ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក! ​​បានស្ត្រីមេម៉ាយម្នាក់​មកនែបនិត្យ បែរ​ជា​​ភ័យ…

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖​ ស្នេហា​ស្ត្រី​មេម៉ាយ​ និង​បុរសមាន​ភរិយា ​នា​រាត្រី​ដំបូង​បានបក្លាយជា​រឿង​ចម្រូងចម្រាស់​មួយ ដោយត្រូវ​សាច់​ញាតិខាង​ប្រុស​ភ័យ​ខ្លាច​មានបញ្ហា​ ក៏ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​​ផ្អើល​ក្រុង​ស្វាយ​រៀង​ ដោយសារ​ឃើញ​សមត្ថកិច្ច​ប្រមាណ​ជា

ខេត្តស្វាយរៀង ​៖​ ស្នេហា​ស្ត្រី​មេម៉ាយ​ និង​បុរសមាន​ភរិយា ​នា​រាត្រី​ដំបូង​បានបក្លាយជា​រឿង​ចម្រូងចម្រាស់​មួយ ដោយត្រូវ​សាច់​ញាតិខាង​ប្រុស​ភ័យ​ខ្លាច​មានបញ្ហា​ ក៏ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​​ផ្អើល​ក្រុង​ស្វាយ​រៀង​ ដោយសារ​ឃើញ​សមត្ថកិច្ច​ប្រមាណ​ជា​២០​នាក់​ឡោម​ព​ទ្ធ័​ផ្ទះ​ស្ត្រី​មេម៉ាយ​មួយ​យប់​ ទល់​ភ្លឺ ​ចាប់ពី​វេលា​ម៉ោង​១២​​អា​ធ្រា​ត​ ដល់វេលា​ម៉ោង​៨០០​ព្រឹក​ថ្ងៃ​ទី​២៦ ​ធ្នូ​ ស្ថិត​នៅ​ភូមិ​រោង​បន្លែ​ ក្នុងសង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។​

បន្ទាប់មក មនុស្ស​ម្នា​ហួសចិត្ត​ដោយសារ​តែ​ឃើញ​គូ​ស្នេហ៍​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូឌុប​​មក​ពីឡើងឋានសួគ៌​​នៅផ្ទះ​សំណាក់ ​ត្រឡប់​មក​ផ្ទះ​ខាង​ស្រី​វិញ​​យ៉ាង​រំភើយ ចំណែកឯ​សមត្ថកិច្ច​បានព័ទ្ធ​ផ្ទះ​ទទេ​អត់ងងុយ​អស់​មួយ​យប់​ទល់​ភ្លឺ​ ។​

ទាក់ទិន​ករណី​ស្នេហាស្ត្រី​មេម៉ាយ​ ​កើតរឿង​ប្តឹង​សមត្ថកិច្ច​នេះ គឺ​មាន​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​បងប្រុស​ជីដូនមួយ​របស់​បុរសគូ​ស្នេ​ហ៍​ស្ត្រី​មេម៉ាយ​នោះ​ បាន​ប្រាប់​អ្នក​សា​ព័ត៌​​មាន​​ឱ្យ​​ដឹង​ថា ប្អូនប្រុស​ជីដូនមួយមាន​ទីលំនៅ​ឯ​រាជធានី​ភ្នំពេញ ហើយ​បាន​បាត់​ខ្លួន​ចេញពីផ្ទះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​ធ្នូ​  ក្រោយ​ពី​បាន​ដំណឹង​ថា ប្អូនប្រុស​ជីដូនមួយ​មាន​ទាក់ទង​ស្នេហា​ជាមួយ​នារី​ម្នាក់​នៅ​ក្រុង​ស្វាយ​រៀង ​។

​ប្រភព​ដដែល​បន្ត​​​ថា នារី​ដែល​ជា​គូ​ស្នេ​ហ៍​ គឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​TOYOTA CAMMRY បា​ឡែ​ន​ ពណ៌.ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK-3560 ហើយនៅ​វេលា​ម៉ោង​៨​​យប់​ថ្ងៃ​ទី​២៥​ ធ្នូ​ ២០១៦ ស្រាប់តែ​ប្អូនប្រុស​ជីដូនមួយ​នេះ ​បាន​ទូរ​ស័ព្ទ​ប្រាប់​ថា មក​ជួយ​យក​ខ្លួន​​ពី​ភូមិ​រោង​បន្លែ​ ក្រុង​ស្វាយ​រៀង​ត្រឡប់​ទៅ​ផ្ទះ​វិញ ​រូបគេ​ត្រូវ​ស្ត្រី​មេម៉ាយ​ជា​គូ​ស្នេ​ហ៍ចាប់​បង្ខាំង​នៅ​ក្នុងផ្ទះ ក៏​ប្រ​ញាប់ប្រញាល់​​ជួល​រថយន្ត​តាក់ស៊ី​ម៉ែត្រ​​នៅ​ភ្នំពេញ ​មក​ស្វាយ​រៀង​រក​​ប្អូន ក៏​ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​ប្អូន​ទូរ​សព្ទ័ ណាត់​​ឱ្យ​មក​ជួយ ​គឺ​មិនឃើញ​ហើយ​ទូរ​សព្ទ័​ក៏​លែង​ចូល ។

ក្រោយមក ​ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង​ ដែល​ប្អូនប្រុស​ជីដូនមួយ​ធ្លាប់​ជិះ​ជាមួយ​នារី​ជា​គូ​ស្នេ​ហ៍ នៅ​ក្នុង​របង​ផ្ទះ​គេ​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​​ជួយ​អន្តរាគមន៍​រក​ជន​រង​គ្រោះ ​។​ ដោយសារ​​កណ្តាល​អា​ធ្រា​ត សមត្ថកិច្ច​បាន​ត្រឹម​ដាក់​កម្លាំង​ព​ទ្ធ័​ផ្ទះ​ដាក់​រថយន្ត​មួយ​យប់​ទល់​ភ្លឺ​រហូត​ដល់​ម៉ោង​៨​ព្រឹក​ ទើប​សុំ​ដីកា​លោក​ព្រះរាជអាជ្ញា​ចូល​ឆែកឆេ ស្រាប់តែឃើញគូ​ស្នេ​ហ៍​ទាំង​ពីរ ជិះ​ម៉ូតូឌុប​មក​ផ្ទះ​វិញ ហើយ​ប្រាប់​ថា ខ្លួន​និង​ប្តី​មក​ពី​ដេក​នៅផ្ទះ​សំណាក់​គ្មាន​អ្វី​ទេ​ ។