ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហោស្រព​ភាពយន្ត នាំ​ស្នាដៃ​ភាពយន្ត​១៤៤​ចំណងជើង ចាក់​ជូន​ទស្សនា​ដោយ​សេរី

1 ឆ្នាំ មុន
  • ភ្នំពេញ

៖ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១​នេះ បាន​នាំ​មក​នូវ​ស្នាដៃ​ភាព​យន្ត​ជាតិ និង​អន្តរជាតិ ចំនួន​១៤៤​ចំណង​ជើង មក​ពី​២៦​ប្រទេស រួម​មាន​ភាព​ឯកសារ ភាពយន្ត​គំនូរជីវចល ភាព​យន្ត​ខ្នាត​ខ្លី និង​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ សម្រាប់

រាជធានី​ភ្នំពេញ ៖ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១​នេះ បាន​នាំ​មក​នូវ​ស្នាដៃ​ភាពយន្ត​ជាតិ និង​អន្តរជាតិ ចំនួន​១៤៤​ចំណងជើង មក​ពី​២៦​ប្រទេស រួម​មាន​ភាព​ឯកសារ ភាពយន្ត​គំនូរជីវចល ភាពយន្ត​ខ្នាត​ខ្លី និង​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ សម្រាប់​ចាក់​ជូន​ទស្សនិកជន​ទស្សនា​ដោយ​សេរី។

មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១ បាន​រៀបចំ​ពិធី​បើក​កាលពី​ល្ងាច​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​សាលសន្និសីទ​ចតុម្មុខ​។

ពិធី​រៀបចំ​ឡើង​ឡើង​ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ការ​ថត​ភាពយន្ត​នៅ​កម្ពុជា CFC ។

បើ​យោង​តាម​របាយការណ៍ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​១១​នេះ មាន​ស្នាដៃ​ភាពយន្ត​ជាតិ និង​អន្តរជាតិ ចំនួន​១៤៤​ចំណងជើង មក​ពី​២៦​ប្រទេស រួម​មាន​ភាព​ឯកសារ ភាពយន្ត​គំនូរជីវចល ភាពយន្ត​ខ្នាត​ខ្លី និង​ស្នាដៃ​ភាពយន្ត​ខ្នាត​ធំ ។ ក្នុង​នោះ​ស្នាដៃ​ភាពយន្ត​របស់​កម្ពុជា​ចំនួន​៦២​ចំណងជើង ដែល​ផលិត​ដោយ​យុវ​ផលិតករ​វ័យក្មេង​កម្ពុជា ក៏​នឹង​ត្រូវ​ចាក់​បញ្ចាំង​ជូន​ប្រជាពលរដ្ឋ​ចូល​ទស្សនា​ដោយ​សេរី នៅ​តាម​ទីតាំង​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។

ជា​ពិសេស ស្នាដៃ​ភាពយន្ត​រឿង «​គ្រប់យ៉ាង​នឹង​ប្រសើរ​» (Everything will be OK) របស់​លោក ប៉ាន់ រិ​ទ្ធី ដែល​បាន​ទទួល​ពានរង្វាន់​ខ្លាឃ្មុំ​ប្រាក់​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង Berlin ២០២២, រឿង «​ប៊ូ​ឌី​ញ ស​» (White building) របស់​លោក នាង កា​វិច ដែល​បាន​ទទួល​ពានរង្វាន់​នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​Venice, និង​ស្នាដៃ​ភាពយន្ត​របស់​ផលិតករ​កម្ពុជា​ផ្សេង​ទៀត​។

ជាមួយ​នេះ ភាពយន្ត​ដ៏​កម្រ​មក​ពី​ប្រទេស​អូស្ត្រាលី​ចំនួន ២០ ចំណងជើង ដែល​ផលិត​ពី​ឆ្នាំ ១៩៥៣ ដល់​ឆ្នាំ ២០២២ នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​ព្រិ​ត្តិ​ការណ៍​មហោស្រព​នេះ ក្នុង​គោលបំណង​ចូលរួម​អប​សារ​ទ​ខួប​អនុស្សាវរីយ៍​លើក​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង កម្ពុជា​-​អូស្ត្រាលី ផង​ដែរ​។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែង​ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​និង​បាន​រួមចំណែក​ដល់​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​វិស័យ​វប្បធម៌ ក្នុង​ការ​ជុំរុញ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ដែនដី​ស្វាគមន៍​ការ​ថត​ភាពយន្ត​ជាតិ និង​អន្តរជាតិ ព្រមទាំង​ជួយ​លើកកម្ពស់​កិ​តិ្ត​សព្ទ័​កម្ពុជា​ឲ្យ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ ក្នុង​បរិបទ​នៃ​សង្គម​ដែល​មាន​សុខ​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ព្រមទាំង​ការ​អភិវឌ្ឍ​នៅ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូប​វ័​ន្ត នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ ។

ដោយឡែក​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រី ក៏​បាន​ផ្តល់​កិត្តិយស​ប្រគល់​ពានរង្វាន់​តារាភាពយន្ត​ឆ្នើម​ប្រចាំឆ្នាំ​ជូន លោក ហួត ស៊ី​ថន សម្តែង​ក្នុង​ភាពយន្ត​រឿង រឿង «​ប៊ូ​ឌី​ញ ស​» (White building) និង​ពានរង្វាន់​សិល្បៈករ​ឆ្នើម ជូន​លោក ម៉ាង សា​រិ​ទ្ធ អ្នក​ច្នៃប្រឌិត​រូប​មនុស្ស​ដីឥដ្ឋ ក្នុង​ភាពយន្ត​រឿង «​គ្រប់យ៉ាង​នឹង​ប្រសើរ​» (Everything will be OK)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ