ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូមន្តអាគម​ ប្រាប់ថា ក្មេងស្រីអាយុ ១៥ឆ្នាំ​ ត្រូវអំពើគេ តម្រូវឱ្យ​ស្រោចទឹករាល់ល្ងាច តែបែរជាធ្វើរឿងមួយនេះ បាន​សម្រេច ២ដង

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ បុរសខ្មែរឥស្លាមម្នាក់ តាំងខ្លួន​ជាគ្រូមន្តអាគម​ ត្រូវបានចាប់ខ្លួនពីបទរំលោភ​អនីតិជន​អាយុក្រោម ១៥ឆ្នាំ។ តុលាការ​សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសជនជាតិខ្មែរឥស្លាម…

ខេត្តកំពង់ឆ្នាំង៖ បុរសខ្មែរឥស្លាមម្នាក់ តាំងខ្លួន​ជាគ្រូមន្តអាគម​ ត្រូវបានចាប់ខ្លួនពីបទរំលោភ​អនីតិជន​អាយុក្រោម ១៥ឆ្នាំ។ តុលាការ​សាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសជនជាតិខ្មែរឥស្លាម ជាគ្រូមន្តអាគមម្នាក់នោះ។

សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ជនសង្ស័យ ដែលជាគ្រូមន្តអាគមខាងលើ មានឈ្មោះ ទី លី ហៅ រ៉ន អាយុ ៥៩​ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពដដែល បានបន្តថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ត្រីម្នាក់ បាននាំកូនស្រីអាយុ ១៥​ឆ្នាំ ទៅឱ្យគ្រូ​មន្តអាគម ឈ្មោះ ទី លី ខាងលើ ដើម្បីមើល និង​ព្យាបាល ហើយត្រូវបានគ្រូនោះ ប្រាប់ថា ត្រូវអំពើគេ  ត្រូវមកស្រោចទឹក រាល់ថ្ងៃ។ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា។ ការស្រោចទឹករាល់ល្ងាច មិនមានបញ្ហាអ្វីទេ។ លុះដល់ថ្ងៃទី១៥ ខែកក្កដា ពេលស្រោចទឹករួច គ្រូមន្តអាគមរូបនោះ បានឱ្យ​កុមារីរងគ្រោះអាយុ ១៥ឆ្នាំ ចូលទៅក្នុងបន្ទប់​របស់ខ្លួន ហើយក៏ចាប់រំលោភតែម្តង។ នៅថ្ងៃទី១៦កក្កដា ពេលស្រោចទឹករួច គ្រូនោះ បានរំលោភកុមារីរងគ្រោះម្ដងទៀត។ លុះដល់ថ្ងៃទី១៧ ខែកក្កដា កុមារីរងគ្រោះ បានប្រាប់ម្ដាយ អំពីរឿងនេះ ហើយម្តាយ ក៏បានដាក់ពាក្យប្ដឹង ទៅសមត្ថកិច្ច ទើបនៅថ្ងៃទី១៧ ខែកក្កដា សមត្ថកិច្ចនគរបាល បានចាប់ឃាត់ខ្លួនគ្រូមន្តអាគម ជាជនជាតិខ្មែរឥស្លាម បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ​។

នៅចំពោះមុខសមត្ថកិច្ចនគរបាល គ្រូមន្តអាគមអូមអាមរូបនោះ បានសារភាពថា ខ្លួនពិតជាបានរំលោភកុមារីរងគ្រោះ ចំនួនពីរលើកពិតប្រាកដមែន ទើបនគរបាលបញ្ជូនខ្លួនជនសង្ស័យ រួមជាមួយសំណុំរឿង ចម្លើយសារភាព ទៅកាន់សាលាដំបូង ហើយត្រូវសាលាដំបូង សម្រេចឃុំខ្លួន នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្នុងបទចោទប្រកាន់ចាប់រំលោភអនីតិជន អាយុក្រោម ១៥ឆ្នាំ។

មាត្រា​ ២៤១ នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់ពី​បទល្មើស​សេពសន្ថវៈ​មានស្ថានទម្ងន់ទោស ​​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ពី​ ៧​ឆ្នាំ ​ទៅ ១៥​ឆ្នាំ​៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ