ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រស់គ្មាន​សណ្តាប់ធ្នាប់, ជេរច្រើន និង​ចូល​ដេក​យឺត សុទ្ធតែ​​ជា​មនុស្ស​ឆ្លាត?

7 ឆ្នាំ មុន

តាម​ប្រភពពី​ Independent បានឱ្យ​​ដឹង​ថា មនុស្ស​ដែល​ចូល​ចិត្ត​ជេរ​គ្នា មនុស្ស​ដែល​ចូល​ចិត្ត​ចូល​ដេក​យឺត​ពេល​យប់ និង​មនុស្ស​ចូល​ចិត្ត​ទុក​របស់របរ​ពាស​វាល​ពាស​កាល សុទ្ធតែ​ជា​មនុ​ស្សមានភាព​​វៃឆ្លាត​ ។

តាម​ប្រភពពី​ Independent បានឱ្យ​​ដឹង​ថា មនុស្ស​ដែល​ចូល​ចិត្ត​ជេរ​គ្នា មនុស្ស​ដែល​ចូល​ចិត្ត​ចូល​ដេក​យឺត​ពេល​យប់ និង​មនុស្ស​ចូល​ចិត្ត​ទុក​របស់របរ​ពាស​វាល​ពាស​កាល សុទ្ធតែ​ជា​មនុ​ស្សមានភាព​​វៃឆ្លាត​ ។

ចំពោះ​មនុស្ស​ដែល​ចូល​ចិត្ត​ជេរ ៖ ពួក​គេ​អាច​មានគំនិត​បង្កើត​ពាក្យ និង​ឃ្លោង​ឃ្លាល្បះ​ថ្មី​ៗ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​រហ័ស​ក្នុង​ការ​គិត​ពាក្យ​និយាយ​ ។ តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​ពូកែ​ជេរ ធ្វើតេស្ត​វាស់​ពី​កម្រិត​ឆ្លាត​វៃ (IQ) បាន​ពិន្ទុ​ខ្ពស់​ជាង អ្នក​ដែល​មិនសូវ​ជេរ ឬ​ក៏​អ្នក​ដែល​មិន​ចេះ​ជេរ ​។

​ចំពោះ​មនុស្ស​ដែល​ចូល​ដេក​យឺត​​ពេល​យប់ ៖ គឺ​មាន​ទំនាក់ទំនង​ជាមួយនឹង​កម្រិត​នៃ​ភាព​ឆ្លាត​វៃ​របស់​ពួក​គេ ​។ យើង​ឃើញ​មាន​មនុស្ស​ល្បី​ៗ​មួយ​ចំនួន ដូច​ជា ប្រធានាធិបតី​អា​មេ​រិ​ក បា​រ៉ា​ក់ អូ​បា​ម៉ា, អ្នកប្រាជ្ញ Charles Darwin, លោក Winston Churchill, លោក Keith Richards និង​លោក Elvis Presley សុទ្ធតែ​ជា​អ្នក​ចូល​ចិត្ត​ធ្វើការ​នៅ​ពេល​យប់ ហើយ​ចូល​ដេក​យឺត​ ។

​ចំពោះ​មនុស្ស​ដែល​ចូល​ចិត្ត​ទុក​របស់របរ​ផ្តេសផ្តាស​​ មិន​ត្រូវ​តាម​ទីកន្លែង ៖ គឺជា​មនុស្ស​ដែល​មាន​ភាព​វៃឆ្លាត​ ។ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកលវិទ្យាល័យ Minnesota បាន​ឱ្យ​​ដឹង​ថា មនុស្ស​ដែល​មិនសូវ​ខ្វល់​ពី​រឿង​សណ្តាប់ធ្នាប់ អាច​មាន​ពេលវេលា​ច្រើន​ ទុក​សម្រាប់​ផ្តោត​លើ​រឿង​សំខាន់​ផ្សេង​ៗ​ទៀត​។

ចុះលោក​អ្នកវិញ ​ស្ថិត​ក្នុង​ប្រភេទ​បែប​ណា​ដែរ​​?