ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកបើកឡាន​ដឹក​ទំនិញមួយចំនួន​ឈប់​ហូប​បាយ​រួច​ចោល​កាក​សំណល់​រប៉ាតរប៉ាយលើ​ដងផ្លូវ​ជាតិ​បង្ក​ផល​ប៉ះពាល់​មុខមាត់​ប្រទេសជាតិ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ ផ្ល​វ​ជាតិ​លេខ​៦៧​បេ មួយ​ខ្សែ​នេះ ជា​ផ្លូវ​ខ្នាត​លំដាប់​អន្តរជាតិ​ដែល​បាន​ត​ភ្ជាប់​ពី​ប្រទេស​ថៃ ឆ្លងកាត់​ខ្ល​ង​ភ្នំ​ដងរ៉ែក មក​ប្រទេស​កម្ពុជា និង​ឆ្ពោះទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ដូច​ជា ខេត្តព្រះវិហារ ខេត្ត​ន្ទា​យ​មាន​ជ័យ…

ឧត្តរមានជ័យ ៖ ផ្ល​វ​ជាតិ​លេខ​៦៧​បេ មួយ​ខ្សែ​នេះ ជា​ផ្លូវ​ខ្នាត​លំដាប់​អន្តរជាតិ​ដែល​បាន​ត​ភ្ជាប់​ពី​ប្រទេស​ថៃ ឆ្លងកាត់​ខ្ល​ង​ភ្នំ​ដងរ៉ែក មក​ប្រទេស​កម្ពុជា និង​ឆ្ពោះទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ដូច​ជា ខេត្តព្រះវិហារ ខេត្ត​ន្ទា​យ​មាន​ជ័យ និង​ខេត្តសៀមរាប​ផង​ដែរ ។

ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​មានការ​រិះគន់​ថា ​កើត​មាន​គំនរ​សំរាម​រប៉ាតរប៉ាយ​ដែល​បាន​បង្ក​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​មុខមាត់​ប្រទេស​ជាតិ​ផង​ដែរ មិន​គួរ​ក្រុម​អាជ្ញាធរ​មូលរ​ដ្ឋា​ន​ស្រុក និង​មន្ត្រី​ជំនាញ​ទុក្ខ​បណ្តែតបណ្តោយ​បែប​នេះ​។ហេតុការណ៍​នេះ​កើតឡើង ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែកក្កដា​ឆ្នាំ​២០២២ នៅ​ចំណុច​ចង្កេះភ្នំ​ដងរ៉ែក រូបចម្លាក់​យោធា​ខ្មែរក្រហម​របស់​តា​ម៉ុ​ក ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍​បាន​រៀបរាប់​ថា គេ​តែងតែបាន​សង្កេត​ឃើញ​មាន​ក្រុម​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ចេញពី​ច្រក​ទ្វា​អន្តរជាតិ​ជាំ​ចុះ​ពីលើ​កំពូលភ្នំ​ដងរ៉ែក​ឈប់​ស្នាក់​នៅ​ចង្កេះភ្នំ​ចត​ហូប​បាយ​ពីព្រោះ​នៅ​ទីកន្លែង​នោះ​មាន​ប្រឡាយ​ទឹក​ហូរ នៅ​ពេល​ហូប​បាយ​រួច​ដោយ​មិន​បាន​ប្រមូល​កាក់​សំណល់​យក​ទៅ​ចោល​ទីកន្លែង​ដែល​ត្រូវ​ទុក្ខ​ដាក់​សំរាម​នោះ​ទេ ពួក​គាត់​ក៏​បាន​អំពាវនាវ​ដល់​លោក​អាជ្ញាធរ រួម​ទាំង​មន្ត្រី​ជំនាញ​ជួយ​មើលថែ​ទាំ និង​មាន​វិធានការ​ផង ។

លោក​ចាប ប៊ុ​ន​ធឿ​ន មេឃុំ​ត្រពាំង​ប្រី​យ៍​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២​នេះ ក្រោយ​ពី​ទទួល​នូវ​ព័ត៌មាន​នេះ​លោក និង​ឱ្យ​មន្ត្រីឃុំ​កំលាំង​ប៉ុ​ស្គិ៍​រដ្ឋបាល​ឃុំ​ត្រពាំង​ប្រី​យ៍​មាន​វិធានការ​ទៅ​លើ​គំនរ​សំរាម ហើយ​ក៏​តាមដាន​នូវ​ជនខិលខូច​ដែល​បង្ក​ប៉ះពាល់​ដល់​បរិស្ថាន ។

ទាក់ទិន​ព័ត​មាន​នេះ លោក​ហោ ជិន​វិ​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​តាម​រយៈ​លេខ​ទូ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១ ខែសីហា​នេះ​ថា រឿងរ៉ាវ​បញ្ហា​គំនរ​សំរាម​ដែល​ស្ថិត​នៅ​ចំណុច​ខាងលើ កន្លង​មក​លោក​តែងតែបាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច រួម​តាំង​មន្ត្រី​បរិស្ថាន​ឱ្យធ្វើ​ការ​អបរំ​លើក​ទី​១ ឬ​លើក​ទី​២​សិន បើ​មិន​រៀងចាល​ទេ​នោះ និង​ចាត់វិធានការ​ផាកពិន័យ​ក្រោយ​ពី​ធ្វើការ​សំអាត​គំនរ​សំរាម​នេះ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ