ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ​ឃាត់ខ្លួន​អ្នក​ញៀន​ថ្នាំ​បាន​៦​នាក់ និង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​ខេត្ត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ជ្រាវ និង​កម្លាំង​ប្រជា​ការពារ​ភូមិ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ជ្រាវ និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​ឱ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​រយៈពេល​២​ថ្ងៃ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់ និង​ដកហូត​បាន​វត្ថុ​តាង រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ​។ ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ និង​២៩ ខែធ្នូ ឆ្នាំ​២០១៦ នៅ​កន្លែង​ផ្សេង​គ្នា ស្ថិត​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ប្រាប់​ថា ជនសង្ស័យ ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ចំនួន​៦​នាក់​នោះ​មាន ទី​១/​ឈ្មោះ ជុន សំរេច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ភ្នំ​ធំ ឃុំ​មង្គល​បូ​រី ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​សិប្បកម្ម​ឈើ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២/​ឈ្មោះ វឹង ចិត្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ភូមិ​ភ្នំ​តូច ឃុំ​មង្គល​បូ​រី ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​សិប្បកម្ម​ឈើ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។

ទី​៣/​ឈ្មោះ វឹង ញ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ភូមិ​ភ្នំ​តូច ឃុំ​មង្គល​បូ​រី ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​សិប្បកម្ម​ឈើ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​៤/​ឈ្មោះ ជុន សំរេច ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ភ្នំ​ធំ ឃុំ​មង្គល​បូ​រី ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​សិប្បកម្ម​ឈើ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។

ទី​៥/​ឈ្មោះ វឹង ចិត្ត​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ភូមិ​ភ្នំ​តូច ឃុំ​មង្គល​បូ​រី ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​សិប្បកម្ម​ឈើ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៦/​ឈ្មោះ វឹង ញ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ភូមិ​ភ្នំ​តូច ឃុំ​មង្គល​បូ​រី ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​ស្នាក់​នៅ​កន្លែង​សិប្បកម្ម​ឈើ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​០២​កញ្ចប់ ទម្ងន់​០,២​ក្រាម ទាំង​សំបក​,​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​,​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕