ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវ វាសនា បានកូន​ប្រុស​ដំបូង​ថ្លោស​ទម្ងន់​ជាង​4​គីឡូក្រាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចូល​រោងការ​បាន​ជិត​មួយ​ឆ្នាំ​មកនេះ តារាចម្រៀង​លោក​កែវ វាសនា និង​ភរិយា​បានកូន​ប្រុស​មួយ​ហើយ​កាលពី​ថ្ងៃ​ទី​២ មក​រា ២០១៧ ដោយ​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​ឯកជន​ទំនើប​មួយ ។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ចូល​រោងការ​បាន​ជិត​មួយ​ឆ្នាំ​មកនេះ តារាចម្រៀង​លោក​កែវ វាសនា និង​ភរិយា​បានកូន​ប្រុស​មួយ​ហើយ​កាលពី​ថ្ងៃ​ទី​២ មក​រា ២០១៧ ដោយ​ការ​វះកាត់​នៅ​មន្ទីរពេទ្យ​ឯកជន​ទំនើប​មួយ ។

តារាចម្រៀង​លោក​កែវ វាសនា បាន​បង្ហាញ​រូបភាព​កូនប្រុស​របស់​ខ្លួន​ដែល​ទើប​ចាប់កំណើត​ឃើញ​ពន្លឺ​ថ្ងៃ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ជាមួយ​សារ​ដ៏​ខ្លី​ថា «​ស្វាគមន៍​សមាជិក​ថ្មី»។

តារាចម្រៀង​លោក​កែវ វាសនា ឱ្យ​ដឹង​ថា កូនប្រុស​របស់​លោក​ដាក់​ឈ្មោះ «Chy Fu» កើតមក​មាន​ទម្ងន់​៤,២​គីឡូក្រាម ។ ដោយសារ​តែ​កូន​របស់​លោក​ថ្លោស​បែប​នេះ ទើប​វះកាត់​ដើម្បី​សម្រួល​ដល់​ភរិយា​របស់​លោក និង​កូន​នៅ​ក្នុង​ផ្ទៃ ហើយ​រហូត​មក​ដល់​ពេល​នេះ​ទាំង​ម្តាយ និង​កូន​មាន​សុខភាព​ល្អ ។

បន្ទាប់​ពី​បង្ហោះ​រូបភាព​កូន​ដែល​ទើប​ចាប់កំណើត​នេះ​រួច​មក មាន​មិត្តភក្តិ​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ​ជាមួយនឹង​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​របស់​លោក​ផង​ដែរ ។

តារាចម្រៀង​លោក​កែវ វាសនា បាន​រៀប​មង្គលការ​ជាមួយ​កូន​អ្នកជំនួញ​ធំ​ម្នាក់​នៅ​ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៦ ជាមួយ​ថ្លៃ​បណ្ណា​ការ​ជូន​ទៅ​គ្រួសារ​ខាង​ស្រី​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក​កែវ វាសនា ធ្លាប់​បាន​បង្ហើប​ពី​រឿងរ៉ាវ​ស្នេហា​របស់​លោក​ថា លោក​បាន​ស្គាល់គ្នា​ជាមួយ​ភរិយា​ជាង​៨​ឆ្នាំ​មុន​មង្គលការ​កើតឡើង​ក្នុង​នោះ​លោក​បាន​ស្គាល់​ដំបូង​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​នៅ​ឯ​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែល​ជា​ស្រុក​កំណើត​ភរិយា​របស់​លោក​តែ​ម្ដង​គ្រា​ដែល​ពួក​លោក​ចូលរួម​មង្គលការ​នោះ​ជាមួយ​គ្នា ។

តារាចម្រៀង​មាន​ដើម​កំណើត​មក​ពី​ខេត្តកំពង់ឆ្នាំង​រូប​នេះ​បញ្ជាក់​ថា ចាប់តាំងពី​កសាង​ស្នេហា​រហូត​ដល់​ចាស់ទុំ​ទាំង​សងខាង​ដឹង​ឮ​មក លោក​មិន​ដែល​ទម្លាយ​ឲ្យ​មហាជន​ដឹង​ឡើយ​ក៏​ព្រោះតែ​ក្រុម​គ្រួសារ​ទាំង​សងខាង មិន​ចង់​ឃើញ​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​ជីវិត​ឯកជន​របស់​លោក ។

កូនប្រុស​របស់​លោក​កែវ វាសនា និង​ភរិយា​ដែល​កើតមក​នេះ​ចំ​ពេល​លោក​ទើបតែ​សាងសង់​ផ្ទះ​វីឡា​មួយ​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ ។

ចំណង​អា​ពា​ហ៍​អា​ពា​ហ៍​របស់​តារាចម្រៀង​លោក​កែវ វាសនា ត្រូវ​គេ​គិត​ថា នឹង​រឹតតែ​ចាក់​គ្រឹះ​រឹង​មាំ​ឡើង បន្ទាប់​ពី​មានកូន​ប្រុស​មួយ​នេះ ។ ប៉ុន្តែ​អាជីព​សិល្បៈ​ចម្រៀង​របស់​លោក​អាច​នឹង​រីក​លូតលាស់​បន្ត​ទៀត ឬ​យ៉ាងណា​នោះ នៅ​មិន​ទាន់​អាច​ស្មាន​បាន​ទេ ៕