ដំណឹងស្តីពីការស្លា.ប់របស់លោក អាបេ បានក្លាយទៅជាដំណឹងដ៏ភ្ញាក់ផ្អើល និងរន្ធត់បំផុតសម្រាប់កម្ពុជា និយាយដោយឡែក និងពិភពលោកទាំងមូលនិយាយជារួម។
![Picture]()
ទាំងសម្តេចតេជោ ហ៊ុនសែន និងថ្នាក់ដឹកនាំផ្សេងទៀត ព្រមទាំងប្រជាជនកម្ពុជាបានតាមដានព័ត៌មាននៃការធ្វើឃាត រូបលោកអាបេយ៉ាងយកចិត្តទុកដាក់ និងស្រងូតស្រងាត់ ។
សារព័ត៌មានកម្ពុជាទាំងអស់បានធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការបា.ញ់សម្លា.ប់លោកនៅកន្លែងឃោសនាបោះឆ្នោតនៅទីកក្រុងណារ៉ា ។ ចំណែកប្រជាជនកម្ពុជាវិញបានរន្ធត់និងផ្ញើសាររំលែកទុកុ្ខពាសពេញបណ្តាញសង្គមហ្វេសប៊ុក ។
![Picture]()
សម្រាប់ប្រជាជនកម្ពុជា ជប៉ុន គឺជាមិត្តដ៏ល្អបំផុតមួយរបស់កម្ពុជា ដោយសារតែជប៉ុនបានរួមចំណែកយ៉ាងមហិមាជួយដល់ប្រទេសកម្ពុជាក្នុងការស្វែងរកសន្តិភាព និងជួយដល់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសដោយបានធ្លាប់ដើរតួជាប្រទេសដែលបានផ្តល់ជំនួយច្រើនបំផុតដល់កម្ពុជា។
ក្នុងបេះដូងកម្ពុជាទាំងរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺមានមនោសញ្ចេតនាស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រទេស និងប្រជាជនជប៉ុន។
![Picture]()
ដូច្នេះហើយបានជាសម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ (Shinzo Abe)។
នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
![Picture]()
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកប ដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋ នៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើកឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣ ។
![Picture]()
បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ឯកឧត្តមអាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។
ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់ឯកឧត្តម អាបេ ស៊ិនហ្សូ សម្តេចតេជោ បានសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ។
![Picture]()
ថ្វីបើលោកបានចាកចេញឆ្ងាញពីយើងទាំងអស់គ្នាមែន តែរូបលោកនឹងនៅតែចងចាំក្នុងបេះដូងកម្ពុជាថា ជាមេដឹកនាំជប៉ុន ដ៏ល្អម្នាក់ដែលរួមចំណកមិនអាចកាត់ថ្លៃបានសម្រាប់ដំណើរការស្វែងរកសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា។
![Picture]()
គួររំលឹកថា បុរសម្នាក់អាយុ៤១ឆ្នាំ បានប្រើប្រាស់កាំភ្លើងកែឆ្នៃបាញ់សម្លាប់រូបលោកអាបេពេល លោកកំពុងឃោសនាការបោះ ឆ្នោត។ គ្រាប់កាំភ្លើបានបាញ់ធ្លុះដល់បេះដូងរបស់លោក ជាហេតុធ្វើអោយគ្រូពេទ្យជំនាញមិនអាចជួយសង្គ្រោះបាន ដោយសារមានការហូរឈាមច្រើនពេក៕
ចែករំលែកព័តមាននេះ