ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី​ឱ្យ​ប្រាកដ? ឈប់​ម៉ូតូ​ចុះ​បត់ជើងតូច ស្រាប់តែ​២​នាក់​ស្ទុះ​មក​កា​.​ប់​គ្មាន​ប្រណី

1 ឆ្នាំ មុន
  • បាត់ដំបង

យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០២​នាក់ ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​កា​.​ប់​ស្ទើរតែ​ដាច់​ដៃ​ម្ខាង ខណៈ​ពេល​កំពុង​ឈរ​បត់ជើងតូច​នៅ​ក្បែរផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី

ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​០២​នាក់ ចុះ​ពីលើ​ម៉ូតូ​ស្ទុះ​ទៅ​កា​.​ប់​ស្ទើរតែ​ដាច់​ដៃ​ម្ខាង ខណៈ​ពេល​កំពុង​ឈរ​បត់ជើងតូច​នៅ​ក្បែរផ្លូវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​រ៉ា ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ដែល​គេ​សង្ស័យ​ថា អាច​ជា​ការ​តាម​សងសឹក​គំនុំ​ចាស់​ពី​គួរ​បក្ខ​ដិ​បក្ខ​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​បន្ត​ថា យុវជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ណែ​ល ព្រី​ណា អាយុ​ជាង​២០​ឆ្នាំ រស់នៅ​ភូមិ​ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោង​ឬ​ស្សី​។ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ដែល​គេ​អះអាង​ថា មាន​បក្ខពួក​០២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង តាម​កា​.​ប់​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ចំនួន​០២​កន្លែង (​រយះ​ស្មា​ស្ដាំ និង​ជិត​ដាច់​.​កដៃ​ខាងស្ដាំ​) ដោយសារ​រង​នូវ​ផ្លែកាំបិត​។

ហេតុការណ៍​ខាងលើ​នេះ គេ​នៅ​មិន​ទាន់​ដឹង​ឲ្យ​ប្រាកដ​ថា តើ​អំពើ​ហិ​.​ង្សា​នេះ​ផ្ដើម​ចេញពី​រឿង​អ្វី​នៅឡើយ​ទេ0x017d7 ដោយសារ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ ប៉ុន្តែ​បើ​តាម​ប្រភព​មួយ​ចំនួន​បាន​ធ្វើការ​សន្និដ្ឋាន​ព្រាវ​ៗ​ថា «​អំពើ​ហិ​.​ង្សា​នេះ អាច​ជា​ការ​តាម​សងសឹក​គំនុំ​ចាស់ ដែល​បង្ក​ឡើង​ដោយ​ពួក​ក្រុម​ក្មេង​ទំនើង​»​។

យ៉ាងណា​ក្ដី ជុំវិញ​ករណី​ខាងលើ​នេះ កោះសន្តិភាព បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​លោក ស គឹ​ម​ឡុ​ង អធិការ​ស្រុក​មោង​ឬ​ស្សី នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ ខែសីហា តែ​លោក​មិន​លើក​ទូរស័ព្ទ​។ ដោយឡែក​លោក អោ​ក សុ​ភ័​ក្រ នាយ​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​មោង បាន​ប្រាប់​ថា លោក​ក៏​មិន​ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ ដែល​នាំ​ឲ្យ​មាន​អំពើ​ហិ​.​ង្សា​ដ៏​ធ្ងន់ធ្ងរ​ខាងលើ​នេះ​ដែរ​។

ហើយ​លោកនាយ​ប៉ុស្ដិ៍​រូប​នេះ គ្រាន់តែ​បាន​រំលឹក​ពី​ដំណើររឿង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​កន្លែង​ហាង​លក់​ស្រា​ក្រឡុក​មួយ​កន្លែង នៅ​វេលា​រំលង​អធ្រាត្រ​ទៅ​ហើយ​។ លុះ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ​ចុះ​ទៅ​បត់ជើងតូច​នៅ​ក្បែរផ្លូវ ពេល​នោះ​ក៏​មាន​ជនសង្ស័យ​០២​នាក់​បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ រួច​ទាញ​កាំបិត​កា​.​ប់​ជន​រង​គ្រោះ​តែ​ម្ដង​។

លោក អោ​ក សុ​ភ័​ក្រ បាន​បញ្ជាក់​ថា ភ្លាម​ៗ​នោះ មន្ត្រី​របស់​លោក​មិន​ទាន់​បាន​សួរនាំ​លំអិត​ទេ ព្រោះ​ប្រញាប់​ដឹក​ជន​រង​គ្រោះ​ទៅ​ពេទ្យ​។ ប៉ុន្តែ​បើ​តាម​ចម្លើយ​បឋម​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា ខ្លួន​មិន​ធ្លាប់​ស្គាល់​ជន​ដៃដល់​ទាំង​០២​នាក់​នោះ​ទេ ហើយ​ពេល​ចេញពី​ផឹកស្រា​ក្រឡុក​ក៏​មិន​មាន​ទំនាស់​ជាមួយ​នរណា​ដែរ ហើយ​ក៏​មិន​ធ្លាប់​មាន​ប្រវត្តិ​ឈ្លោះប្រកែក​ជាមួយ​នរណា​កន្លង​មក​ដែរ​។

ទោះបីជា​យ៉ាងណា ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ ដើម្បី​តាម​ចាប់ខ្លួន​ជន​ដៃដល់​ទាំង​០២​នាក់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ