ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំម្ទេស នៅបន្ទាយមានជ័យ កំពុងមានហាងឆេងប្រសើរ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដំណាំម្ទេសរបស់ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ នាពេលនេះ កំពុងមានហាងឆេងល្អ​ប្រសើរឡើង ដែលធ្វើឱ្យ​ប្រជាកសិករ ពេញនិយមដាំ សម្រាប់លក់​ក្នុងស្រុក​។ ដោយឃើញដូច្នេះ ប្រជាកសិករជាច្រើន…

បន្ទាយមានជ័យ៖ ដំណាំម្ទេសរបស់ប្រជាកសិករ នៅខេត្តបន្ទាយមានជ័យ នាពេលនេះ កំពុងមានហាងឆេងល្អ​ប្រសើរឡើង ដែលធ្វើឱ្យ​ប្រជាកសិករ ពេញនិយមដាំ សម្រាប់លក់​ក្នុងស្រុក​។ ដោយឃើញដូច្នេះ ប្រជាកសិករជាច្រើន បាននាំគ្នា ដាំម្ទេសច្រើនចំការ នៅចំណុចខាងលិចជើងភ្នំកងវ៉ា ស្ថិតក្នុង​សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

ប្រជាកសិករ ដែលដាំម្ទេស បានប្រាប់ថា ដំណាំម្ទេស កំពុងមានហាងឆេង និងទីផ្សារប្រសើរឡើង សម្រាប់ទីផ្សារក្នុងស្រុក ក្រោយពីស្ថានភាពកូវីដ.១៩​ បានស្ងប់ស្ងាត់។ ផ្លែម្ទេស ដែលប្រមូលផល លក់ប្រភេទម្ទេសស្រស់ ១គីឡូក្រាម តំលៃបាន ៥.០០០រៀល ទៅ ៦.០០០រៀល បើប្រៀបធៀបរយៈពេល ២ឆ្នាំមុន ម្ទេសស្រស់ ១គីឡូក្រាម លក់បានតំលៃតែ ១.៥០០រៀល ហើយកាលណោះ គ្មានអ្នកទិញទៀត រហូតដល់ម្ចាស់ចំការខ្លះ ត្រូវ​ភ្ជួរដើមចោល ហើយដាំដំណាំផ្សេងទៀត។

ប្រជាកសិកររូបនោះ បានបញ្ជាក់ថា គាត់បានដាំដំណាំម្ទេស លើផ្ទៃដីប្រមាណជា ៣រ៉ៃ ដោយបានទិញគ្រាប់មកសាប រឺបណ្តុះរយៈ ១ខែ ទើបយកទៅដាំ ហើយរយៈពេល ២ខែ ទៅ ៣ខែ ទទួលបានផល ដែលបេះដំបូង ៣រ៉ៃ ទទួលបានជាង ១តោន និងបេះលើកទី២ និងទី៣ ប្រមូលផលបានជិត ៣តោន ជាប្រភេទម្ទេសស្រស់ ដែលឈ្មួញមកទិញដល់ចំការ ក្នុង ១គីឡូក្រាម តំលៃ ៥.០០០រៀល បើយកទៅលក់ផ្សារខ្លួនឯង ១គីឡូក្រាម បានតំលៃ ៦.០០០រៀល​។

ប្រជាកសិករ បន្តថា បើប្រៀបធៀបកាលពីរឆ្នាំមុន ក្នុងពេលមានវិបត្តិកូវីដ.១៩ នៅពេលនោះ ប្រជាកសិករ ដាំ​ម្ទេស ពេលប្រមូលផល លក់ក្នុង ១គីឡូក្រាម តំលៃ ១.០០០ ទៅ ១.៥០០រៀល ហើយគ្មានឈ្មួញទិញទៀត។

ប្រជាកសិករ បន្តថា ឆ្នាំ២០២២នេះ ប្រជាកសិករ ដែលដាំដំណាំម្ទេស ទទួលបានតំលៃ​ប្រសើរជាងឆ្នាំមុន ហើយហាងឆេងល្អ និងមានឈ្មួញមកទិញដល់ចំការទៀត។ នេះជារឿង​ល្អប្រសើរ​ សម្រាប់ប្រជាកសិករធ្វើចំការ នៅស្រុក ដោយមិនចាំបាច់ធ្វើចំណាកស្រុក​ដោយខុសច្បាប់ ឆ្លងដែន ចូលទៅកាន់ប្រទេសថៃ រកការងារធ្វើនោះទេ៕ ប៊ុន ធឿន




អត្ថបទសរសេរ ដោយ

កែសម្រួលដោយ