ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​អត្ថប្រយោជន៍​សុខភាព​ទាំង​5​នៃ​ទឹក​ត្រជាក់

8 ឆ្នាំ មុន

១-​ទឹក​ត្រជាក់​អាច​ដុត​កាឡូរី ៖ ប្រសិនបើ​អ្នក​ងូតទឹក​ត្រជាក់​ខ្លួន​របស់​អ្នក​ត្រូវ​ធ្វើការ​ភ្លាម​ៗ ដើម្បី​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ត្រលប់​ទៅ​កម្រិត​ធម្មតា​វិញ ហើយ​ដើម្បី​ធ្វើ​ដូចនេះ​បាន​មេតាបូលីស​ក្នុង​ខ្លួន​នឹង​កើនឡើង​ដល់​៥៥០%​នៃ​

១-​ទឹក​ត្រជាក់​អាច​ដុត​កាឡូរី ៖ ប្រសិនបើ​អ្នក​ងូតទឹក​ត្រជាក់​ខ្លួន​របស់​អ្នក​ត្រូវ​ធ្វើការ​ភ្លាម​ៗ ដើម្បី​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ត្រលប់​ទៅ​កម្រិត​ធម្មតា​វិញ ហើយ​ដើម្បី​ធ្វើ​ដូចនេះ​បាន​មេតាបូលីស​ក្នុង​ខ្លួន​នឹង​កើនឡើង​ដល់​៥៥០%​នៃ​កម្រិត​សម្រាក​របស់​វា ហើយ​ការ​ដុត​បំផ្លាញ​កាឡូរី​នឹង​កើត​មាន​ឡើង​តាម​រយៈ​ដំណើរការ​នេះ ។ ការ​ទទួលទាន​ទឹក​ត្រជាក់​ក៏​មាន​ឥទ្ធិពល​ស្រ​ដៀង​គ្នា​ផង​ដែរ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ចង់​ងូតទឹក​ត្រជាក់ យ៉ាង​ហោច​ណាស់​អ្នក​គួរតែ​ទទួលទាន​ទឹក​ត្រជាក់​ដើម្បី​ទទួល​បាន​លទ្ធផល​ដូច​គ្នា ។

២-​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា ៖ ទឹក​ក្តៅ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ប្រេង​សំខាន់​នៅ​លើ​ស្បែក​របស់​អ្នក ប៉ុន្តែ​ទឹក​ត្រជាក់​មាន​ឥទ្ធិពល​ផ្ទុយ​ពី​នេះ ។ វា​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នកមាន​សុខភាព​ល្អ​ដោយ​ជំរុញ​ឱ្យ​ឈាមរ​ត់ទៅ​រក​ផ្ទៃ​នៃ​ស្បែក ។

៣-​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​អ្នកមាន​ស្មារតី​ស្វាហាប់ ៖ ទឹក​ត្រជាក់​អាច​រំញោច​ការ​ចាប់​សញ្ញា​ត្រជាក់​ដែល​ស្ថិត​នៅ​ក្រោម​ស្បែក​របស់​យើង​វា​នឹង​បង្កើន​ចង្វាក់បេះដូង​របស់​យើង និង​ធ្វើ​ឲ្យ​អ័រម៉ូន Adrenaline ក្នុង​រាង​កាយ​កើនឡើង ហើយ​ជា​លទ្ធផល​យើង​មាន​អារម្មណ៍ល្អ និង​ស្មារតី​ស្វាហាប់ ។

៤-​ទឹក​ត្រជាក់​អាច​បំបាត់​ការ​ឈឺចាប់ ៖ អ័រម៉ូន Adrenaline មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាហាប់​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​អ្នក​មិន​មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង ដោយ​រំខាន​ខួរក្បាល​របស់​យើង​មិន​ឲ្យ​ផ្តោត​ទៅ​លើ​ការ​ឈឺចាប់​ខ្លាំង​ពេក​នោះ​ទេ ។ ឥទ្ធិពល​នេះ​អាច​មាន​រយៈពេល​យូរអង្វែង​ផង​ដែរ ។ កីឡាករ​បាល់ឱប​ត្រាំ​ខ្លួន​ក្នុង​ទឹកកក​បន្ទាប់​ពី​ការ​ប្រកួត​ទឹក​ត្រជាក់​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​សាច់ដុំ និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ស្មារតី​ស្វាហាប់​ត្រឡប់​មក​វិញ​ជាមួយនឹង​ឈាម​ថ្មី​ដែល​មាន​ជាតិ​អាស៊ីត Lactic តិច ។

៥-​ទឹក​ត្រជាក់​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ ៖ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​មានការ​ស្រាវជ្រាវ​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​បង្ហាញ​ថា មនុស្ស​ដែល​ងូតទឹក​ត្រជាក់​ចំនួន​ពីរ​នាទី​មាន​ជំងឺ​ផ្តាសាយ​​តិច​ជាង​អ្នក​ដែល​ងូតទឹក​ក្តៅ ។ ហេតុ​អ្វី ? ដោយសារ​តែ​ភាព​តានតឹង​ស្រាល​ៗ ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​អ្នក​គិត​ថា វា​គួរតែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ការពារ​រាង​កាយ​របស់​អ្នក ៕