រាជធានីភ្នំពេញ ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា ផ្សារធំៗក្នុងរាជធានីរួមទាំងផ្សាររដ្ឋ ផ្សារឯកជន និងផ្សារមីនីម៉ាត មានចំនួនជិត៤០០ទីតាំង និងដេប៉ូលក់ដូរនានាតាមផ្ទះមានប្រមាណ២០ម៉ឺនទីតាំងទៀត ។
មន្ត្រីដដែលបន្តថា ផ្សារធំៗ និងមីនីម៉ាត ដែលមានចុះបញ្ជីត្រឹមត្រូវមានចំនួន៣៩២ទីតាំង ក្នុងនោះផ្សាររបស់រដ្ឋមានចំនួន២៥ផ្សារគឺផ្សារអូប្ញស្សី ផ្សារទួលទំពូង ផ្សារបឹងកេងកង ផ្សារអូឡាំពិក ផ្សារកាប់គោ ផ្សារកណ្តាល ផ្សារផ្សារចាស់ រដ្ឋាករស្វ័យតផ្សារធំថ្មី ផ្សារដេប៉ូ ផ្សារដើមគរ ផ្សារសាមគ្គី ផ្សារទួលគោក ផ្សារបន្លែនៅមានជ័យ ផ្សារច្បារអំពៅ ផ្សារបឹងទំពុន ផ្សារស្ទឹងមានជ័យ ផ្សារចាក់អង្រែ ផ្សារទឹកថ្លា ផ្សារជម្ពូវ័ន ផ្សារស៊ិនជូរីផ្លាហ្សា ផ្សារពោធិ៏ចិនតុង ផ្សារទួលសង្កែ ផ្សារច្រាំងចំរេះ ផ្សារគីឡូម៉ែត្រលេខ៦ និងផ្សារព្រែកលៀប ។
ចំណែកផ្សារឯកជន និងផ្សាទំនើបមានចំនួន៤៩ទីតាំង ផ្សារមីនីម៉ាតមានជិត៤០០ទីតាំង និងផ្សារ និងផ្សារចាត់តាំងមានចំនួន២០ទីតាំង មានដូចជា ផ្សារ៧មករា ផ្សារទួលស្វាយព្រៃ បឹងព្រលឹត មាន់អាំង ផ្សារផ្លូវរថភ្លើង ផ្សារភូមិសាមគ្គី ផ្សារថ្នល់បត់ ផ្សារដីហុយ ផ្សារត្រពាំងឈូក និងផ្សារអូដឹមជាដើម ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញអះអាងថា ទាំងដេប៉ូ និងការលក់ដូរតាមផ្ទះ មានការកើនឡើងច្រើន សម្រាប់រាជធានីភ្នំពេញ ជាពិសេស នៅម្តុំផ្សារធំថ្មី ផ្សារកណ្តាល ផ្សារចាស់ ផ្សារអូឡាំពិក និងម្តុំផ្សារទួលទំពូងជាដើម គឺតាមផ្ទះ ស្ទើរតែ១០០% ហើយអាជ្ញាធររាជធានីភ្នំពេញបាន និងកំពុងរៀបចំសណ្តាប់ធ្នាប់តាមផ្សារនានាឲ្យមានរបៀបរៀបរយទាំងផ្សាររដ្ឋ និងផ្សារឯកជន ជាពិសេសបញ្ហាចំណតយានជំនិះតែម្តង ។
ចែករំលែកព័តមាននេះ