ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន​ឧកញ៉ាម្នាក់ ដែលបា.ញ់ ៤គ្រាប់ ខឹងប្រពន្ធ ​មកផ្ទះយប់ជ្រៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរ​បាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប បានឱ្យដឹង នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នេះ ថា លោក…

​ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរ​បាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប បានឱ្យដឹង នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នេះ ថា លោក ឧកញ៉ា ស៊ឹង ប៊ុណ្ណា ដែលជាឈ្មួញជំនួញ រកស៊ីដីធ្លី ដ៏មានឥទ្ធិពលម្នាក់ ដែលបាញ់បោះសេរី នោះ ត្រូវបាន​តំណាង​អយ្យការសាលាដំបូងខេត្តសៀម រាប សម្រេចដាក់ពន្ធនាគារបណ្តោះ អាសន្ន ហើយនៅ​ល្ងាចថ្ងៃទី៣១នេះ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ បាញ់បង្អើលមេឃចំនួន៤គ្រាប់ នៅ​ក្នុង​ផ្ទះរបស់ខ្លួន។

សូមរម្លឹកថា កាលពីវេលាម៉ោង ២៣ និង ០០នាទីយប់ ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងផ្ទះ​វិឡា​មួយ​កន្លែង ក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

​សមត្ថកិច្ចនគរបាលជំនាញ បានប្រាប់ទៀតថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីផ្ទុះអាវុធ នៅចំណុចក្នុងផ្ទះលោកឧកញ៉ា​ខាងលើ​ភ្លាម​នោះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ​លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​សៀមរាប បានធ្វើការឡោមព័ទ្ធទីតាំង​កន្លែង​កើតហេតុ និងបានបំភ្លឺសាក្សីនៅនឹងកន្លែងកើតហេតុ ហើយបានទាក់ទងម្ចាស់ផ្ទះឈ្មោះ ប៊ុន សុគន្ធតា ត្រូវជាប្រពន្ធជនសង្ស័យ បានបំភ្លឺ​ថា មានករណីផ្ទុះអាវុធចំនួន ០៤គ្រាប់ ពិតប្រាកដមែន បង្កឡើងដោយប្ដីរបស់គាត់ឈ្មោះ ស៊ឹង ប៊ុណ្ណា ជាអ្នកបាញ់ ដោយមូលហេតុខឹងនឹងរូបគាត់ ត្រលប់​មកផ្ទះយប់ជ្រៅ​។

សមត្ថកិច្ច បានបន្ថែមថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា សមត្ថកិច្ច​យើង បានធ្វើការឃាត់ខ្លួនជន​សង្ស័យ​ឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ កើតនៅភូមិភក់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្រុមទី០៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀម​រាប ពីបទប្រើប្រាស់អាវុធខុសច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ក្នុង​ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប យកមកសាកសួរ ព្រមទាំងបានឆែកឆេរ និងដកហូតបាននូវអាវុធខ្លីចំនួន ០១ដើម ម៉ាកK59 បង់ចំនួន០២ (បង់មួយមានចំនួន ០៦គ្រាប់ និងបង់មួយទៀត គ្មានគ្រាប់) គ្រាប់​មិនទាន់ប្រើចំនួន ០៧គ្រាប់ និងសំបកគ្រាប់ ដែលបាញ់​រួចចំនួន ០៣គ្រាប់​។

សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា គាត់ពិតជាបានបាញ់ចំនួន ០៤គ្រាប់ ពិតប្រាកដ​មែន ដោយមូលហេតុខឹងនឹងប្រពន្ធរបស់គាត់ ត្រលប់មកផ្ទះវិញ យប់ជ្រៅពេក​។

លោក​ឧកញ៉ា ស៊ឹង ប៊ុណ្ណា ដែលជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ ត្រូវបានតុលាការខេត្តសៀមរាប សម្រេចបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅដាក់ពន្ធនាគារជាបណ្តោះ​អាសន្ន រួចហើយនៅល្ងាច​ថ្ងៃទី៣១កក្កដានេះ៕​ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ