ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ន យូ​ប៊ី​ន មាន​មន្ត្រី​សុំ​នាង​ធ្វើ​ជា​ស្រី​កំណាន់​លួចលាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ស៊ី​ន យូ​ប៊ី​ន តាំងពី​ល្បីឈ្មោះ​មក​មាន​អ្នក​ស្រឡាញ់​ច្រើន រហូត​មាន​មន្ត្រី​មួយ​ចំនួន​សុំ​ស្នេហ៍​នាង​ធ្វើ​ជានា​រី​កំណាន់ចិត្ត​បែប​លួចលាក់​ផង …

រាជធានី​ភ្នំពេញ ៖  កញ្ញា​ស៊ី​ន យូ​ប៊ី​ន តាំងពី​ល្បីឈ្មោះ​មក​មាន​អ្នក​ស្រឡាញ់​ច្រើន រហូត​មាន​មន្ត្រី​មួយ​ចំនួន​សុំ​ស្នេហ៍​នាង​ធ្វើ​ជានា​រី​កំណាន់ចិត្ត​បែប​លួចលាក់​ផង ។

កញ្ញា​ស៊ី​ន យូ​ប៊ី​ន កាលពី​ពេល ថ្មី​ៗ​កន្លង​មក ឲ្យ​ដឹង​ថា​ឆ្នាំ​នេះ​នាង​ទទួល​ការងារ​សម្តែង ប្រមាណ​ជា​៥​ទៅ​៦​រឿង​ក្នុង​តំណែង​ជា​តួឯក​ស្រី ។ ចាត់​ទុក​ថា​ជា​សំណាង​របស់​នាង​ដែល​គេ​មើលឃើញ​និង​ឲ្យ​តម្លៃ​នាង​ឱ្យ​បាន​ចេញ​ថតកុន​បន្ត​ពី​មួយ​រឿង​ទៅ​មួយ​រឿង ។ នាង​ហាក់​ជោគជ័យ​ច្រើន លើ​អាជីព​សម្តែង​សូ​ម្បី​តែ​មិត្តភក្តិ បងប្អូន និង​ផលិតករ​ក៏​មិន​នឹក​ថា​នាង​អាច​រំលេច​ស្នាដៃ​សម្តែង​បាន​យ៉ាង​គាប់ប្រសើរ​ដែរ ។ យូ​ប៊ី​ន ចេះ​សម្តែង​ស្ទើរតែ​គ្រប់​ទម្រង់​ដោយសារ​តែ​នាង​ស្រឡាញ់​ពេញចិត្ត ហើយ​តែងតែ​ខិតខំ​មើល​រៀមច្បង​ស្តាប់បង្គាប់​អ្នកដឹកនាំ​រឿង ព្រមទាំង​មើល​វី​ដេ​អូ​សម្តែង​របស់​តារា​បរទេស ។ មើល​គេ​ហើយ យូ​ប៊ី​ន យក​ស្ទីល​តាម​មួយ​ចំនួន ។ ដូច្នេះ​ហើយ​ទើប​នាង​មាន​ទេព​កោសល្យ​ថ្មី ប្លែក ពិសេស​ការ​លេង​អារម្មណ៍ ទឹកមុខ​រាល់ពេល​បញ្ចូល​តួ ម្តង​ៗ​។ ទោះជា​យ៉ាងណា​ក្តី យូ ប៊ី​ន មិន​ចាត់​ទុក​ថា​ការ​សម្តែង​របស់​នាង​ល្អ​ប្រសើរ​សម​ល្មម​តាម​ការ​ចង់បាន​ទេ ពោល​ត្រូវ​អភិវឌ្ឍន៍​ថែម​ទៀត ។

តារា​ស្រស់​សាច់​ស យូ ប៊ី​ន ឱ្យ​ដឹង​ថា អ្វី​ដែល​ប្លែក​គឺ​នាង​ទទួល​បាន​ឱកាស​សម្តែង​ចាប់​គូ​ជាមួយ​លោក​ខាត់ វៃ​ហាំ​ង បន្ត​ពី​មួយ​រឿង​ទៅ​មួយ​រឿង ។ ដូច្នេះ​ហើយ​លេចឮ​ព័ត៌មាន​ថា​ពួក​នាង​ប្រហែលជា​ស្រឡាញ់​គ្នា​ក្រៅ​ឆាក ។ យូ ប៊ី​ន ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​ដែល​ឲ្យ​តម្លៃ​និង​ចូល​ចិត្តការ​សម្តែង​របស់​នាង និង​លោក​ខាត់ វៃ​ហាំ​ង ដោយ​ចាត់ទុកជា​ដៃគូ​សម​គ្នា ប៉ុន្តែ​នាង​អត់​ដែល​គិត​ពី​រឿង​ស្នេហា​ទេ ។ «​យ៉ាងណា​ក្តី​បើ​ថ្ងៃក្រោយ​វិញ​នាង​ខ្ញុំ​អត់​ដឹង​បែប​ណា​នោះ​ទេ​គ្រាន់តែ​នាង​ខ្ញុំ​ស្គាល់​លោក​ខាត់ វៃ​ហាំ​ង ពេល​នេះ​ដឹង​ថា​គាត់​ជា​បុរស​ល្អ ស្រឡាញ់​ការងារ ចេះ​អត់ធ្មត់​ហើយ​រូបរាង​ក៏​ស្រស់​សង្ហា រៀនសូត្រ​បាន​ល្អ​ដូច​គេឯង​ទៀត និយាយ​រួម​ល្មម​អាច​ឲ្យ​មនុស្ស​ស្រី​អាច​ពិចារណា​ចំពោះ​គុណសម្បត្តិ​គាត់​បាន ។

បន្ថែម​ពី​បញ្ហា​នេះ​នាង​ខ្ញុំ​សុំ​បង្ហើប​ឲ្យ​ដឹង​ថា​តាំងពី​មាន​ភាព​លេចធ្លោ​ជាមួយ​សិល្បៈ​មក បញ្ហា​ស្នេហា​ហាក់​មាន​សភាព​ទាក់ទាញ​ជាងគេ មាន​មនុស្ស​តាម​ស្រឡាញ់ សូ​ម្បី​តែ​មន្ត្រី​មួយ​ចំនួន​ក៏​មានចិត្ត​មក​លើ​នាង​ខ្ញុំ សុំ​ស្នេហា​ធ្វើ​ជា​គូ​បណ្តូល​ចិត្តជា​ច្រើន ឲ្យ​នាង​ខ្ញុំ​រស់នៅ​ស្រណុកចិត្ត ។ យ៉ាងណា​នាង​ខ្ញុំ​មិន​អាច​ទទួលយក​បាន​នោះ​ទេ ព្រោះ​អ្នក​ដែល​ស្រឡាញ់​នាង​ខ្ញុំ និង​ចូល​ចិត្ត​នាង​ខ្ញុំ​ខ្លះ​មិន​ហ៊ាន​ចេញ​មុខ​ទេ ខុស​ពី​បុរស​ចិត្ត​ស្មោះ​មួយ​ចំនួន​គេ​ស្រឡាញ់​មនុស្ស​ស្រី​មាន​តែ​សួរនាំ​នៅ​នឹង​មុខ​ហើយ​ចូល​ដល់​ចាស់ទុំ ដើម្បី​សម្រេចការ​ប្រាថ្នា ។

ពេល​នេះ​ស្នេហា​នាង​ខ្ញុំ​សុំ​មិន​ទទួលយក​អ្នក​ណា​ទាំងអស់ គ្មាន​ត្រូវការ​អ្នក​ចិញ្ចឹម​នោះ​ទេ​ព្រោះ​រាល់ថ្ងៃ​នាង​ខ្ញុំ​មាន​សមត្ថភាព​អាច​រស់​ដោយ​ខ្លួនឯង​បាន មានការ​ងារ​ធ្វើ​បន្តបន្ទាប់   សូ​ម្បី​តែ​ការ​យក​លុយ​ពី​អ្នក​ផ្ទះ ឬ​ឪពុក​ម្តាយ​ក៏​នាង​ខ្ញុំ​មិន​ដែល​យក​ពី​គាត់​យូរ​ឆ្នាំ​ហើយ ។​មាន​តែ​ខំធ្វើការ ហើយ​យក​ប្រាក់​ជួយ​អ្នក​ផ្ទះ​វិញ មិន​ចាំបាច់​អី​ត្រូវ​មាន​អ្នក​ចិញ្ចឹម ឬ​ធ្វើ​ជា​ស្រី​កំណាន់ចិត្ត​ជាមួយ​អ្នកមាន​ឥ​ទ្ឋិ​ពល​លើ​អំណាច​ទឹកប្រាក់​នោះ​ឡើយ ។ នាង​ខ្ញុំ​សុំ​បិទ​បេះដូង​មួយ​រយៈ​ធំ​សិន មាន​តែ​ទទួលយក​ការងារ​សិល្បៈ​ដែល​មាន​សន្ទុះ​រីក​ចម្រើន​នេះ​ជា​បន្ត​ទៀត ឲ្យ​កាន់តែ​ល្បីឈ្មោះ​ជាង​គិត​រឿង​ស្នេហា​» ៕