ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូ​ស៊ី​ល​មនុស្ស​អាយុកាល​ជាង៣​លាន​ឆ្នាំ​ រកឃើញ​នៅ​រូងភ្នំ​

1 ឆ្នាំ មុន

អា​ហ្វ្រិ​ច​ខាងត្បូង ៖ ហ្វូ​ស៊ី​ល​របស់​បុព្វបុរស​មនុស្ស​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​រូងភ្នំ​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង​

អា​ហ្វ្រិ​ច​ខាងត្បូង ៖ ហ្វូ​ស៊ី​ល​របស់​បុព្វបុរស​មនុស្ស​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​រូងភ្នំ​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង​មាន​អាយុកាល​ចន្លោះ​ពី ៣,៤ ទៅ ៣,៦​លាន​ឆ្នាំ​។ ការ​រក​ឃើញ​ដ៏​ចំណាស់​នេះ​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​យល់​ដឹង​ពី​ដើម​កំណើត និង​ការ​វិវត្តន៍​របស់​មនុស្ស​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ CNN កាលពី​ថ្ងៃ​អង្គារ ទី ២៨ ខែមិថុនា​កន្លង​ទៅ​នេះ​។

ការ​បរិ​ច្ឆេ​ទ​​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​ហ្វូ​ស៊ី​ល​នៅ​រូងភ្នំ Sterkfontein ស្ថិត​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង​មាន​អាយុកាល​ចំណា​ង​ស់​ជាង ហ្វូ​ស៊ី​ល Lucy ដែល​ត្រូវ​គេ​ស្គាល់​ថា Dinkinesh ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​អេ​ត្យូ​ពី​។ ហ្វូ​ស៊ី​ល Lucy ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ ១៩៧៩ និង​តំណាង​ឲ្យ​អំបូរ​មនុស្ស Australopithecus ដែល​រស់នៅ​កាលពី ៣,២​លាន​ឆ្នាំ​មុន​។

ការ​រក​ឃើញ​ហ្វូ​ស៊ី​ថ្មី​នៅ​អា​ហ្វ្រិ​ច​ខាងត្បូង​នេះ​ក៏​ជា​អំបូរ​មនុស្ស Australopithecus ផង​ដែរ​ដែល​ជា​បុព្វបុរស​មនុស្ស​ដែល​ត្រូវ​គេ​គិត​ថា​រស់នៅ​កាលពី ២ ទៅ ២,៦​លាន​ឆ្នាំ​មុន​។ អ្នក​ស្រាវជ្រាវ​បាន​ប្រើ​បច្ចេក​វិទ្យា​ថ្មី​ដើម្បី​កំណត់​ការ​បរិ​ច្ឆេ​តនៃ​ដីល្បាប់​ក្នុង​រូងភ្នំ Sterkfontein Caves ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ (UNESCO)​។

រូងភ្នំ​ដែល​ត្រូវ​គេ​ដាក់​ចូល​ក្នុង​បច្ចេកវិទ្យា​ថ្មី​បាន​បង្ហាញ​លម្អិត​អំពី​ការ​វិវត្តន៍​របស់​មនុស្ស និង​បរិស្ថាន​ដែល​មាន​រយៈពេល​ប្រហែល ៤​លាន​ឆ្នាំ​។

រូងភ្នំ​នោះ​ជា​កន្លែង​កំណប់​ហ្វូ​ស៊ី​ល​ដែល​ជួយ​ប្រាប់​ពី​រឿងរ៉ាវ​របស់​ការ​វិវត្តន៍​របស់​មនុស្ស​បុរាណ​។

សារសំខាន់​នៃ​រូងភ្នំ Sterkfontein Caves កើតឡើង​នៅ​ក្នុង​ឆ្នាំ ១៩៣៦ នៅ​ពេល​មានការ​រក​ឃើញ​ហ្វូ​ស៊ី​ល​មនុស្ស​ពេញវ័យ​អំបូរ Australopithecus ដោយ​អ្នកជំនាញ​បុរាណវិទ្យា​គឺ​លោក Robert Broom​។

ហ្វូ​ស៊ី​ល Australopithecus រាប់រយ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីនោះ​ចាប់តាំងពី​ពេល​នោះ​មក រួម​មាន​ហ្វូ​ស៊ី​ល​ជើង​តូច (Little Foot) ដ៏​ល្បីល្បាញ​ដែល​រស់នៅ​កាលពី ៣,៦៧​លាន​ឆ្នាំ​មុន​។ បច្ចុប្បន្ន ហ្វូ​ស៊ី​ល​របស់​នាង​តំណាង​ឲ្យ​គ្រោងឆ្អឹង Australopithecus ពេញលេញ និង​បាន​ជួយ​អ្នក​ស្រាវជ្រាវ​ឲ្យ​សិក្សា​បាន​កាន់តែ​ច្រើន​អំពី​បុ​រ​ព្វ​បុរស​របស់​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ស្វា​ឪ (chimpanzee)៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ