ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​ទន្សោង​១​ក្បាលពីកណ្តាប់ដៃព្រាន​​ជា​​បន្ទាន់…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង​៖ សេចក្ដី​រាយ​ការ​ណ៍​ឱ្យ​​ដឹង​ថា កម្លាំង​ក​ងរា​ជ​អាវុធហត្ថបាន​ជួយ​សង្គ្រោះ​សត្វ​ទន្សោង​មួយ​​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​ព្រៃ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៩​ ធ្នូ ស្ថិត​នៅ​ចំណុច​ដា​ពង្រ ​ក្នុងភូមិ​សាស្ត្រ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី​ ។

ខេត្តបាត់ដំបង​៖ សេចក្ដី​រាយ​ការ​ណ៍​ឱ្យ​​ដឹង​ថា កម្លាំង​ក​ងរា​ជ​អាវុធហត្ថបាន​ជួយ​សង្គ្រោះ​សត្វ​ទន្សោង​មួយ​​ក្បាល ដែល​ជាប់អន្ទាក់​ព្រាន​ព្រៃ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៩​ ធ្នូ ស្ថិត​នៅ​ចំណុច​ដា​ពង្រ ​ក្នុងភូមិ​សាស្ត្រ ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី​ ។

មន្ត្រី​​អាវុធហត្ថ​បាន​ឱ្យ​​ដឹង​ថា សត្វ​ទន្សោង​នោះ​នៅ​រស់ ​ដែល​ទំនង​ទើប​ជាប់អន្ទាក់​ព្រានព្រៃ ​។ ប្រពល​រដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ដ៏​កម្រ​​នោះ​​កំពុង​លោត​ចំប្រាវ​ ដោយសារ​ជាប់អន្ទាក់​ព្រាន​នៅ​ក្នុង​ព្រៃ ហើយ​ក៏​បាន​រាយ​ការ​ណ៍​ប្រាប់​កម្លាំង​កងរាជអាវុធហត្ថ ដើម្បី​ឲ្យ​ជួយ​សង្គ្រោះ​។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា សត្វ​ទន្សោង​នោះ​ទំនង​ទើប​ជាប់អន្ទាក់ ទើប​ម្ចាស់​អន្ទាក់​មិនដឹង តែបើ​ម្ចាស់​ដឹង​ប្រហែល​សត្វព្រៃ​ដ៏​កម្រ​មួយ​ក្បាល​នេះ ​មិន​អាច​នៅ​រស់​ទេ​ ។ ប្រភព​ដដែល​បន្ត​ថា គេ​នៅមិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​អន្ទាក់​​នោះ​ទេ តែ​គេ​សង្ស័យ​​ អាច​ជា​មនុស្ស​រស់នៅ​ក្នុង​មូល​ដ្ឋាននេះតែ​ម្ដង​ ។

អ្នក​ភូមិ​បញ្ជាក់​ថា សត្វព្រៃ​នៅ​តំបន់​នោះ​កំពុង​រង​ការ​បាញ់​សម្លាប់ និង​ជាប់អន្ទាក់​របស់​ព្រានព្រៃ ជា​រៀងរាល់ថ្ងៃ​ដោយ​គ្មាន​ការ​ទប់ស្កាត់ ឬចុះ​បង្ក្រាប​ពី​សមត្ថកិច្ច ឬមន្ត្រី​ជំនាញ​ឡើយ​។ មិនតែប៉ុណ្ណោះ​ មា​នក​ន្លែង​ខ្លះ​ ជន​ទុច្ចរិត​បាន​ប្រើប្រាស​ខ្សែរ​ចរន្ត​អគ្គិសនី​ដាក់​ពង្រាយ​ក្នុង​ព្រៃ ដើម្បី​ឆក់​សត្វព្រៃ​គ្រប់​ប្រភេទ​ទៀត​ផង ហើយ​កន្លង​មក​ក៏​ធ្លាប់​ឆក់​មនុស្ស​ស្លាប់​ផង​ដែរ​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​រុក្ខ​គិរីបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​សង្គ្រោះ​ចេញពី​អន្ទាក់​ព្រានព្រៃ កម្លាំង​កងរាជអាវុធហត្ថ​បាន​ដឹក​សត្វ​ទន្សោង​នោះ​ទៅ​រក្សា​ទុក​នៅ​សាលាឃុំ​បា​សាក់ហើយ ដើម្បី​ប្រគល់​ឲ្យ​មន្ត្រី​ព្រៃឈើ​ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ គេ​នូវ​មិន​ទាន់​ដឹង​ថា សត្វ​ទន្សោង​នោះ ត្រូវ​គេ​ប្រគល់​ឲ្យ​មេព្រៃ​ហើយ ​ឬ​នៅ​នោះ​ទេ ។