ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​មើម​ឆៃថាវ​ពណ៌​ឈាម​ជ្រូក​ជួយកាត់​បន្ថយ​សំពាធ​ឈាម​ឡើង​ខ្ពស់

14 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា មើម​ឆៃថាវ​ពណ៌​ឈាម​ជ្រូកមាន​សារសំខាន់បំផុត​សំរាប់​មនុស្ស ដោយ​ទឹក​របស់​វា​អាចជួយ​កាត់​បន្ថយ​សំពាធ​ឈាម​ឡើង​ខ្ពស់ ក៏​ដូចជា​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការ​កើតជំងឺ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ក្នុងខួរក្បាល​ផង​ដែរ ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ដែល​រៀបចំ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មួយ​ ក្រុម​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវសាកលវិទ្យាល័យ Queen Mary ក្នុង​ទីក្រុងឡុ​ង ប្រទេស​អង់គ្លេសបង្ហាញ​ថា ការ​ហូប ទឹក​មើម​ឆៃថាវ​ពណ៌​ឈាម​ជ្រូក​នេះ​បាន​មួយកែវ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​សំពាធឈាម​ឡើង​ខ្ពស់ ដោយសារ​ក្នុង​ទឹក​មើម​ឆៃ ថាវ​នេះ​មាន​ផ្ទុក​សារធាតុ​គីមី​នីត្រាត ដែលមាន​តួនាទី​កាត់​បន្ថយ​សំពាធ​ឈាម​ឡើង​ខ្ពស់ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការកើត​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា មើម​ឆៃថាវ​ពណ៌​ឈាម​ជ្រូកមាន​សារសំខាន់បំផុត​សំរាប់​មនុស្ស ដោយ​ទឹក​របស់​វា​អាចជួយ​កាត់​បន្ថយ​សំពាធ​ឈាម​ឡើង​ខ្ពស់ ក៏​ដូចជា​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការ​កើតជំងឺ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​ក្នុងខួរក្បាល​ផង​ដែរ ។ តាម​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ដែល​រៀបចំ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវសាកលវិទ្យាល័យ Queen Mary ក្នុង​ទីក្រុងឡុ​ង ប្រទេស​អង់គ្លេសបង្ហាញ​ថា ការ​ហូប ទឹក​មើម​ឆៃថាវ​ពណ៌​ឈាម​ជ្រូក​នេះ​បាន​មួយកែវ​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កាត់​បន្ថយ​សំពាធឈាម​ឡើង​ខ្ពស់ ដោយសារ​ក្នុង​ទឹក​មើម​ឆៃ ថាវ​នេះ​មាន​ផ្ទុក​សារធាតុ​គីមី​នីត្រាត ដែលមាន​តួនាទី​កាត់​បន្ថយ​សំពាធ​ឈាម​ឡើង​ខ្ពស់ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការកើត​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

លទ្ធផល​នៃ​ការ​សិក្សា​នោះ​ដែល​បាន​ចេញផ្សាយ​ក្នុង​ទស្សនាវដ្ដី​ស្ដី​អំពី​ជំងឺលើសឈាមមួយ​របស់​ប្រទេស​អង់គ្លេស​បង្ហាញ​ថា ការទទួលទាន​ទឹក​មើម​ឆៃថាវ​ពណ៌​ឈាម​ជ្រូកមួយ​កែវ ក្នុង​មួយ​ថ្ងៃ​គឺ​អាច​លើស​ការ​ព្យាបាល​ជំងឺលើសឈាម​ទៀត​ផង ។ ការ​សិក្សា​ខាងលើ​បាន​ធ្វើការ​ប្រៀបធៀប​រវាង​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​នីត្រាត និងការ​ទទួលទាន​ទឹក​មើម​ឆៃថាវ​ពណ៌​ឈាម ជ្រូក​សំរាប់​អ្នក​កើត​ជំងឺលើសឈាមដោយរក​ឃើញ​ថា វិធីសាស្ដ្រ​ទាំង​២​មាន​សារប្រយោជន៍ និង​ប្រសិទ្ធភាព​ដូច​គ្នា ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទឹក​មើមឆៃថាវ​ពណ៌​ឈាម​ជ្រូក ផលិត​បាន​សារជាតិគីមី​ម្យ៉ាង​ដែល​គេ​ស្គាល់​ថា ជា​នី​ទ្រី​ក​អុកស៊ីតនៅ​ក្នុង​ឈាម​ធ្វើ​ឱ្យ​សរសៃឈាម​រីក​ធំ ជាហេតុ​ធ្វើ​ឱ្យ​ឈាម​រត់​បាន​ល្អ ។ បច្ចុប្បន្ន​ជំងឺលើសឈាម​បាន​កើត​លើ​ពលរដ្ឋ​អង់គ្លេស​១៦ពាន់​នាក់ ដោយ​ក្នុង​៥​នាក់​មាន​ម្នាក់​កើត​ជំងឺលើសឈាម ៕