ហេតុអ្វីបានជាត្រីអាចរស់នៅលើកំពូលភ្នំ និងនៅលើដើមឈើ?
គាប់ជួនម្តងម្កាល យើងដើរលេងក្នុងព្រៃ ឬលើខ្នងភ្នំដ៏ធំធេង ហើយមានព្រៃព្រឹក្សាដុះត្រឈឹងត្រឈៃ ។ យើងអាចឃើញមានកូនថ្លុក ឬត្រពាំងតូចល្មមនៅលើនោះ ហើយបើ …
គាប់ជួនម្តងម្កាល យើងដើរលេងក្នុងព្រៃ ឬលើខ្នងភ្នំដ៏ធំធេង ហើយមានព្រៃព្រឹក្សាដុះត្រឈឹងត្រឈៃ ។ យើងអាចឃើញមានកូនថ្លុក ឬត្រពាំងតូចល្មមនៅលើនោះ ហើយបើ …
គាប់ជួនម្តងម្កាល យើងដើរលេងក្នុងព្រៃ ឬលើខ្នងភ្នំដ៏ធំធេង ហើយមានព្រៃព្រឹក្សាដុះត្រឈឹងត្រឈៃ ។ យើងអាចឃើញមានកូនថ្លុក ឬត្រពាំងតូចល្មមនៅលើនោះ ហើយបើយើងពិនិត្យទៅក្នុងថ្លុក ឬត្រពាំងទាំងនោះឃើញមានត្រីទាំងតូចទាំងធំ ឬម្យ៉ាងទៀតនៅលើដើមឈើដ៏ធំធេងមានក្រហូង ឬរូងឈើនៅលើបង្គងដែលទឹកអាចដក់ នៅរាប់ខួបប្រាំងវស្សា ។ យើងអាចមើលឃើញមានត្រីរស់នៅលើទីនោះ ។ តើត្រីនោះមកពីឋានណា ? តាមធម្មតាអ្នកខ្លះឆ្លើយថា ត្រីទាំងនោះរស់នៅដោយសារកន្លែងនោះមានទឹក ទីណាមានទឹកទីនោះត្រូវតែមានត្រី ។ ត្រង់នេះយើងអាចសន្និដ្ឋានថាត្រូវ តែនៅពុំទាន់គ្រប់លក្ខណៈនៅឡើយ ។ ហេតុអ្វីបានជាត្រីទាំងនោះហែលឡើងលើខ្នងភ្នំកើត ? តើត្រីអាចហែលប្រមៀលប្រវេប្រវាឡើងដើមឈើទាំងនោះកើតដែរឬអ្វី ? ត្រង់នេះយើងបានស្រាវជ្រាវឃើញថា ត្រីពុំអាចហែលប្រវេប្រវាឡើងដើមឈើ ឬហែលឡើងលើខ្នងភ្នំដ៏ចោតត្រេងបានទេ តែហេតុផលមានដូចតទៅនេះ ៖
បុព្វហេតុដែលវាអាចនៅលើខ្នងភ្នំ និងនៅលើដើមឈើកើត គឺដោយមានបាតុភូតម្តងម្កាល បានសេចក្តីថា ៖ នៅទីណាដែលស្ថិតនៅឆ្ងាយ ឬជិតត្រីទាំងនោះរស់នៅ ហើយមានចំហាយក្តៅខ្លាំង ភលៗ ផុសចេញពីផ្ទៃដីទៅលើអាកាសវេហាស៍ ។ គាប់ជួនពេលនោះមានខ្យល់ផាយផាត់យ៉ាងខ្លាំងមកទាំងប្រាំបីទិស ហើយមកប៉ះនឹងកន្លែងដែលចំហាយក្តៅកំពុងតែមានឥទ្ធិពលខ្លាំង ខ្យល់ទាំងប្រាំបីទិសក៏បង្វិលកួចខ្ញាល់យ៉ាងខ្លាំងមហិមា នៅពេលនោះ ទិសណាដែលមានខ្យល់ខ្សោយបន្តិចវាក៏វិលច្រានទៅខាងនោះ ដែលគេហៅខ្យល់កួច ឬមហាខ្យល់កំបុតត្បូង ដូច្នេះនៅពេលដែលខ្យល់ទាំងប្រាំបីទិសបង្កឡើងយ៉ាងនោះភ្លាម ដីធ្លី ស្លឹកឈើ ឬកំណាត់ឈើតូចធំ ក៏ខ្យល់កួចឡើងទៅលើអាកាសបានយ៉ាងស្រួល ។ លុះឥទ្ធិពលនៃខ្យល់កំបុតត្បូងនោះរុញច្រានឆ្ពោះទៅទិសណាមួយហើយ កម្លាំងខ្យល់នោះក៏កាន់តែខ្លាំងកើនឡើងៗ ជាលំដាប់ តែខ្យល់នោះទោរទន់ទៅទីណាដែលមានទឹកដូចជា បឹងបួរ ទន្លេ សមុទ្រ ជាដើម វាអាចកួចយក អ្វីៗបានគ្រប់យ៉ាងតាមកម្លាំងខ្យល់ល្មម ឬខ្លាំងប៉ុណ្ណោះ ។ មានជួនកាលអាចកួចទូក កប៉ាល់ ទឹកបឹងបួរ ឬទឹកសមុទ្របាញ់ខ្លាំងអស្ចារ្យយកទៅលើអាកាសដ៏លន្លង់លន្លោច មានដោយទាំងត្រីតូចធំទៅជាមួយផង ម្ល៉ោះហើយនៅពេលដែលកម្លាំងខ្យល់នោះអន់អានុភាពមកវិញ ទូក កាណូត កប៉ាល់ និងទឹកដែលមានទាំងត្រីទៅជាមួយផងនោះក៏ធ្លាក់ចុះមកដីវិញនៅជិត ឬឆ្ងាយពីកន្លែងផ្តើមកួចនោះ ដោយលក្ខណៈមិនប្រាកដឡើយ ។ នៅពេលដែលអំណាចនៃខ្យល់កំបុតត្បូងនោះអស់ទៅ ទូក កាណូត កប៉ាល់ ទឹក និងត្រីទាំងនោះធ្លាក់មកក៏ទើរលើខ្នងភ្នំក៏មាន មកទើរលើដើមឈើក៏មាន ហេតុដូច្នេះហើយបានជាមានត្រីរស់នៅលើកំពូលភ្នំនិងនៅលើដើមឈើ ៕
ដកស្រង់ចេញពីសៀវភៅ «១សែនបញ្ហា»
ចែករំលែកព័តមាននេះ