ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត ! ឥឡូវ​មាន​នគរបាល​ក្លែងក្លាយ​ទៀត

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល​ជាតិ ហើយ​តាំងខ្លួន​ជា នគរបាល​អង្គភាព​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ត​ធ្ងន់ ក្រសួងមហាផ្ទៃ …

ខេត្តកណ្ដាល ៖ បុរស​២​នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​នគរបាល​ជាតិ ហើយ​តាំងខ្លួន​ជា នគរបាល​អង្គភាព​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ត​ធ្ងន់ ក្រសួងមហាផ្ទៃ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៦ បន្ទាប់​ពី​បុរស​ទាំង​២​នាក់​នោះ​ទៅ​យក​លុយ​ពី​ការដ្ឋាន​សំណង់​សួន​កំសាន្ត​មួយ​កន្លែង​នៅ​ភូមិ​គ​ម្ពោ​ធ​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ។

នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ មឿ​ន សុផល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គួ​ក​ជេរ​ដី ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ក្រូច ឃុំរ​ការ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ម្នាក់​ទៀត​ឈ្មោះ ណុ​ប ប៊ុ​ន​ធី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នកកាសែត ជាតិ សែន​ជ័យ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទឺ លី​ហ៊ុយ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ អ្នកបកប្រែ និង​ជា​តំណាង​ម្ចាស់​ការដ្ឋាន​សំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅផ្ទះ​លេខ​៨០ បេ​អឺ​០ ផ្លូវ​លេខ​១៤១ ភូមិ​៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ខណៈ​ពេល​ចាប់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ៖ ឯកសណ្ឋាន​នគរបាល​ជាតិ (​ឯកសណ្ឋាន​ការងារ​)១​សម្រាប់​, អាយ​ឌី​២​គ្រឿង​, នាមប័ណ្ណ​ឈ្មោះ មឿ​ន សុផល (​អង្គភាព​ស្រាវជ្រាវ​បទល្មើស ក្រសួងមហាផ្ទៃ ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ការិយាល័យ​ទី​២) ១​ដុំ​, ខ្នោះដៃ​១ និង​ស្រោម​ខ្នោះ​១, ស្រោមដៃ​ពណ៌​ស​១​គូ​, ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ លេខ​តួ​និង​លេខ​ម៉ាស៊ីន ៨៩០២៣២៥, ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក​សាំ​ស៊ុ​ង​ណូ​ត​ស្រ៊ី (​លេខ​ទូរស័ព្ទ 015880726), ប័ណ្ណ​ព័ត៌មាន​២ (​ណុ​ប ប៊ុ​ន​ធី​ម​), មួក​ប៉ា​រ៉េ​១ ពណ៌​ខ្មៅ​មាន​អក្សរ POLICE ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់​បាន​ស្លៀកពាក់​បន្លំ​ខ្លួន​ជា​នគរ បាល​មក​ការដ្ឋាន​សំណង់​របស់​ជន​រង​គ្រោះ ហើយ​សុំ​ត្រួត​ពិនិត្យ​សំណុំ​បែបបទ និង​ច្បាប់​នានា ដោយ​តាំងខ្លួន​ជា នគរបាល​អង្គភាព​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កម្រិត​ត​ធ្ងន់ ក្រសួងមហាផ្ទៃ ប៉ុន្តែ​មិន​បាន​ជួប​ជន​រង​គ្រោះ​ទេ ដោយ​គ្រាន់តែ​ទុក​លេខ​ទូរស័ព្ទ​ផ្ញើរ​ឲ្យ​ជន​រង គ្រោះ ។ លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​៦​ធ្នូ ជន​រង​គ្រោះ​ទូរស័ព្ទ​ទៅ​ជនសង្ស័យ ពេល​នោះ​ជនសង្ស័យ​បាន​ទារ​លុយ​ពី​ជន​រង​គ្រោះ​ចំនួន​៣០០​ដុល្លារ តែ​ជន​រង​គ្រោះ​ប្រាប់​ថា គ្មាន​លុយ​តែ សុំ​ត្រឹម​៥០​ដុល្លារ​បាន​ហើយ ។ លុះដល់​ពេល​កើតហេតុ ជនសង្ស័យ​បាន​មក​យក​លុយ​ពី​ជន​រង​គ្រោះ​ដល់​ការដ្ឋាន​សំណង់​តាម​ការ​ណាត់ តែ​ជន​រង​គ្រោះ​មិន​បាន​ឲ្យ​លុយ​ទេ គឺ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ហៅ​ជនសង្ស័យ​ទៅ​សួរនាំ ទើប​ដឹង​ថា ជា​ជន​ក្លែងបន្លំ​ជា​នគរបាល​ដើម្បី​ជំរិត​ទារប្រាក់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ជនសង្ស័យ​ទាំង​២​នាក់​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ក្លែងបន្លំ​ជា នគរបាល​ជាតិ ដើម្បី​ជំរិត​ទារប្រាក់​ជា​យូរ​ឆ្នាំ​មក​ហើយ (​ឈ្មោះ មឿ​ន សុផល ៣​ឆ្នាំ ឈ្មោះ ណុ​ប ប៊ុ​ន​ធី​ម ៤​ឆ្នាំ​) ប្រព្រឹត្ត​នៅ​ភ្នំពេញ ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ២​លើក ដោយ​យក​លុយ​កន្លែង​កត់​ឆ្នោត​នៅ​ផ្សារ​ថ្នល់ទទឹង​បាន​៥០​ដុល្លារ ១​លើក និង​ផ្សារ​អង្គស្នួល​បាន​៥​ដុល្លារ​១​លើក ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕