ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​​ប្តីដែលដឹកសាកសពប្រពន្ធទៅ​ព្យាបាល… ​រកឃើញវត្ថុ​ដែលសម្លា.ប់​នាង​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០៦ មក​រា ដដែល​​នេះ ករណី​ដែល​​ប្តី​ដឹក​​សាកសព​ប្រពន្ធ​ទៅ​ឱ្យ​ខាង​​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុងជួយព្យាបាល តែ​​ត្រូវ​ខាង​គ្រូពេទ្យ​បដិសេធ​​មិនព្រម​​ទទួល​នោះ ទីបំផុត​ បុរស​ជា​ប្តី​ដៃដល់​រូប​នេះ ត្រូវ​​សមត្ថកិច្ច​ឃាត់​ខ្លួន​​ហើយ ។

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គិត​ត្រឹម​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០៦ មក​រា ដដែល​​នេះ ករណី​ដែល​​ប្តី​ដឹក​​សាកសព​ប្រពន្ធ​ទៅ​ឱ្យ​ខាង​​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុងជួយព្យាបាល តែ​​ត្រូវ​ខាង​គ្រូពេទ្យ​បដិសេធ​​មិនព្រម​​ទទួល​នោះ ​ បុរស​ជា​ប្តី​ដៃដល់​រូប​នេះ ត្រូវ​​សមត្ថកិច្ច​ឃាត់​ខ្លួន​​ហើយ ។

ប្រភព​ឱ្យ​ដឹង​ថា ប្តី​ដៃដល់​រូប​​នេះ ត្រូវ​​សមត្ថកិច្ច​បញ្ជា​ឱ្យ​​នាំ​ទៅ​បង្ហាញ​ទីតាំង ​ដែល​បាន​វាយ​ប្រពន្ធ​ស្លាប់ គឺ​ស្ថិត​ក្នុងផ្ទះ​ជួល​របស់​ខ្លួន ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រក​ឃើញ​វត្ថុ​តាង​ វែក​សម្លរ​មួយ​ដែល​​យក​ទៅ​វាយ​ប្រពន្ធ​រហូត​​​ដល់​ស្លាប់​​បែប​នេះ ​។

គួរ​រំលឹក​ថា មានការ​ភ្ញាក់ផ្អើល​ កាលពី​​វេលា​ម៉ោង​ថ្ងៃត្រង់ ទី​០៦ មក​រា​ ស្ថិត​នៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ប្តី​បាន​ដឹក​ប្រពន្ធ​តាម​ម៉ូតូ​កង់​៣ ដើម្បី​សង្គ្រោះ តែ​ត្រូវ​ខាង​គ្រូពេទ្យ​ប្រាប់​មិន​ឱ្យ​លើក​ចេញពី​ក្នុង​ម៉ូតូ​កង់​៣​នោះ​ទេ ដោយហេតុ​បាន​ពិនិត្យ និង​ប្រទះ​ឃើញ​ថា ការ​ពិត​នាង​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

អ្វី​ដែល​កត់សម្គាល់​នោះ នៅ​លើ​ដងខ្លួន​នារី​រង​គ្រោះ ជា​ពិសេស​ត្រង់​ក្បាល ត្រូវ​គេ​ប្រទះ​ឃើញ​ពោរពេញ​ទៅ​ដោយ​ស្នាម​របួស ដែល​​ទើប​វាយដំ​នាង ធ្វើ​ឱ្យ​អ្នក​ដែល​ចោមរោម​មើល​ឆ្ងល់​សួរនាំ​បុរស​ជា​ប្តី​នោះ ហើយ​ដំណឹង​នេះ ក៏​បានដឹង​ដល់​ខាង​កម្លាំង​សមត្ថ​កិច្ច​ចុះ​ទៅ​សាកសួរ​ដែរ ពាក់ព័ន្ធ​ពី​ការ​ស្លាប់​របស់​នាង និង​ស្លាកស្នាម​ជា​ច្រើន​នៅ​លើ​ខ្លួន​ប្រពន្ធ​នេះ ។

បន្ទាប់​មក ករណី​នេះ​ត្រូវ​បាន​សង្ស័យ​ច្រើន បុរស​ជា​ប្តី​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ហើយ​បាន​ស្គាល់​ឈ្មោះ​​សន អឿ​ន អាយុ​៣៨​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ រីឯ​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ​ខេន ស្រី​ខួច អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ប្រាសាទ ស្រុក​ភ្នំ​ស​ន្ទុ​ក ខេត្តកំពង់ធំ ពួក​គេ​មានកូន​៣​នាក់ ក្នុង​នោះ​ប្រុស​២ ។

បើ​តាម​ការ​ឆ្លើយ​របស់​បុរស​ជា​ប្តី​នោះ​ថា ខ្លួន​បាន​វាយ​ប្រពន្ធ​កាលពី​យប់ ខណៈ​មាន​ជម្លោះ ព្រោះ​ខ្លួន​និង​ប្រពន្ធ​ស្រវឹងស្រា​ដូច​គ្នា ។ នៅ​យប់​ដដែល​នោះ ប្រពន្ធ​ខ្លួន​បាន​សន្លប់ ក៏​ត្រូវ​ខ្លួន​ជួយ​កោសខ្យល់​ឱ្យ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មក​រា នេះ ខ្លួន​ឃើញ​ប្រពន្ធ​នៅ​តែ​មិន​ស្រួល ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ តែ​គេ​មិន​ទទួល ទើប​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង​តែ​ម្តង ។