ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​មន្ទីរ​ពហុ​ព្យាបាល សុខ រក្សារួម​គ្នា​លើកកម្ពស់​សុខុមាលភាព​មន្ត្រីរាជការ តាម​រយៈការផ្សព្វផ្សាយស្តីពី «​ការ​កែប្រែ​របៀប​រស់នៅ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺមហារីក​»

20 ម៉ោង មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ ​ជាមួយ​មន្ទីរ​ពហុ​ព្យាបាល សុខ…

​រាជធានីភ្នំពេញ​ ៖ នា​រសៀល​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ ​ជាមួយ​មន្ទីរ​ពហុ​ព្យាបាល សុខ រក្សា រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី “​ការ​កែប្រែ​របៀប​រស់នៅ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ជំងឺមហារីក​” ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​ផ្នែក​សុខភាព​ជូន​ដល់​បុគ្គលិក មន្ត្រីរាជការ សរុប​ប្រមាណ​ជាង ៣០០​នាក់ នៅ​ទីស្តីការក្រសួង ​។

ក្នុង​ឱកាស​នោះ លោក​វេជ្ជបណ្ឌិត ធូ សា​រ៉ា​ម៉េ​ត ដែល​ជា​អ្នកជំនាញ​ឯកទេស​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ ជំងឺពកក និង​ជំងឺមហារីក និង​ជានា​យក​ប្រតិបត្តិ​ផ្នែក​វេជ្ជសាស្ត្រ​ នៃ​មន្ទីរ​ពហុ​ព្យាបាល សុខ រក្សា បាន​បង្ហាញ​យ៉ាង​ច្បាស់​ ពី​ទំនាក់ទំនង​រវាង​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​ហូប​ចុក ការ​រស់នៅ និង​ហ្សែ​ន ដែល​ជា​កត្តា​ចម្បង​ៗ​ ដែល​ជំរុញ​ឱ្យ​កើត​មាន​ជំងឺមហារីក ​។ លោក​វេជ្ជបណ្ឌិត​បាន​សង្កត់ធ្ងន់​លើ​ការ​រស់នៅ​បែប​សុខភាព ដើម្បី​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ ជា​ពិសេស​គឺ​សារសំខាន់​នៃ​ការ​ពិនិត្យ​សុខភាព​តាមដាន​ឱ្យ​បាន​ទាន់​ពេលវេលា ឬ​ការ​ស្វែងរក​មហារីក​ តាំងពី​ដំណាក់កាល​ដំបូង​តាម​រយៈ​បច្ចេកវិទ្យា​ទំនើប ជា​ជាង​ការ​រង់ចាំ​រហូត​ដល់​មាន​រោគ​សញ្ញា​ឈឺ​ទើប​ទៅ​ព្យាបាល ​។

សិក្ខាសាលា​នេះ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់ តាម​រយៈ​អនុស្សរណៈ​យោគយល់​គ្នា (MoU) រវាង​ក្រសួង និង​មន្ទីរ​ពហុ​ព្យាបាល ដែល​មាន​គោលបំណង​លើកកម្ពស់​សុខុមាលភាព​សាធារណៈ និង​អប់រំ​លើកកម្ពស់​ ការ​យល់​ដឹង​អំពី​សុខភាព​ទូទៅ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​បុគ្គលិក មន្ត្រីរាជការ និង​សមាជិកគ្រួសារ ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​បន្ថែម ព្រមទាំង​ជួយ​សម្រាល​បន្ទុក​ចំណាយ​លើ​ការ​ពិនិត្យ​កញ្ចប់​សុខភាព​ទូទៅ បន្ទប់​សម្រាក​ព្យាបាល ការ​ថតរូប​ភាព​វេជ្ជសាស្ត្រ ការ​ធ្វើតេស្ត​មន្ទីរពិសោធន៍ និង​ការ​ចាក់​វ៉ាក់សាំង​ផ្សេង​ៗ ដែល​កិច្ចសហការ​នេះ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួង ចំពោះ​សុខុមាលភាព​របស់​បុគ្គលិក មន្ត្រីរាជការ និង​ក្រុម​គ្រួសារ និង​ជា​ពិសេស​ធានា​ឱ្យ​មន្ត្រីរាជការ​ដែល​ជា​អ្នកបម្រើ​សេវា​សាធារណៈ មាន​សុខភាព​មាំមួន ដើម្បី​បន្ត​បំពេញភារកិច្ច​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​។

សូម​បញ្ជាក់​ថា មន្ទីរ​ពហុ​ព្យាបាល សុខ រក្សា គឺជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ផ្តល់​សេវា​ថែទាំ​សុខភាព​កម្រិតស្តង់ដា​អន្តរជាតិ ជា​ពិសេស​មាន​ឯកទេស​ខ្ពស់​ក្នុង​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ក្រពះ ពោះវៀន និង​មហារីក ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​មាន​បទ​ពិសោធ​ច្បាស់លាស់ ផ្តល់​នូវ​ការ​ព្យាបាល​ប្រកបដោយ​គុណភាព និង​ទំនុកចិត្ត​ខ្ពស់​បំផុត​ជូន​ដល់​អ្នកជំងឺ​គ្រប់​រូប ​៕ អត្ថបទសហការ