ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​សម្អាត​ត្រចៀក​របស់​លោក​អ្នក​នៅផ្ទះ​ដោយ​សុវត្ថិភាព

8 ឆ្នាំ មុន

អាការ​ទាំង​៣២​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​សុទ្ធតែ​មាន​មុខងារ​ទាំងអស់​ក្នុង​នោះ​អាចម៍ត្រចៀក​ក៏​មានមុខ​ងារ​របស់​វា​ដែរ​។ អាចម៍ត្រចៀក​មាន​សារៈសំខាន់​ដល់​សុខភាព​រន្ធ​ត្រចៀក ដោយសារ​វា​ផ្តល់​នូវ​ការ​ការពារ ការ​បញ្ចេញ​ទឹក

អាការ​ទាំង​៣២​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​សុទ្ធតែ​មាន​មុខងារ​ទាំងអស់​ក្នុង​នោះ​អាចម៍ត្រចៀក​ក៏​មានមុខ​ងារ​របស់​វា​ដែរ​។ អាចម៍ត្រចៀក​មាន​សារៈសំខាន់​ដល់​សុខភាព​រន្ធ​ត្រចៀក ដោយសារ​វា​ផ្តល់​នូវ​ការ​ការពារ ការ​បញ្ចេញ​ទឹករំអិល​និង​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​បាក់តេរី ។

អ្នក​ដែល​ប្រើ​ឧបករណ៍​ជំនួយការ​ស្ដាប់ ឬ​កាស​ដោត​ត្រចៀក ព្រមទាំង​មនុស្ស​ចាស់ និង​ជន​ពិការ​ទំនងជា​មាន​អាចម៍ត្រចៀក​កាន់តែ​ច្រើន ។ ជា​ធម្មតា អាចម៍ត្រចៀក​ចេញពី​ត្រចៀក​ដោយ​ធម្មជាតិ​តាម​រយៈ​ការ​ទំពារ និង​ចលនា​នៃ​ថ្គាម ប៉ុន្តែ​អ្នក​ត្រូវការ​សម្អាត​អាចម៍ត្រចៀក​ពី​រន្ធ​ត្រចៀក​ខាងក្រៅ​ឱ្យ​បាន​ស្អាត ។ ខាងក្រោម​នេះ​ជា​វិធី​ខ្លះ​ៗ​ដើម្បី​សម្អាត​រន្ធ​ត្រចៀក​របស់​អ្នក​ដោយ​សុវត្ថិភាព​នៅ​ឯ​ផ្ទះ​ខ្លួនឯង​៖

១-​ទឹកអំបិល ៖ ទឹកអំបិល​ត្រូវ​បាន​គេ​ប្រើ​បាញ់​ចូល​ត្រចៀក​តាម​រយៈ​ស៊ី​រ៉ាំ​ង ដែល​វា​ជា​វិធីសាស្ត្រ​ទូទៅ​ក្នុង​ការ​សម្អាត​ត្រចៀក​នៅ​ឯ​ផ្ទះ​។ ទឹកអំបិល​ក៏​អាច​ប្រើ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ដោយ​មិន​ចាំបាច់​ស៊ី​រ៉ាំ​ង​ផង​ដែរ​។ វា​ជួយ​ធ្វើ​ឱ្យ​អាចម៍ត្រចៀក​ទន់ ដែល​ធ្វើ​ឱ្យ​យើង​ងាយស្រួល​ក្នុង​ការ​កោស​ទាញ​សម្អាត​វា​គឺៈ ១-​លាយ​អំបិល​១​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​កន្លះ​កែវ ២-​កូរ​រហូត​ដល់​អំបិល​រលាយ​ទាំងស្រុង ៣-​ត្រាំ​សំឡី​ក្នុង​ទឹកអំបិល​នេះ បន្ទាប់​មក​ងាក​ត្រចៀក​របស់​អ្នក​ទៅ​រក​ពិ​ដាន និង​បន្តក់​ទឹកអំបិល​ដែល​មាន​ក្នុង​សំឡី​នេះ​ចូល​ត្រចៀក​របស់​អ្នក​ពីរ​បី​តំណក់ ៤-​នៅ​ឲ្យ​ស្ងៀម​រយៈពេល 5​នាទី ៥-​បែរ​ក្បាល​របស់​អ្នក​ផ្អៀង​ទៅ​ក្រោម​ដើម្បី​ឲ្យ​ទឹកអំបិល​ហូរ​ចេញពី​ត្រចៀក​វិញ ៦-​លាង​សម្អាត​ផ្នែក​ខាងក្រៅ​នៃ​ត្រចៀក​របស់​អ្នក​ជាមួយ​ក្រណាត់​ស្អាត​ដើម្បី​កម្ចាត់​អាចម៍ត្រចៀក​ដែល​ទន់​ចេញ​ឲ្យ​អស់ ។

២-​ទឹក​ក្តៅ​ឧណ្ហ ៖ អ្នក​អាច​ប្រើ​ទឹក​ក្តៅ​ឧណ្ហ​ដើម្បី​សម្អាត​អាចម៍ត្រចៀក​ចេញពី​ត្រចៀក​របស់​អ្នក​បាន​។ ការ​ប្រើប្រាស់​ទឹក​ក្នុង​ការ​សម្អាត​ត្រចៀក​របស់​អ្នក​គឺ​ពិតជា​មាន​សុវត្ថិ​ភាព​ខ្លាំង​ណាស់​។ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ទឹក​ដែល​អ្នក​យក​មក​ប្រើប្រាស់​ជា​ទឹក​ស្អាត​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​បាក់តេរី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ត្រចៀក ។ របៀប​​ប្រើ​គឺ​ដូច​ការ​ប្រើប្រាស់​ទឹកអំបិល​ដែរ​។

៣-​ប្រេងដូង ៖ ប្រេងដូង​មាន​សុវត្ថិភាព​សម្រាប់​ការ​សម្អាត​ត្រចៀក ព្រោះ​វា​មាន​អាស៊ី​ដ​ខ្លាញ់​ដែល​មានការ​ភ្ជាប់​គ្នា​ដូច​ប្រេង​ដែល​ផលិត​ដោយ​ក្រពេញ​នៅ​ក្នុង​ស្បែក​របស់​អ្នក​ដែរ ។ ប្រេងដូង​ក៏​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​មេរោគ​ដោយ​ធម្មជាតិ​ផង​ដែរ ហើយ​វា​ថែម​ទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​ត្រចៀក​របស់​អ្នក​ទៀត​ផង​។ វា​ពិតជា​អាច​សម្លាប់​ពពួក​មីក្រុប​ដែល​មាន​វត្ត​មាននៅ​ក្នុង​អាចម៍ត្រចៀក​របស់​អ្នក ។

១-​ដាក់​កំ​ដៅ​ប្រេងដូង​រហូត​ដល់​វារ​លាយ
២-​ដាក់​ប្រេងដូង​នេះ​ទៅ​ក្នុង​បំពង់​សម្រាប់​បន្តក់
៣-​បែរ​ត្រចៀក​របស់​អ្នក​ទៅ​រក​ពិតាន ហើយ​បន្តក់​ប្រេងដូង​ពីរ​បី​តំណក់​ចូល​ទៅ​ក្នុង​រន្ធ​ត្រចៀក
៤-​នៅ​ឲ្យ​ស្ងៀម​រយៈពេល​5​ទៅ​10​នាទី
៥-​បែរ​ក្បាល​របស់​អ្នក​ទៅ​ទិស​ដៅ​ផ្ទុយ​គ្នា​ដើម្បី​ឲ្យ​ប្រេងដូង​នេះ​ហូរ​ចេញពី​ត្រចៀក​របស់​អ្នក
៦-​ជូត​ស​មា្អ​ត​ប្រេងដូង​ព្រមទាំង​អាចម៍
ត្រចៀក និង​កម្ទេចកម្ទី​ផ្សេង​ទៀត​ជាមួយនឹង​សំឡី ៕