត្រី​អាវុ.ធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្ទាក់​ឃាត់ខ្លួន​រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុ.ធ​២​គ្រាប់

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២​នេះ​ថា ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដុះ​ស្លែ​នោះ អ្នក​បើកឡាន​២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ត្រូវ​បាន​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅ​កម្ពុជា​សហការ​ជាមួយ​មន្ត្រី​អាវុ.ធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្ទាក់​ឃាត់ខ្លួន​រហូត​ឈាន​ដល់​ការ​ផ្ទុះ​អា​.​វុ​ធ​ចំនួន​២​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ ឃុំ​ខ្វាវ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២២​នេះ​ថា ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដុះ​ស្លែ​នោះ អ្នក​បើកឡាន​២​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ត្រូវ​បាន​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​នៅ​កម្ពុជា​សហការ​ជាមួយ​មន្ត្រី​អាវុ.ធហត្ថ​លើ​ផ្ទៃ​ប្រទេស​ស្ទាក់​ឃាត់ខ្លួន​រហូត​ឈាន​ដល់​ការ​ផ្ទុះ​អា​.​វុ​ធ​ចំនួន​២​គ្រាប់ ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ កន្លង​ទៅ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ឱ្យ​ដឹង នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣ ខែសីហា​នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន ៖ ឈ្មោះ យេ​ង សុភ​ក្ត្រា ភេទ​ប្រុស និង​ឈ្មោះ ខឿ​ម ខួច អ្នក​ទាំង​២​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ប្រតិបត្តិ​ការណ៍​នេះ​មន្ត្រី​ជំនាញ​បាន​ឈាន​ដល់​ការ​ផ្ទុះអាវុធ​២​គ្រាប់ បន្ទាប់​ពី​ជនល្មើស​ដែល​ដឹក​ជញ្ជូន​ឈើ មិន​ព្រម​ស្តាប់ និង​មានការ​ប្រវា​.​យ​ប្រតប​គ្នា​រហូត​ឈាន​ដល់​ផ្ទុះ​អា​.​វុ​ធ​។

ក្រោយ​ឃាត់ខ្លួន​បាន ជនសង្ស័យ កម្លាំង​ចម្រុះ​ពិនិត្យ​ឃើញ​មាន​គ្រឿងញៀន​ចំនួន​២ កញ្ចប់ នៅ​ជាមួយ​ក្រុម​អ្នក​ដឹកឈើ ហើយ​បញ្ជូន​យក​ទៅ​ប្រគល់​ឱ្យ​កម្លាំង​ការិយាល័យ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចាត់ការ​បន្ត រួច​បញ្ជូន​បន្ត​ទៅ​តុលាការ ។

ជុំវិញ​ករណី​ខាងលើ​នោះ ពលរដ្ឋ​បាន​លើក​ឡើង​ថា ការ​បង្ក្រាប​ព្រៃឈើ​នៅ​ចំណុច ឃុំ​ខ្វាវ ស្រុក​ជីក្រែង ហាក់បីដូចជា ស្រាត​ខោអាវ​សមត្ថកិច្ច​មូលដ្ឋាន​យ៉ាង​ដូច្នេះ​ដែរ ។ ព្រោះ​ការ​ដឹក​ជញ្ជូន​ឈើ​នៅ​តំបន់​ខាងលើ ហាក់​មាន​ភាព​ដុះ​ស្លែ ព្រោះ​មិនឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​សោះឡើយ នេះ​កុំ​តែ​ខាង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មក​បង្ក្រាប​រហូត​ដល់​មានការ​ផ្ទុះ​អា​.​វុ​ធ​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង គ្រឿងញៀន​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រគល់​ឱ្យ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​យក​មក​សួរនាំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​បទល្មើស​ព្រៃឈើ យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ខ្វាវ ស្រុក​ជីក្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ