រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្ដស៊េរីម៉ាក RangRover មួយគ្រឿង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញបើកបរទាំងរថយន្តបែកកង់ និងនៅជុំវិញរថយន្ដគឺឃើញសុទ្ធតែមានស្នាមគ្រា.ប់កាំភ្លើ.ង បានបើកមកឈប់នៅសម្ភពសុខភាពស្ត្រី ហើយក៏មានបុរសជាជនបរទេសចំនួន២នាក់ បានចេញពីរថយន្ដ ក្នុងស្ថានភាពរងរបួសឈា.មពេញ បានរត់ចូលទៅក្នុងមន្ទីរសម្ភព ដើម្បីសុំការព្យាបាល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខមន្ទីរ សម្ភពសុខភាពស្ត្រី ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។
![Picture]()
សេចក្តីរាយការណ៍បន្តថា រថយន្តកើតហេតុខាងលើ ម៉ាក RangRover ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កម្ពុជា JS.3333 ហើយនៅលើរថយន្ដ គឺឃើញមានស្នាមគ្រា.ប់កាំភ្លើ.ងបាញ់ទម្លុះចំនួន០៧កន្លែង ក្នុងនោះដោយត្រូវចំទ្វារខាងឆ្វេង០១គ្រា.ប់, ទ្វារក្រោយខាងឆ្វេង ចំនួន០៤គ្រា.ប់, កង់ក្រោយខាងឆ្វេងចំនួន០១គ្រា.ប់ និងកញ្ចក់ក្រោយ០១គ្រា.ប់ សរុបចំនួន០៧គ្រាប់ ។
![Picture]()
សេចក្តីរាយការណ៍បន្តថា នៅកន្លែងកើតហេតុ មិនមានប្រភពណាអាចបញ្ជាក់បានថា តើជាករណីអ្វីអោយពិតប្រាកដនោះទេ? ហើយការបាញ់ប្រហារក៏មិនដឹងថា តើកើតឡើងនៅចំណុចណាដែរ? ព្រោះថា នៅមុនពេលមានការភ្ញាក់ផ្អើល គេបានឃើញរថយន្តខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទាំងស្ថានភាពរថយន្ដបែកកង់ក្រោយខាងឆ្វេងខ្ទេច ក្នុងទិសដៅពីជើងទៅត្បូង ដូចកំពុងរត់គេចខ្លួនពីអ្វីមួយអញ្ចឹង ។
![Picture]()
ប្រភពដដែលបន្តថា ខណៈពេលរថយន្តធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏បានឈប់រថយន្ដ ហើយមានបុរស២នាក់ដែលខ្លួនប្រឡាក់សុទ្ធតែឈា.មបានរត់សម្រុកទៅគោះទ្វារ ដើម្បីសុំការសង្គ្រោះពីគ្លីនិកខាងលើផងដែរ ។
បើតាមប្រភពពីគិលានុបដ្ឋាយិកា របស់មន្ទីរសម្ភពសុខភាពស្ត្រី បានប្រាប់សមត្ថកិច្ចអោយដឹងថា គាត់បានឃើញបុរសជនបរទេស២នាក់ ខ្លួនសុទ្ធតែឈា.មបានមកគោះទ្វារកញ្ចក់ សុំការសង្គ្រោះ ។ ប៉ុន្តែដោយសារតែរបួសធ្ងន់ ពួកគាត់មិនហ៊ានទទួលនោះទេ ហើយក៏បានណែនាំឲ្យទៅមន្ទីរពេទ្យផ្សេង គ្រាន់តែនិយាយចប់ភ្លាម បុរសទាំងពីរនាក់ក៏បានចេញទៅបាត់ទៅ ដោយពួកគាត់មិនដឹងថា ទៅមន្ទីរពេទ្យណានោះទេ ។
![Picture]()
គួរបញ្ជាក់ថា ចំពោះហេតុការណ៍ខាងលើ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា តើជាករណីអ្វីអោយពិតប្រាកដនៅឡើយទេ? ដោយបុរសទាំង២នាក់ខាងលើបានទៅបាត់ស្រមោល ដោយបន្សល់តែរថយន្តនៅកន្លែងកើតហេតុផ្អើលតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យរថយន្តខាងលើ ហើយក៏បានយករថយន្តនោះទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិកាដ្ឋានខណ្ឌឫស្សីកែវ និងស្វែងរកម្ចាស់រថយន្ត ដើម្បីចូលមកបំភ្លឺ ទើបអាចបន្តនីតិវិធីនៅពេលក្រោយបន្តទៀត ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ