ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃថ្មីខែថ្មី ម្ចាស់ឆ្នាំទាំង៥នេះ ហេងល្អណាស់មានលុយចាយពេញដៃ និងជួបតែសុខចម្រើនគ្រប់គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៥​នេះ ឆ្លូវ ម្សាញ់ មមី មមែ និង​វក មាន​រាសី​ឡើង​ខ្ពស់កប់ពពក គ្រប់​សកម្មភាព​ការងារ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​កើត​ឆ្នាំ​ទាំង​៥​នេះ ឆ្លូវ ម្សាញ់ មមី មមែ និង​វក មាន​រាសី​ឡើង​ខ្ពស់កប់ពពក គ្រប់​សកម្មភាព​ការងារ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ មាន​សភាព​ល្អ​ប្រសើរ អាច​ឱ្យ​លោក​អ្នក​ដណ្តើម​បាន​ស្នាដៃ​ដ៏​ធំធេង​គ្មាន​អ្វី​មក​រារាំង​ឡើយ ។

ឆ្នាំឆ្លូវ ៖ រាសី​ថ្ងៃនេះ​ខ្ពស់ត្រដែត ។ លោក​អ្នក​នឹង​មាន​លាភ​ដោយ​ការ​ប្រើ​សម្ដី​វោហារសាស្ត្រ​ទោះជា​បាន​និយាយ​ស្តី​អ្វី​ក៏​ដោយ ក៏​មានការ​គាំទ្រ​ពី​អ្នក​ដទៃ ហើយ​បើ​មាន​បេសកកម្ម​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទីណា​នោះ ទោះ​ជិត​ក្តី​ឆ្ងាយ​ក្តី​ក៏​នឹង​ជួប​តែ​សុវត្ថិភាព ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​លូតលាស់​ទៅ​មុខជា​លំដាប់​។ រីឯ​បញ្ហា​ស្នេហា គូស្នេហ៍​ជួប​តែ​ការ​រីករាយ​រកគ្នា ។

ឆ្នាំម្សាញ់ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ត្រដែត ។ គ្រប់​កិច្ចការ​ទាំងអស់​ដែល​លោក​អ្នក​ត្រូវធ្វើ​រមែង​បាន​សម្រេច​ផល​គួរ​ជាទី​ពេញចិត្ត ព្រោះ​មាន​គេ​ជួយ​ចូក​ជួយ​ចែវ​គ្រប់​ជំហាន ហើយ​ជាមួយ​គ្នា​នេះ ក៏​អាច​ទទួល​បាន​នូវ​លាភសក្ការៈ​ដែល​នឹក​ស្មាន​មិន​ដល់​មក​ពី​ទិសឧត្តរ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ទោះបីជា​លក់ដូរ​អ្វី​ក៏​ដាច់​ជាង​ពេល​មុន​ៗ​ដែរ ។ រីឯ​បញ្ហា​ស្នេហា ទទួល​បាន​នូវ​សុភមង្គល គួរ​ជាទី​ពេញចិត្ត ។

ឆ្នាំមមី ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ គ្រប់​កិច្ចការ​សព្វសារពើ​ដែល​លោក​អ្នក​ត្រូវ​បំពេញ​នៅ​ក្នុងថ្ងៃនេះ​គឺ​ជួប​តែ​លទ្ធផល​ល្អជា​និច្ច​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​ធ្វើ​ឱ្យ​មានការ​លំបាកលំបិន​ពេក​នោះ​ទេ ដូច្នេះ​សូម​លោក​អ្នក​កុំ​ព្រួយបារម្ភ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ ដាក់ចុះ​ដុះ​ឡើង​តាម​ដៃ​អាច​ឱ្យ​លោក​អ្នក​ពង្រីក​អាជីវកម្ម​ធំ​បាន​ថែម​ទៀត ។ រីឯ​បញ្ហា​ស្នេហា គឺ​គូស្នេហ៍​រួម​រស់នៅ​ជាមួយ​គ្នា​បាន​សេចក្តីសុខ​ក្រៃ​លែង ។

ឆ្នាំមមែ ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ គ្រប់​សកម្មភាព​ការងារ​របស់​លោក​អ្នក​នៅ​ក្នុងថ្ងៃនេះ មាន​សភាព​ល្អ​ប្រសើរ អាច​ឱ្យ​លោក​អ្នក​ដណ្តើម​បាន​ស្នាដៃ​ដ៏​ធំធេង​គ្មាន​អ្វី​មក​រារាំង​ឡើយ ។ បើជា​អ្នក​ប្រកប​មុខរបរ​រកស៊ី​វិញ មានការ​រីក​ចំរើន​កើត​កាល​វាលគុម្ព​ត្រជាក់ត្រជំ​ប្រសើរ​ពេក​ណាស់​។ រីឯ​បញ្ហា​ស្នេហា​លោក​អ្នក​អាច​បាន​ជួបនឹង​គូស្នេហ៍​មាន​រូប​ស​ម្ប​តិ្ត និង​លក្ខណសម្បត្តិ​ដ៏​វិសេសវិសាល បើ​មិន​ទាន់​រៀប​ការ ។

ឆ្នាំវក ៖ រាសី​ថ្ងៃនេះ​ឡើង​ខ្ពស់ ។ លោក​អ្នក​ឈាន​ចូល​មក​ដល់​ថ្ងៃនេះ នឹង​បាន​រួច​ចាក​ផុត​ពី​សេចក្តី​សៅហ្មង​ទាំងឡាយ​ដែល​ធ្លាប់​កើត​មាន​ពី​​ពេល​មុន​មក ។ ខណៈ​នេះ លាភ​សំណាង​របស់​លោក​អ្នក​ក៏​នឹង​កើត​មាន​ឡើង​វិញ​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​រីករាយ ។ បើជា​អ្នក​ប្រកប​មុខរបរ រកស៊ី​វិញ​ផល​ចំណេញ​ដែល​ទទួល​បាន​អាច​នឹង​សន្សំទុក​ដាក់​បាន​ច្រើន ។ រីឯ​បញ្ហា​ស្នេហា​តែង​មាន​ចំណង​មេត្រី​គ្នា​យ៉ាង​ស្អិតរ​មួ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ