ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​ក្លិប​ត្រូវ​គេ​ហៅ​ថា​ឡាន​កញ្ចាស់ ក្លាយជា​ជម្លោះ​រហូត​គំ​រា​.​ម​ដក​កាំភ្លើ.ង

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​មួយ​ក្រុម​ទើបនឹង​ចេញពី​ផឹកស៊ី​ក្នុង​ក្លឹ​ប​កម្សាន្ត ហើយ​ចេញ​មក​ក្រៅ ក៏​ត្រូវ​ភាគី​មួយ​ក្រុម​ទៀត​និយាយ​ថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​មួយ​ក្រុម​ទើបនឹង​ចេញពី​ផឹកស៊ី​ក្នុង​ក្លឹ​ប​កម្សាន្ត ហើយ​ចេញ​មក​ក្រៅ ក៏​ត្រូវ​ភាគី​មួយ​ក្រុម​ទៀត​និយាយ​ថា ឡាន​កញ្ចាស់ ធ្វើ​ឱ្យ​ម្ចាស់​ឡាន​ខឹង​ក៏​ស្រែកសួរ​វិញ ហើយ​ក៏​ត្រូវ​ភាគី​ម្ខាង​ទៀត​ស្រែក​គំ​រា​.​ម​ដក​កាំភ្លើ.ង ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ភ័យ​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់​រថយន្ដ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​មុខ​ក្លឹ​ប​កំសាន្ត EDM3 ផ្លូវ​សបិត ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើ​ប្រភព​ពី​បុរស​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់ និង​ប្អូនស្រី​ៗ​ចំនួន​៣​នាក់​ទៀត បាន​ចូល​ទៅ​រាំ​លេង​កម្សាន្ត​នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ខាងលើ លុះ​ចប់​ក៏​ចេញ​មក​វិញ​។

បុរស​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស បន្ត​ទៀត​ថា ខណៈ​ពេល​រូប​គាត់​ដើរមក​យក​រថយន្ត​នោះ ស្រាប់តែ​មាន​​ភាគី​មួយ​ក្រុម​ទៀត​ដែល​គេ​ស្គាល់​ថា​ឈ្មោះ «​ប្រូ​វី​ដ​» បាន​ស្រែក​អោយ​គាត់​ថា «​ជិះឡាន​ព្រូស​ឡើង​កញ្ចាស់​»​។ ភ្លាម​ៗ​នោះ រូប​គាត់ (​ម្ចាស់​រថយន្ត​ព្រូស​) ខឹង​ក៏​ស្រែកសួរ​ទៅ​ភាគី​ម្ខាង​ទៀត​ថា «​ស្រែក​អោយ​អ្នក​ណា​»​។ ចំណែក​បក្សពួក​ភាគី​ខាង «​ប្រូ​វី​ដ​» បាន​ស្រែក​គំ​រា​.​ម​គាត់​ទៀត​ថា «​យក​កាំភ្លើ.ង​មក​​បាញ់​វា​ក្បាល​វា​ទៅ​» រួច​ក៏​បើកឡាន​ចេញ ។ តែ​ពេល​នោះ ត្រូវ​គាត់ (​ម្ចាស់​រថយន្ត​ព្រូស​) បើករថយន្ត​​ដេញ​តាម រហូត​មក​ដល់​ខាងជើង​ស្ថានទូត​រុ​ស្ស៊ី ក៏​បាន​ស្រែក​ប្តឹង​សមត្ថកិច្ច ផ្អើល​ឃាត់​រថយន្ដ​បង្ក​ខាងលើ​ភ្លាម​ៗ​ផង​ដែរ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខា «​ប្រូ​វី​ដ​» បាន​ប្រាប់​អោយ​ដឹង​ថា រូប​គាត់​បាន​និយាយ​ថា​ឡាន​កញ្ចាស់​មែន តែ​មិនមែន​ថាឱ្យ​ពួក​គាត់​ទេ គឺ​រូប​គាត់​ថាអោយ​ឡាន​មិត្ត​ភ័ក្ដិ​ខ្លួន​ដែល​ឈប់​នៅ​ក្រោយ​​រថយន្ត​នោះ​ទេ ទើប​មានការ​យល់​ច្រឡំ​គ្នា​តែ​ម្តង​។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​បាន​ឃាត់​ភាគី​ទាំង​ពីរ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ តែ​រក​មិនឃើញ​អ្វី​ដូច​ការ​ចោទប្រកាន់​គ្នា​នោះ​ទេ ទើប​សមត្ថកិច្ច​ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន​អស់​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ