ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​ចំណុច​បង្ហាញ​ថា​ នារី​មាន​អារម្មណ៍​ផ្លូវ​ភេទ

7 ឆ្នាំ មុន

ជា​ទូទៅ បុរស​មាន​ដឹង​ទេ​ថា​តើ​អារម្មណ៍​របស់​ស្ត្រី ​រមែង​មាន​ចំណង់​ផ្លូវភេទ​ដែរ​ទេ​? គឺជា​រឿង​មួយ​មិន​ត្រូវ​បិទ​បាំង និង​មាន​១០​ចំណុច​ ដែល​ស្ត្រី​មិន​ហ៊ាន​ប្រាប់​អ្នក​ដោយ​ផ្ទាល់ គ្រាន់តែ​រង់ចាំ​ពេលវេលា​ល្អ ហើយ​អ្នក​ត្រូវ​ខ្សឹប​ដាក់​នាង​ឱ្យ​ស្រប​តាម​ពេលវេលា ។

ជា​ទូទៅ បុរស​មាន​ដឹង​ទេ​ថា​តើ​អារម្មណ៍​របស់​ស្ត្រី ​រមែង​មាន​ចំណង់​ផ្លូវភេទ​ដែរ​ទេ​? គឺជា​រឿង​មួយ​មិន​ត្រូវ​បិទ​បាំង និង​មាន​១០​ចំណុច​ ដែល​ស្ត្រី​មិន​ហ៊ាន​ប្រាប់​អ្នក​ដោយ​ផ្ទាល់ គ្រាន់តែ​រង់ចាំ​ពេលវេលា​ល្អ ហើយ​អ្នក​ត្រូវ​ខ្សឹប​ដាក់​នាង​ឱ្យ​ស្រប​តាម​ពេលវេលា ។

១-​នៅ​ពេល​នាង​មាន​សេចក្តីសុខ
ទោះបីជា​ត្រូវ​ឆ្នោត​ទទួល​បាន​ប្រាក់​រង្វាន់ ទទួលផល​សម្រេច​ក្នុង​ការងារ និង​បាន​ធ្វើ​ដំណើរ​កម្សាន្ត ស្ត្រី​រមែង​មាន​អារម្មណ៍​ផ្លូវភេទ​កាន់តែ​ខ្ពស់ ។

២-​នៅ​ពេល​ដឹង​ថា​ នាង​មាន​គូប្រជែង
ប្រសិនបើ​បុរស​មាន​នារី​ផ្សេង​តាម​ចែចង់ ស្ត្រីជា​គូស្នេហ៍​នឹង​ផ្តល់​សញ្ញា​សម្រាប់​ក្រើនរំឭក «​បង​មាន​ខ្ញុំ​ហើយ​ណា !» ខ្ញុំ​ល្អ​ជាងគេ​យ៉ាងច្រើន​ខ្ញុំ​អាច​ធ្វើ​ឱ្យ​បង​មាន​អារម្មណ៍ល្អ ។

៣-​ស្ថិត​ក្នុង​ស្ថានភាព​បរិយាកាស​ល្អ
ធាតុ​ពិត នៅ​ពេល​នាង​ជួប​កាលៈទេសៈ​ល្អ ដូច​ជា​ស្ថិត​ក្នុង​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ថ្ងៃ​ចូល​ឆ្នាំ​ថ្មី និង​ពិធីជប់លៀង​ផ្សេង​ៗ​ប្រកបដោយ​បរិយាកាស​ល្អ ទាំងនេះ​នឹង​ជួយ​បង្កើត​អារម្មណ៍ ផ្លូវភេទ​របស់​នាង​បាន​យ៉ាង​ល្អ ។

៤-​ទទួលទាន​គ្រឿង​ស្រវឹង
លោក​អ្នកមាន​ជំនឿ​ង​ទេ​ថា បើ​បាន​ទទួលទាន​ស្រា​ឬ​គ្រឿង​ស្រវឹង​តិចតួច នឹង​បង្កើត​ចំណង់​ផ្លូវភេទ​ទាំ​ា​ង​បុរស​និង​ស្ត្រី ប៉ុន្តែ​បើ​ទទួលទាន​រហូត​ស្រវឹង​ដាប តម្រូវការ​ផ្លូវភេទ​នឹង​ចុះ​ថយ ។

៥-​ពេល​ឃើញ​តារាចម្រៀង​ដែល​នាង​ពេញចិត្ត
ស្ត្រី​ពេល​បានឃើញ​មុខ​តារាចម្រៀង​ ដែល​ខ្លួន​ពេញចិត្ត អ័រម៉ូន​ផ្លូវភេទ​​នឹង​កើនឡើង​ខ្ពស់ រមែង​បង្ហាញ​ចំណង់​ផ្លូវភេទ​របស់​ខ្លួន​ស្រប​​តាម​តម្រូវការ ។

៦-​ថ្ងៃ​ទី​១០ ​ដល់​១៤ នៅ​រៀង​រាល់​ខែ​ជា​អំឡុង​ពេល​នៃ​ការ​មាន​រដូវ
អំឡុង​ពេល​នេះ ជា​រយៈពេល​នៃ​ការ​ធ្លាក់​រដូវ​របស់​ស្ត្រី ធម្មជាតិ​នឹង​ធ្វើ​ឱ្យ​កើត​មាន​ចំណង់​ផ្លូវភេទ​កាន់តែ​ខ្លាំង​ក្នុង​មួយ​រយៈពេល​ខាង​លើ ។

៧-​នៅ​ពេល​ឃ្លាតឆ្ងាយ យូរ​ៗ​ជួប​គ្នា​ម្តង
យូរ​ៗ​បាន​ជួប​គ្នា​ម្តង ឬ​គម្លាត​ពី​ការ​រួមរ័ក​អស់​រយៈពេល​យូរ អារម្មណ៍​ផ្លូវភេទ​នឹង​កើន​ខ្ពស់ ដូច្នេះ​អាច​ចាត់​ទុក​ថា ជា​អំឡុង​ពេល​ល្អ​ដែល​លោក​អ្នក​បាន​ជួប​គ្នា និង​ជា​អំឡុង​ពេល​ឈាន​ទៅ​រក​ឋានសួគ៌ ។

៨-​សម្រាក​លំហែកាយ​បាន​គ្រប់គ្រាន់
ចំពោះ​ស្ត្រី​ដែល​រវល់​នឹង​ការងារ​ពេញ​មួយ​ថ្ងៃគឺជា​ព្រឹត្តិការណ៍​ដ៏​ពិបាក​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ផ្លូវភេទ ដូច្នេះ​គួរ​ឱ្យ​នាង​សម្រាក​​លំហែកាយ​បាន​ល្អ ។ ប្រសិនបើ​ស្ថិត​ក្នុង​ស្ថានភាព​បរិយាកាស​ល្អ អ្វី​ៗ​ក៏​អាច​ធ្វើ​ឱ្យ​នាង​ពេញចិត្ត​មក​លើ​អ្នក​។

៩-​ក្រោយ​ពេល​ទាស់សម្តី​គ្នា
ជា​ធម្មតា នៅ​ពេល​ខាង​ស្រី​ខុស នាង​អាច​នឹង​ទៅ​លួងលោម​អ្នក​ដោយ​ការ​រួមរ័ក ។

១០-​ពេល​មាន​អារម្មណ៍​ច្នៃប្រឌិត
អាច​ចាត់​ទុក​ថា ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​មួយ នារី​ភាគច្រើន​នឹង​មាន​អារម្មណ៍​ចង់​ច្នៃប្រឌិត និង​ចង់​ភ្លក្ស​រសជាតិ​ប្លែក​ៗ ដូច្នេះ​ក៏​ចាត់​ទុក​ថា ជា​ឱកាសល្អ​របស់​លោក​អ្នក​ជាក់​ជា​មិន​ខាន ៕