ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្ត្រី​២​នាក់​ប្រទាញប្រទង់​គ្នា​លើ​ដងផ្លូវ​បេតុង ផ្អើល​ក្បែរ​របង​មន្ទីរពេទ្យ​បង្អែក

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មុន​នេះ​បន្តិច រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២​នេះ មាន​ករណី​ស្ត្រី​ម្នាក់​បាន​ក្របួច​.​ក​អាវ​បុរស​ម្នាក់​ប្រ​ទីង​ប្រទង់​គ្នា​លើ​ដងផ្លូវ​បេតុង ក្បែរ​របង​មន្ទីរពេទ្យ​បង្អែក

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច រសៀល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២២​នេះ មាន​ករណី​ស្ត្រី​ម្នាក់​បាន​ក្របួច​.​ក​អាវ​បុរស​ម្នាក់​ប្រ​ទាញ​ប្រទង់​គ្នា​លើ​ដងផ្លូវ​បេតុង ក្បែរ​របង​មន្ទីរពេទ្យ​បង្អែក ក្រុង​ប៉ោយ​ប៉ែ​ត ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ដោយសារ​តែ​រឿង​បំណុល​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ ដំបូង គេ​ពុំ​ទាន់​ដឹង​រឿងរ៉ាវ ឬ​មូលហេតុ​អ្វី​នោះ​ទេ? ប៉ុន្តែ​ក្នុង​ហេតុការណ៍​ភាគី​ទាំង​២ បាន​ឡូឡា​ប្រកែក​យក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​ភាគី​ខាង​បុរស​ទាមទារ​ឲ្យ​សង​ប្រាក់ ខណៈ​ភាគី​ខាង​ស្រី​ទាមទារ​ទៅ​ស្បថ ព្រោះ​ខ្លួន​បាន​សង​ប្រាក់​មួយ​ចំនួន​រួច​ហើយ​។ ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ ខាង​ស្រី​បាន​ឲ្យ​ភាគី​ខាង​ប្រុស​ទុក​ម៉ូតូ​នៅ​នឹង​កន្លែង ដើម្បី​ទៅ​ស្បថ​ជាមួយ​គ្នា​។

ក្រោយ​ពេល​ស្តាប់​ហេតុផល ទើប​ដឹង​ថា រឿងរ៉ាវ​ខាងលើ​នេះ កើតឡើង​ដោយសា​បំណុល គឺ​ភាគី​ខាង​ស្រី​ដែល​ក្របួច​.​ក​អាវ​ភាគី​ខាង​បុរស​ដែល​ជា​កូនបំណុល​នោះ ព្រោះតែ​រឿង​ជំពាក់​ប្រាក់​។ លុះ​មួយសន្ទុះ​ក្រោយមក ភាគី​ទាំង​២​ទំនងជា​ចង់បាន​ហេតុផល​ត្រឹមត្រូវ ក៏​បញ្ឈប់​ជម្លោះ ហើយ​ទាញ​ម៉ូតូ និង​កង់​អា​គុយ ជិះ​ទៅ​ទិស​ខាងកើត​ស្របគ្នា​ប្រហែលជា​ទៅ​ផ្ទះ ឬ​ទៅ​ប៉ុស្តិ៍ ដើម្បី​រក​ខុស​ត្រូវ​រៀង​ៗ​ខ្លួន​ហើយ​។

ប៉ុន្តែ​មុន​ពេល​ចេញពី​កន្លែង​កើតហេតុ មិនដឹង​ថា តើ​ភាគី​កូនបំណុល​និយាយ​យ៉ាងដូចម្តេច​ទេ? ទើប​បុរស​ម្ចាស់បំណុល​ព្រ​ឡ​យ​សំដី​ថា «​ថត​ចុះ​សម​មុខ​ហើយ អ្នក​ជំពាក់​លុយ​គេ​» ខណៈ​ស្ត្រី​កូនបំណុល​បាន​សុំ​ឲ្យ​អ្នក​យក​ព័ត៌មាន​លុប​រូប​ចេញ​វិញ ។ ពេល​ដឹង​ថា អ្នក​ថតរូប​ជា​អ្នក​យក​ព័ត៌មាន​ស្ត្រី​រូប​នេះ បាន​ប្រាប់​ការ​ពិត​ថា ការ​ដែល​គាត់​ក្របួច​.​ក​អាវ​បុរស​ខាងលើ ព្រោះ​ខឹង​នឹង​បុរស​រូប​នោះ​ប្រុង​ដក​សោ​កង់​អា​គុយ​របស់​គាត់ ហើយ​ចោទ​ថា គាត់​មិន​ទាន់​សង​ប្រាក់​។

ស្ត្រី​រូប​នេះ​និយាយ​ថា កន្លង​មក គាត់​ជំពាក់​ប្រាក់​បុរស​ខាងលើ ចំនួន​១​ម៉ឺន​បាតប្រាក់​ថៃ ហើយ​ថា រឿងរ៉ាវ​នេះ​ដោយសារ​សម័យ​កូ​វី​ដ គាត់​រក​មិន​បាន ម្ចាស់បំណុល​បាន​ដាក់​ពាក្យ​ប្តឹង​គាត់​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​រួច​ហើយ ហើយ​គាត់​ក៏​សន្យា​សង​ប្រាក់​តាម​លទ្ធភាព​ផង​ដែរ​។

ស្ត្រី​រូប​នេះ​បន្ត​ថា ប្រាក់​ដែល​ម្ចាស់បំណុល​រករឿង​ចង់​ដក​សោ​កង់​អា​គុយ​របស់​គាត់​នោះ គាត់​បាន​សង​ទៅ​ឲ្យ​ប្រពន្ធ​ម្ចាស់បំណុល​រួច​ទៅ​ហើយ ហើយ​គាត់​ថា​រឿង​ជំពាក់​ប្រាក់​សង​ប្រាក់ មិន​ត្រូវ​មក​រក​ដក​សោ​កង់​អា​គុយ​គាត់​ដូច​ចោរ​នោះ​ទេ​។

ជុំវិញ​ករណី​ខាងលើ​នេះ ភាគី​បុរស​ជា​ម្ចាស់បំណុល​មិន​អាច​ទាក់ទង​សុំ​បំភ្លឺ​បាន​ទេ ដោយសារ​ក្រោយ​ពេល​កើតហេតុ គឺ​គាត់​បាន​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ