ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ចាប់ផ្តើម​អ៊ូអរ​ ​តែ​កម្ម​​ករ​អូស​រទេះ​​ថ្ងូរ​ដូច​​ព្រាប

1 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មួយ​រយៈ​ចុង​ក្រោយ​នៃ​ខែកក្កដា​២០២២​នេះ​ អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខ្ល​ង​លឹ​ក ​ហាក់មានសភាព​​អ៊ូអរ​ជាង​ពេល​មុន​ៗ​ ចាប់​តាំងពី​ច្រក​ទ្វារ​ខាងលើ​​បាន​បើក​ដំណើរការ​ឡើង​វិញ​ កាលពីដើម​ខែកុម្ភៈ​ ប៉ុន្តែ​សម្រាប់​កម្មករ​អូស​រទេះ​វិញ បែរជា​ថ្ងូរ​ដូច​ព្រាប​រឿង​វាយ​ឯកសា​ចេញ-ចូល​ឆ្លង​ព្រំដែន​។​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មួយ​រយៈ​ចុង​ក្រោយ​នៃ​ខែកក្កដា​២០២២​នេះ​ អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ដែល​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខ្ល​ង​លឹ​ក ​ហាក់មានសភាព​​អ៊ូអរ​ជាង​ពេល​មុន​ៗ​ ចាប់​តាំងពី​ច្រក​ទ្វារ​ខាងលើ​​បាន​បើក​ដំណើរការ​ឡើង​វិញ​ កាលពីដើម​ខែកុម្ភៈ​ ប៉ុន្តែ​សម្រាប់​កម្មករ​អូស​រទេះ​វិញ បែរជា​ថ្ងូរ​ដូច​ព្រាប​រឿង​វាយ​ឯកសា​ចេញ-ចូល​ឆ្លង​ព្រំដែន​។​

ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​ព្រោងព្រៀត​តាម​ផ្លូវ​រថភ្លើង​មុខ​កាស៊ីណូ ​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ ​ប៉ុន្តែ​មិនសូវ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​ក្នុង​ច្រក​ទេ ​ព្រោះ​មាន​សុវត្ថិភាព​ជាង​ ។ ​បើ​ទោះជា​បែប​នេះ​ក្តី​ សម្រាប់​ពលរដ្ឋ​ដែល​គ្មាន​មុខរបរ​បាន​រអ៊ូរទាំ​ថា ​​ពួក​គាត់​ជួប​កា​លំបាក​ផ្នែក​ជីវភាព​ខុស​ពី​មុន​សម័យ​កូ​វី​ដ​ ​។ ​រទេះ​ឆាល​លី​ (​រទេះដែក​តូច​ៗ)​អាច​ចេញចូល​ដី​ថៃ​រក​ដឹក​ទំនិញ​បាន ​ខណៈ​រទេះ​ឈើ​ធំ​ៗ​មាន​ត្រឹម​២​ ឬ​៣​រទេះ​សម្រាប់​ដឹក​កាបូប​ឥ​វ៉ា​ន់​ឲ្យ​ពលករ​ ឬ​ភ្ញៀវ​ទេសចរ​ពី​ចំណុច​រង្វង់​មូល។

ប៉ុន្តែ​បាន​ត្រឹម​មាត់​ខ្លោង​​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ទឹកដី​ថៃ ​គេ​ឲ្យ​ត្រឡប់​វិញ​ពោល ​គឺ​មិន​អាច​ចូល​ទៅ​រក​ដឹក​ទំនិញ​ ឬ​ឥ​វ៉ា​ន់​នៅ​ផ្សារ​រុង​ក្លឿ​ដូច​ក្រុម​រទេះ​ឆា​លី​បាន​ឡើយ​។​ ទោះជា​យ៉ាងណា​ កា​រឆ្លង​ព្រំដែន​ចេញ-ចូល​ដី​ថៃ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​មាន​ភាព​រលូន ​សម្រាប់​តែ​ភ្ញៀវ​អន្តរជាតិ​និង​ពលករ​ស្របច្បាប់​តែ​ប៉ុណ្ណោះ​ ។

ផ្ទុយ​ទៅ​វិញ​ សម្រាប់​ក្រុម​កម្មករ​អូស​រទេះ​បាន​រអ៊ូរទាំ​ និង​ថ្ងូរ​ដូច​ព្រាប​ថា​ នៅ​មានកា​លំបាក​ព្រោះ​ពេល​ឆ្លង​ព្រំដែន​ម្តង​ៗ​ត្រូវ​បំពេញ​ឯកសា​បិទ​បើក​ម្តង ​ហើយ​តម្លៃ​បំពេញ​ឯកសា​ចេញចូល​នេះ​ម្តង​ៗ​ដំបូង​១០០​បាត ​និង​ក្រោយមក​ចុះ​នៅ​ត្រឹម​៥០​បាត​។ ​ស្ត្រី​អ្នក​អូស​រទេះ​ឆា​លី​អាយុ​៤២​ឆ្នាំ​ម្នាក់​រស់​នៅ​សង្កាត់​ផ្សារ​កណ្តាល​និយាយ​ថា ​បច្ចុប្បន្ន​មានរ​ទេ​ឆា​លី​ចូល​ទៅ​រក​ដឹក​ទំនិញ​នៅ​ផ្សារ​រុង​ក្លឿ​ប្រហែល​​ជិត​២០ ​ប៉ុន្តែ​ភាគច្រើន​ដឹក​បាន​តែ​ឥ​វ៉ា​ន់​ភ្ញៀវ​ទេសចរ​​បរទេស​ពោល​ គឺ​មិនសូវ​មាន​ទំនិញ​ឬ​ឥ​វ៉ា​ន់​របស់​ឈ្មួញ​ឬ​អាជីវករ​ជួល​ដឹក​ពី​ផ្សារ​រុង​ក្លឿ​ដូច​ កាលពីមុន​សម័យ​កូ​វី​ដ​ឡើយ​ ។​

ដោយឡែក​ បុរស​វ័យ​៤២​ឆ្នាំ​ដូច​គ្នា​ម្នាក់​លើក​ឡើង​ថា ​ដ្បិត​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បើក​ដំណើរ​ការ​ឡើង​វិញ ​ប៉ុន្តែ​មិន​ទាន់​ទូលំទូលាយ​ហើយ​កា​ចេញចូល​រកស៊ី​នៅ​ផ្សារ​រុង​ក្លឿ​នៅ​មាន​ភាព​លំបាក​ជាង​មុន ​ព្រោះតែ​គេ​តម្រូវ​ឲ្យ​ប្រើប្រាស់​លិខិតឆ្លងដែន​Pass Port​និង​ប័ណ្ណ​ឆ្លង​ព្រំដែន​Border Pass​សម្រាប់​ឆ្លង​ព្រំដែន​។​

កម្មករ​អូស​រទេះ​ឆា​លី​២​រូប​ខាង​លើ ក៏​​ដូច​ជា​ក្រុម​កម្មករ​ផ្សេង​ៗ ​និង​ពលរដ្ឋ​ធ្លាប់​ចេញចូល​រកស៊ី​នៅ​ផ្សារ​រុង​ក្លឿ​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​២​ កម្ពុជា​-ថៃ​អនុញ្ញាតឲ្យ​ប្រើប្រាស់​កាត​អន្តោ​ប្រវេសន៍​ឆ្លង​ដែន​ព្រឹក​វិល​ល្ងាច​ដូច​មុន​សម័យ​កូ​វី​ដ ​ទើប​ជីវភាព​ពួក​គាត់​អាច​ប្រសើរ​ឡើង​បាន​។

ជុំវិញ​ករណី​ខាងលើ​ លោ​កសេម​ មក​រា ​ប្រធាន​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ​៕​

អត្ថបទសរសេរ ដោយ