ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ហ្រេ្វ​ស៊ី​ហ្គើ​ល​រ៉ូ ចាន់​ដា​រ៉ា ប្រកាស​រៀប​ការជាមួយ​បុរស​អាណិកជន​ក្រោយ​ភ្ជាប់ពាក្យ​លាក់កំបាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​ហ្រេ្វ​ស៊ី​ហ្គើ​ល​នាង​រ៉ូ ចាន់​ដា​រ៉ា ហៅ​ស្រី​លាភ សម្រេច​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន និង​ប្រកាស​រៀប​មង្គលការ​នៅ​ដើមឆ្នាំ​២០១៧ នេះ​ជាមួយ​បុរស​វ័យក្មេង​ជា​អាណិកជន​ខ្មែរ​

រាជធានី​ភ្នំពេញ ៖ អតីត​ហ្រេ្វ​ស៊ី​ហ្គើ​ល​នាង​រ៉ូ ចាន់​ដា​រ៉ា ហៅ​ស្រី​លាភ សម្រេច​បញ្ចប់​ភាព​នៅ​លីវ​របស់​ខ្លួន និង​ប្រកាស​រៀប​មង្គលការ​នៅ​ដើមឆ្នាំ​២០១៧ នេះ​ជាមួយ​បុរស​វ័យក្មេង​ជា​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក ។

ការ​ប្រកាស​កំណត់ពេល​រៀប​ការ​របស់​ស្រី​ស្អាត រ៉ូ ចាន់​ដា​រ៉ា នេះ បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​លេច​ធ្លាយ​រូបថត​ពិធី​ភ្ជាប់ពាក្យ​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក ដែល​ពិធី​នេះ​ធ្វើ​ឡើង​តាំងពី​ដើមឆ្នាំ​២០១៦​មក​ម្ល៉េះ ប៉ុន្តែ​នាង​ព្យាយាម​លាក់បាំង ។

នាង​រ៉ូ ចាន់​ដា​រ៉ា បញ្ជាក់​ថា ពិធី​មង្គលការ​របស់​នាង​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៧ នៅ​កោះ​ពេជ្រ អគារ​A ក្នុង​នោះ​នាង​បាន​ញ្ជើ​ញ​ភ្ញៀវ​ចូលរួម​ប្រមាណ​៨០​ទៅ​១០០​តុ ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​នាង​មិនសូវ​ចេញ​ថត​ច្រើន​ឡើយ ព្រោះ​ទុក​ពេលវេលា​ដើម្បី​ត្រៀមខ្លួន​ធ្វើ​ជា​កូនក្រមុំ​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន ។

គូ​ដណ្តឹង​របស់​នាង​ឈ្មោះ​យឹ​ម យ៉ា​ន់​សីហា ជា​បុរស​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​។ ពួក​នាង​ស្រឡាញ់​គ្នា​ជាង​២​ឆ្នាំ​ហើយ​។

បើ​ទោះបីជា​រ៉ូ ចាន់​ដា​រ៉ា មិន​បាន​បង្ហើប​ប្រាប់​ច្បាស់​អំពី​ថ្លៃ​បណ្ណាការ​ដែល​ខាង​ប្រុស​ផ្តល់​ជូន​តែ​នាង​ទទួលស្គាល់​ថា គឺ​ខាង​ប្រុស​បាន​ជូន​ដល់​នាង​ច្រើន​គួរសម​ទាំង​គ្រឿងអលង្ការ និង​ការ​រៀបចំ​ពិធី​ទាំងមូល​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ។

នាង​រ៉ូ ចាន់​ដា​រ៉ា ទំនងជា​បញ្ចប់​អាជីព​សិល្បៈ​នៅ​ពេល​រៀប​ការ​រួច ព្រោះ​នាង​នឹង​ចាកចេញ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​សហរដ្ឋអាមេរិក ។

ដំណឹង​រៀប​មង្គលការ​របស់​នាង​រូ​៉ ចាន់​ដា​រ៉ា មាន​ប្រិ​យ​មិត្ត​ជា​ច្រើន​សម្តែង​ការ​អបអរសាទរ ជា​ពិសេស​អ្នកសិល្បៈ​ដូច​គ្នា​ក៏​បាន​ផ្ញើ​សារ​អបអរសាទរ​ដែរ ។
នាង​រ៉ូ ចាន់​ដា​រ៉ា ហៅ​ស្រី​លាភ ត្រូវ​គេ​ស្គាល់​តាម​រយៈ​ការ​សម្តែង​ក្នុង​ខ្សែភាពយន្ត​រឿង «​អត់​ខ្វល់​សំខាន់​អូន​ស្អាត​» និង​រឿង​«​សាកលវិទ្យាល័យ​កំណើត​ស្នេហ៍​» ក្រោយ​ពេល​ខ្សែភាពយន្ត​នោះ​ចាក់​បញ្ចាំង​រួច​មក កេរ្តិ៍ឈ្មោះ​របស់​ស្រី​លាភ​កាន់តែ​រន្ទឺ​នៅ​ក្នុង​ពិភព​សិល្បៈ​ហើយ​មាន​បណ្តា​ផលិតកម្ម​នានា ហៅ​នាង​ថត​ជា​ហូរហែ ៕