ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​រូប​ស្រស់​ម្នាក់​បើកឡាន​បុ.ក​រះ​ម៉ូតូ​កង់​បី​ ៣​គ្រឿង ផ្អើល​ផ្លូវនរោត្តម​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​ រួម​នឹង​មិត្ត​ភក្ដិ​៣​នាក់​ទៀត​ ជិះ​​រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង

​រាជធានីភ្នំពេញ ៖ នារី​រូប​ស្រស់​ម្នាក់​ រួម​នឹង​មិត្ត​ភក្ដិ​៣​នាក់​ទៀត​ ជិះ​​រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿងបើកបរ​​​ក្នុង​ល្បឿន​លឿន​រ៉េ​ចង្កូត បុ.ក​រះ​ម៉ូតូ​កង់​បី​ចំនួន​៣​គ្រឿង​ បណ្តាល​ឲ្យ​ក្រឡាប់​រង​ការ​ខូចខាត មិន​ព្រម​ចុះ​ទទួលខុសត្រូវ ​បែរជា​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​ ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប្រដេញ​ឃាត់​ជាប់ ​កាលពី​​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម ត្រង់​ចំណុច​ខាង​មុខ​អគា​រ​ព្រី​ន​ផ្លា​ហ្សា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ប្រាប់​ក្រុមការងារ​ឲ្យ​បានដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង​ម៉ាកឡិច​ស៊ីស​ NX300 ពណ៌​ស ស៊េរី​ឆ្នាំ​២០២០​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 2BH-8855 បើកបរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ រួម​ដំណើរ​ដោយ​មិត្តភក្តិ​៣​នាក់​ផ្សេង​ទៀត ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​រ៉េ​ចង្កូត​ទៅ​បុ.ក​ផ្ទប់​ម៉ូតូ​កង់​បី​ចំនួន​៣​គ្រឿង បណ្តាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាង​ល្អ​មិន​របួស​ដល់​មនុស្សនោះ​ទេ​ ។បន្ទាប់​ពី​បង្កហេតុរួច​ រថយន្ដ​បង្ក​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន មក​ដល់​ត្រង់​មុខ​វត្តថា​ន់ ផ្លូវ​ព្រះ​នរោត្តម ត្រូវ​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ប្រដេញ​​តាម​ឃាត់ជាប់​។

ក្រោយ​កើតហេតុ​ ម្ចាស់​រថយន្ត​បាន​ដោះស្រាយ​គ្នា​ជាមួយ​ម្ចាស់​កង់​បី​ទាំង​៣នាក់ ដោយ​ម្ចាស់​រថយន្ត​បាន​តម្កល់​ឯកសារ និង​ប្រាក់​ចំនួន​១៥០០​ដុល្លារ ដើម្បី​អោយ​ម្ចាស់​កង់​បី​យក​កង់​បី​ខ្លួន​ទៅ​ជួសជុល ដោយ​ខ្លួនឯង អស់ប៉ុន្មាន​ ​ភាគី​ខាង​រថយន្ត​​ជា​អ្នក​ចំណាយ​បន្ថែម ​បន្ទាប់មក​ខាង​ភាគី​​រថយន្ត​បង្កក៏​បើក​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ