ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​មន្ត្រី​វប្បធម៌​ចំអក​ដាក់​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​តបត​ជាមួយ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មួយ​រូប​តាម​ហ្វេ​ស​ប៊ុ​ក នា​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​នាង​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​រូបភាព​មួយ​សន្លឹក​ដែល​ស្តែង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​តបត​ជាមួយ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មួយ​រូប​តាម​ហ្វេ​ស​ប៊ុ​ក នា​ពេល ថ្មី​ៗ​កន្លង​មក  បន្ទាប់​ពី​នាង​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​រូបភាព​មួយ​សន្លឹក​ដែល​ស្តែង​ឲ្យ​ឃើញ​មនុស្ស​មួយ​ក្រុម​ស្លៀកពាក់​បុរាណ​នាំ​គ្នា​រាំ​បទ​សម័យ​យ៉ាង​ខុស​ទំនង ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ចាត់​ទុក​សកម្មភាព​នោះ គឺជា​ការ​ជាន់ឈ្លី​តម្លៃ​វប្បធម៌​ខ្មែរ​យ៉ាង​អាម៉ាស់ ។ ដោយឡែក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​មួយ​រូប​អះអាង​ថា ពុំគួរ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​រឿង​ដែល​មិន​ទាន់​មាន​ប្រភព​ច្បាស់លាស់​នោះ​ពេក​ទេ ។

បន្ទាប់​ពី​ការ​ផ្តល់​មតិផ្ទុយ​គ្នា​នេះ​ធ្វើ​ឲ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ហាក់​មិនសូវ​សប្បាយចិត្ត​ចំពោះ​ការ​លើក​ឡើង​ពី​មន្ត្រី​រូប​នេះ​ទេ ទើប​មានការ​ឆ្លើយឆ្លង​គ្នា​ជុំវិញ​បញ្ហា​នេះ ។

បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​តាម​សារព័ត៌មាន​មក​លោក​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​បាន​បញ្ចេញ​សំ​ណេ​រ​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​មាន​ភ្នាក់ងារ​នៃ​គេហទំព័រ​មួយ​ទូរស័ព្ទ​មក​ខ្ញុំ​សុំ​សម្ភាសន៍​ពី​ករណី​ដែល​ឃើញ​មានការ​បង្ហោះ​រូបភាព​មួយ​…​។ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​របស់​គាត់​ដោយ​ការ​គួរសម​តាម​សភាវៈ​ជា​ធម្មតា​របស់ខ្ញុំ ហើយ​ក៏​បាន​និយាយ​ជាមួយ​គាត់​បន្តិចបន្តួច​ក្នុង​ន័យ​សុជីវធម៌​នៃ​ការ​ទទួលភ្ញៀវ ថែម​ទាំង​បាន​បញ្ជាក់​ប្រាប់​គាត់​ថា នេះ​មិនមែន​ជា​ការ​ផ្តល់​សម្ភាសន៍​ទេ សុំ​កុំ​ចាត់ទុកជា​ផ្លូវការ ឬ​ផ្សព្វផ្សាយ​អី ហើយ​ក៏​ពុំគួរ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​រឿង​ដែល​យើង​មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​នោះ​ពេក​ដែរ ។

មានអី ! គាត់​មាន​ទទួល​សំណូមពរ​យើង​ឯណា ! គាត់​បាន​យក​ទៅ​ចុះ​ផ្សាយ ដែល​នាំ​ដល់​ការ​យល់​ច្រឡំ​ដ៏​ធំ​មួយ​ពី​មហាជន​យើង ពិសេស​ពី​អ្នក​ដែល​បាន​តាំងខ្លួន​ជា​អ្នកចេះ​ដឹង​ខ្លាំងក្លា និង​ជា​អ្នក​ស្នេហា​វប្បធម៌​-​ប្រពៃណី​ខ្មែរ ជា​ឯក​លើ​លោក​នេះ ដោយ​គាត់​បាន​ប្រើ​វោហារ​ស័ព្ទ​ដែល​គាត់​នឹក​ស្មានថា ខ្ញុំ​អាច​ពុំ​យល់​ពី​របៀប​ដែល​គាត់​រុញ​បាល់​ខ្ញុំ​ឲ្យ​មហាជន​ដែល​គាំទ្រ​គាត់​ទាត់​លេង ឬ​ជាន់ឈ្លី​ដោយ​សេរី​នោះ​ទេ​មើលទៅ ! sic ។ អ្នក​សរសេរ​គេហទំព័រ​ក៏​លេងសម្តី​អស់ទាស់​ទៀត ប្រើ​សុទ្ធតែ​ពាក្យ ទំនើប​ៗ​ដែល​អ្នកចេះ​ដឹង​តិចតួច​ដូច​ខ្ញុំ​ពិបាក​យល់ ដូច​ជា​ពាក្យ​ថា (​កប់​ហើយ  ម៉េ​ង​…! អត់​ដឹង​កប់​អី ?​…​ដាក់​ចំ​ៗ​ឲ្យ​លោក​… រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​…​ក៏​អត់​ដឹង​ដាក់ ចំ​ៗ​អី ? ហើយ​ថា  រដ្ឋមន្ត្រីក្រសួង​នេះ​មិន​សមរង​ថ្ម​បាក់​ពី​មន្ត្រី​ថ្នាក់​ក្រោម​នោះ​ទេ​…) ខ្ញុំ​មិន​យល់​ពី​ពាក្យ​កប់​ហើយ ! នេះ​ជា​អ្វី? ដាក់ ចំ​ៗ​ឱ្យ​… នេះ​ដាក់​ស្អី ? បើ​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ដែល​បាន និង​កំពុង​រួមចំណែក​ក្នុង​សកម្មភាព​គ្រប់យ៉ាង​ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ជាតិ​វិស័យ​វប្បធម៌​ជា​ត្រីវិស័យ​ប៉ុណ្ណោះ​នោះ ? » ។

សំ​ណេ​រ​នេះ​ធ្វើ​ឲ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ឆ្លើយ​តប​តាម​ហ្វេ​ស​ប៊ុ​កថា «​មិន​នឹក​ស្មានថា គ្រាន់តែ​បញ្ចេញមតិ​ដើម្បី​ចង់​ការពារ​វប្បធម៌​មិន​ឱ្យ​គេ​ចេះ​តែ​យក​ទៅ​លេងសើច​ជាន់ឈ្លី​សោះ ក៏​ធ្វើ​ឱ្យ​គាត់​ក្តៅក្រហាយ​រហូត​ដល់​កៀរគរ​គ្នា​សុទ្ធតែ ប្រុស​ៗ​សំបូរ​សាច់ដុំ​មក​ព័ទ្ធ​លើកយក​រឿង​អតីត​ប្តី​-​ប្រពន្ធ​គេ​មក​ចំអក​យ៉ាង​ផ្អែម  មាត់ ។ ចេះ​និយាយដើម​មនុស្ស​ស្រី​ទៅ​កើត ! សើចយំ​គេ​អីុចឹ​ង​មាន​ធ្លាប់​ឱន​ឆ្លុះ​ទឹក​ត្រឡោក​មើល​មុខ​ខ្លួនឯង​ទេ ថា​វា​មាន​ដំបៅ​ឃ្លង់​ហៀរ​ទឹករងៃ​ប៉ុន្មាន​កន្លែង​ដែរ ? លើកខ្លួន​សុទ្ធតែ​ជា​បណ្ឌិត តែ​គំនិត​ងងឹតឈឹង មិន​ស្គាល់​អ្វី​ជា​រឿង​ជាតិ អ្វី​ជា​រឿង​ផ្ទាល់ខ្លួន ។ ចរិត​ចេញ​មក​ឱ្យ​គេ​ឃើញ​ថា ជា​មនុស្ស​ចូល​ចិត្ត​ឈ្លោះ កាប់​ចាក់ និង​ធ្វើសង្គ្រាម ។ មិន​តែ​ប៉ុណ្ណឹង​ថែម​ទាំង​ចង់​ធ្វើ​ជា​ចោរលួច​ឆ្នាំងបាយ​គេ​ទៀត​មែន​ក៏​អី ? បាន​តើ ! បើ​គិត​ថា​វា​អាច​សម្រាល​កំហឹង និង​រំសាយ​ក្តី​អាម៉ាស់​គាត់​បាន សូម​ធ្វើ​ទៅ​ចុះ ធ្វើ​ឱ្យ​លឿន តែ​កុំ​លាក់​មុខ​លួច​ខាំ​ក្រោយខ្នង​ឱ្យ​សោះ សូម​ធ្វើ​ដោយ​ក្លាហាន បង្ហាញ​ឱ្យ​អស់​មួយ​ទំហឹង​ទៅ​ដើម្បី​ឱ្យ​សាធារណជន​បាន​ជូន​មេដាយ​ថា លោកពូ​ពិតជា​មាន​ឥទ្ធិពល​អាច​ប្តូរ​មនុស្ស​លើ​លោក​បាន !  ពានរង្វាន់​ក្តិចត្រួយ​នឹង​បាន​ទៅ​លើ​លោកពូ និង​គ្នីគ្នា​ហើយ ! សូម​ឆាប់​ឡើង ក្លាហាន​ឡើង មិន​តក់ស្លុត មិន​ភ្ញាក់ផ្អើល​។ កូនស្រី​លោកតា​ហ៊ុន​ម្នាក់​នេះ​មិន​ដែល​ខ្លាច​សូ​ម្បី​បន្តិច ។ ស៊ាំ​ហើយ​ពាក្យ​គំរាម​, គំរាម​ទាំង​ជីវិត​ផង  ធ្លាប់​ហើយ​ដែល​ជន​កំសាក​ទាំង​ខ្ទើយ ទាំងប្រុស​ទាំងស្រី ទាំង​ក្របី ទាំង​ក្រពើ​ដើរតួ​ស្រី​ស្លូត​ស្មោះ​ស្នេហ៍ តែ​អាស្រូវ​ត​ពូជ​លួច​ប៉ែង​ជើង​និយាយ​មួលបង្កាច់​ក្រោយខ្នង​ប៉ង​ឱ្យ​គេ​ស្អប់​ខ្ញុំ ។

មុន​នេះ​ប៉ុន្មាន​ឆ្នាំ ខ្ញុំ​បាត់បង់​ច្រើន​ណាស់​…​ទ្រព្យសម្បត្តិ ការងារ លុយកាក់ ថែម​ទាំង​បងប្រុស​ដ៏​កម្សត់​ម្នាក់​របស់ខ្ញុំ ក៏​ត្រូវ​ជន​តិរច្ឆាន​ផ្តាច់ជីវិត​ទាំង​ឥត​កំហុស​ក្នុង​ចេតនា​តែ​មួយ​គត់ គឺ​ចង់​បំបាក់ទឹកចិត្ត បំបាក់ស្មារតី បំផ្លាញ​ត្រកូល​សិល្បៈ​មួយ​នេះ​ឱ្យ​ខ្ចាត់ខ្ចាយ​ព្រាត់ប្រាស លែង​មានមុខ​លើ​ឆាក​សិល្បៈ​តទៅ​ទៀត​នោះ​ឯង ។ ពេល​នោះ​ឃើញ​ថា ពួក​គេ​សប្បាយ​ខ្លាំង​ណាស់ រហូត​ផ្ញើ​ពាក្យ​ចំអក​ផ្ចាញ់ផ្ចាល​តាម​សារព័ត៌មាន​ថា​វា​ជា​កម្ម​ពៀរ​ខ្ញុំ​ទេ ដែល​ធ្វើ​ឱ្យ​យីអ៊ុន​ដាក់ ទាំង​ដែល​ពួក​គេ​ជា​អ្នក​ធ្វើបាប​យើង​សោះ ។

កាយវិការ​ដ៏​អមនុស្សធម៌ គ្មាន​សុជីវធម៌​ក្នុង​នាម​ជា​មនុស្ស​មក​លើ​គ្រួសារ​ខ្ញុំ​វា​អ​សីលធម៌ និង​ឃោរឃៅ​ពេក​ណាស់ ! យើង​ពិតជា​ចង​ចាំ​ទាំង​មនុស្ស ទាំង​អំពើ​ទាំងនោះ ហើយ​បាន​ប្រាប់​ខ្លួនឯង ប្រាប់​បងប្អូន កូនក្មួយ និង ចៅ​ៗ​ឱ្យ​រឹងប៉ឹង ក្នុង​ពេល​នេះ និង​ទៅ​មុខ ។ ក្តិចត្រួយ​មួយ​បែក​មួយ​រយ​មែក ។ ដូច្នេះ​ពាក្យ​គំរាម​គឺ​ពិតជា​មិន​មាន​ផ្តល់​សញ្ញា​បរាជ័យ​ដល់​យើង​ឡើយ ។ អរគុណ​ព្រះ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ខូច​បង្ហាញមុខ ។

សមត្ថភាព ទេព​កោសល្យ កេរ្តិ៍ឈ្មោះ គឺ​ជីដូន​ជីតា លោកឪពុក​អ្នក​ម្តាយ​ខ្ញុំ​ជា​អ្នក​ឱ្យ ។ ចំណែក​ក្តី​ស្រឡាញ់​គាំទ្រ គឺ​បងប្អូន​ទស្សនិកជន​ជា​អ្នក​ឱ្យ មិនមែន​ព្រោះតែ​បុគ្គល​គ្មាន​សមត្ថភាព​ម្នាក់​នោះ​មក​ជួយ​រុញ​ខ្ញុំ​ទេ តែ​ផ្ទុយ​ទៅ​វិញ គឺ​បុគ្គល​ទាំងនោះ​ទេ ដែល​តែងតែ​ព្យាយាម​រុញ​ខ្ញុំ​ទម្លាក់​ជ្រោះ​រហូត​មក តែ​គេ​ធ្វើ​មិន​បាន ។

ដូច្នេះ​សូម​លោក​អ្នក​រង់ចាំ​តាមដាន​មើល​ផង​ថា តើ​ខ្ញុំ​នឹង​កើតរឿង​អ្វីខ្លះ ហើយ​តើ​ឆ្នាំងបាយ​របស់ខ្ញុំ​ត្រូវ​គេ​ដកហូត​ដោយសារ​ការ​បញ្ចេញយោបល់​មតិ​ការពារ​វប្បធម៌ ការពារ​តម្លៃ​ស្ត្រី និង​ការពារ​តម្លៃ​សិល្បៈ​នេះ ឬ​យ៉ាងណា?  បើ​ពិតជា​អីុ​ង​មែន​នោះ បងប្អូន​ក៏​ត្រូវ​តែ​ដឹង​ដែរ​ថា វប្បធម៌​ខ្មែរ​គឺ​ត្រូវ​រលាយ​ត្រឹម​ពួក​គេ​នេះ​ហើយ គ្មាន​បរទេស​ឯណា​មក​បំផ្លាញ​ខ្មែរ ក្រៅពី​ខ្មែរ​គ្នា​ឯង​នេះ​ទេ ហើយ​ឫស្សី​ក៏​គ្មាន​ទំពាំង​ស្នង​ទៀត​ដែរ ព្រោះ​ត្រឹមតែ​រឿង​បញ្ចេញមតិ​ក៏​មិន​បាន តែបើ​ស្លៀក​ដូច​ស្រាត រាំ​ដូច​ឆ្កួត និង​យក​វប្បធម៌​ប្រពៃណី​មក​លេងសើច បែរជា​លោកពូ​ថា​មិន​អី​ទៅ​វិញ ។ ដូច្នេះ​បងប្អូន​ក៏​ត្រូវ​ឈប់​ខឹង​ប្រទេស​ជិតខាង​ដែល​តែង​បន្លំ​ចង់​ហែក​ចែក​យក​ផ្នែក​វប្បធម៌​ខ្មែរ ម្តង​បន្តិច​ៗ ព្រោះតែ​ធ្វើ​ដល់​មន្ត្រី​វប្បធម៌​ឋានៈ​រដ្ឋលេខាធិការ​ទៅ​ហើយ បែ​ជា​មិន​ស្គាល់​អ្វី​ដែល​ជា​តួនាទី មិនដឹង​ថា ចាត់ចែង​យ៉ាង​មេច តើ​ឱ្យ​ប្រជារាស្ត្រ​ស្រែក​តែ​រហូត​បានការ​អី​ទៅ ? ជា​មន្ត្រី តែ​ធ្វើការ​ក្រោយ​រាស្ត្រ​រហូត » ៕