ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាប់ចោទ​ជួញដូរ​គ្រឿងញៀ.ន ៣​នាក់ទៅ​ពន្ធនាគារ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែធ្នូ ​ឆ្នាំ​២០១៦ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ជនជាប់ចោទ​ចំនួន​៣​នាក់ ទៅ​កាន់​ពន្ធនាគា

ខេត្តស្ទឹងត្រែង ៖ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែធ្នូ ​ឆ្នាំ​២០១៦ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ជនជាប់ចោទ​ចំនួន​៣​នាក់ ទៅ​កាន់​ពន្ធនាគារ ​ក្រោយ​តុលាការ​បញ្ចប់​នីតិវិធី​សាកសួរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ធ្នូ ទាក់ទិន​សំណុំរឿង​បទល្មើស​គ្រឿងញៀន​ ប្រព្រឹត្ត​នៅ​ក្រុង​ស្ទឹង​ត្រែង ​។

លោក​ដួង វិចិត្រ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​អោយ​ដឹង​ថា ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើ ​ជំនាញ​បាន​កសាង​បណ្តាញ​រៀបចំ​កម្លាំង​ប្រតិបត្តិ​ការណ៍​២​គោលដៅ​ផ្សេង​គ្នា​ ដែល​គោលដៅ​ទី​១-​កម្លាំង​ជំនាញ​បាន​ធ្វើ​ឡើង​នៅ​ចំណុច ជិត​ស្ពាន​មេគង្គ ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​៦​កញ្ចប់​តូច​និង​២​កញ្ចប់​ធំ ​។ គោលដៅ​ទី​២-​កម្លាំង​ជំនាញ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង៣០​នាទី ថ្ងៃ​ទី​២៤ ស្ថិត​នៅ​ចំណុច​ផ្ទះ ​ថៅកែ​រថយន្ត​ដឹក​អ្នកដំណើរ ថង វ៉ាង ដែល​មាន​ផ្លា​ក​យីហោ​ដាក់​ថា​ «​ថង ​វ៉ាង រថយន្ត​ដឹក​អ្នកដំណើ ១៦៨ ស្ទឹង​ត្រែង VIP ភ្នំពេញ​» ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ឃាត់ខ្លួន​មនុស្ស​ម្នាក់ ​រួម​ថ្នាំ​ញៀន​២​កញ្ចប់​ធំ ​។

​លោក​មេបញ្ជាការ​រង​បន្ត​ថា​ ចំណុច​គោលដៅ​ទី​២​ នេះ​កម្លាំង​ជំនាញ​បាន​ឃ្លាំមើល​ក្រោយ​ចម្លើយ​របស់​ជនសង្ស័យ​ជា​បក្សពួក​២​នាក់ ​ឃាត់ខ្លួន​គោលដៅ​ទី​១ ​ទើប​ឈាន​ដល់​ការ​ឆែកឆេរ ​ខណៈ​រថយន្ត​ដឹក​អ្នកដំណើរ​នោះ​មក​ពី​ភ្នំពេញ​ចូល​ចំណត​របស់​ខ្លួន ​។

ជនសង្ស័យ​ដែល​អាវុធហត្ថ​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ខាងលើ​មាន​ចំនួន​បី​នាក់​ រួមមាន ៖ ​ទី​១​ឈ្មោះ ហម អរុណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។​ ទី​២​ឈ្មោះ ហម វីរ​: ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រក​ដ ​។ ​អ្នក​ទាំង​ពីរ​ត្រូវជា​បងប្អូន​គ្នា មាន​ទីលំនៅ ភូមិ​រា​ជានុ​កូ​ល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​។ ទី​៣​ឈ្មោះ ស៊ឹម ចាវ (​ហៅ​ស្នា) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ជី​រោ​ទិ៍​១ ឃុំ​ជី​រោ​ទិ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​។

ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​ជំនាញ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៦០,២​ក្រាម​ ម៉ូតូ​៣​គ្រឿង​ ទូរស័ព្ទ​៥គ្រឿង​ ​លុយ​ខ្មែរ​៥៧៩,០០០រៀល ​លុយ​ដុល្លា​រ១០២ ​ព្រមទាំងសម្ភារ​​ជក់​មួយ​ចំនួន​ផ្សេង​ទៀត​ ៕