ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារក្រសួង​ការងារ ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធ​សំខាន់​ៗ ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​ នៅ​តាម​កន្លែងធ្វើការ​ ដល់​កម្មករនិយោជិត

17 ម៉ោង មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​៖ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី «​ការ​កែ​លម្អ​ការងារ​សម្រាប់​សហគ្រាស​ខ្នាត​តូច (WISE)»…

​ខេត្តព្រៃវែង​៖ នាយកដ្ឋាន​ពេទ្យ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី «​ការ​កែ​លម្អ​ការងារ​សម្រាប់​សហគ្រាស​ខ្នាត​តូច (WISE)» នា​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ ខេត្តព្រៃវែង ដោយ​មាន​សិក្ខាកាម​តំណាង​មក​ពី​សហគ្រាស ក្រុមហ៊ុន រោងចក្រ​ចំនួន ១០ ចូលរួម ​។

ក្នុង​ឱកាស​នោះ លោក ណុ​ប សាវ៉ា​ត ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តព្រៃវែង និង​លោកស្រី ឆាង ស៊ី​ម៉ា អនុប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​ធ្វើ​បទ​បង្ហាញ​ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធ​សំខាន់​ៗ ក្នុង​គោលបំណង​លើកកម្ពស់​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​តាម​កន្លែងធ្វើការ​ ។ ការ​បណ្ដុះបណ្ដាល​នេះ​បាន​សង្កត់ធ្ងន់ ​លើ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ការងារ និង​ហានិភ័យ​ផ្សេង​ៗ តាម​រយៈ​វិធីសាស្ត្រ​កែ​លម្អ​បរិយាកាស​ការងារ​បែប​ងាយ​ៗ ចំណាយ​តិច ប៉ុន្តែ​ផ្ដល់​នូវ​ផាសុកភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដល់​កម្មករនិយោជិត ​។

ក្រុមការងារ​ក៏​បាន​ឆ្លៀតឱកាស​ផ្សព្វផ្សាយ​បន្ថែម ​អំពី​យុទ្ធនាការ​ទប់ស្កាត់​ជំងឺមិនឆ្លង ជំងឺអេដស៍ និង​បញ្ហា​គ្រឿងញៀន ​នៅ​តាម​សហគ្រាស​គ្រឹះស្ថាន ​។ បន្ថែម​លើ​នេះ នាយកដ្ឋាន​ក៏​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ការងារ​ខេត្ត ដើម្បី​ណែនាំ​អំពី​នីតិវិធី ​នៃ​ការ​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​ សម្រាប់​បងប្អូន​ពលករ និង​ការ​ចុះ​ឈ្មោះ​ជ្រើសរើស​បុគ្គលិក​ សម្រាប់​ម្ចាស់​សហគ្រាស ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ទីផ្សារ​ការងារ​ ក្នុង​ខេត្ត​ឱ្យ​កាន់តែ​មាន​ភាព​រស់​រវើក​ ៕ អត្ថបទសហការ