ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ចូល​ទៅ​សុំ​បារី​ជក់ បែរជា​ឆ្លៀតឱកាស​យក​ម៉ូតូ​គេ​លក់​បាន​តម្លៃ​១៥​ម៉ឺន​រៀល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់​ពី​

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ បន្ទាប់​ពី​លួច​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច រួច​យក​ទៅ​លក់​បាន​តម្លៃ​១៥​ម៉ឺន​រៀល ហើយ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្តឹង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឲ្យ​ឃាត់ខ្លួន​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុ​ន​ធឿ​ន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា​៖​ជនសង្ស័យ​ឈ្មោះ យ៉ាវ ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ជន​នេះ កាលពី​វេលា​ម៉ោង​២២​យប់ ថ្ងៃ​ទី​១០ ខែ​ក​កក្កដា ឆ្នាំ​២០២២ បាន​លួច​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម របស់​ឈ្មោះ ណាត ស៊ី​ណា ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា ខណៈ​ពេល​ជនសង្ស័យ​រូប​នេះ​បាន​ចូល​ទៅ​សុំ​បារី​ពី​ម្ចាស់​ម៉ូតូ​ដែល​នៅ​ក្នុង​បន្ទប់​ដើម្បី​ជក់ លុះ​ពេល​ចេញ​មក​វិញ​ក៏​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​នៅ​ជិត​ឡធ្យូង​នោះ ជនសង្ស័យ​ក៏​លួច​យក​ទៅ ក្រោយមក​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ប្តឹង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឲ្យ​ឃាត់ខ្លួន​តែ​ម្តង ។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​អា​ខ្មៅ (​ជន​រង​គ្រោះ​ឈ្មោះ​ណាត ស៊ី​ណា​) នោះ​មែន ក្រោយ​ពី​លួច​បាន រូបគេ​ជិះ​ទៅ​អគារ​ថ្មី វេលា​ម៉ោង​១​ជិត​២ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកក្កដា រួច​ក៏​យក​ទៅ​លក់​ឲ្យ​ឈ្មោះ ណែ​ត ភេទ​ស្រី និង​ប្តី (​មិន​ស្គាល់​កន្លែង​ស្នាក់​នៅ​) បាន​តម្លៃ​១៥​ម៉ឺន​រៀល ហើយ​ចំពោះ​លុយ​ដែល​លក់​ម៉ូតូ​បាន រូបគេ​យក​ទិញ​ស្រា​ផឹក​អស់ហើយ ។

លោក​វរសេនីយ៍ទោ ព្រហ្ម ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​បន្ថែម​ថា ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ម្ចាស់​ម៉ូតូ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ យ៉ាវ ទី នេះ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ